ព្យាបាលជំងឺក្អកដោយវិធីងាយៗ

ងឺ​ក្អក​អាច​កើតឡើង​ក្នុង​រយៈពេល​ខ្លី​រឺ​វែង ហើយ​អ្នក​គួរតែ​ប្រញាប់​ព្យាបាល​ប្រសិនបើ​អ្នកមាន​ជំងឺ​នេះ​លើសពី ១ សប្តាហ៍។ ខ្ទឹមបារាំង​ជា​ប្រភេទ​បន្លែ​ដែល​អាច​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ ជំងឺ​ក្អក​និង​សំរួល​ដល់​បញ្ហា​ដង្ហើម។ ហើយ​បើ​អ្នកទទួល​ទាន​វា​ឆៅ នោះ​វា​នឹង​ក្លាយជា​ថ្នាំ​កំចាត់​ស្លេស​ឬ​កំហាក​យ៉ាង​ពិសេស។ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ក្នុងការ​ព្យាបាល​រោគ​ក្អក​និង​ផ្តាសាយ​ដោយ​ប្រើប្រាស់​ខ្ទឹមបារាំង៖

គ្រឿងផ្សំ​និង​របៀប​ធ្វើ តែ​ខ្ទឹមបារាំង

គ្រឿងផ្សំ៖

  • ខ្ទឹមបារាំង ១ គីឡូក្រាម
  • ទឹក ៣ លីត្រ

របៀប​ធ្វើ៖

  • យក​ខ្ទឹមបារាំង ១ គីឡូក្រាម​ទៅ​ចិត​សំបក​ខាងក្រៅ​និង​លាង​អោយ​ស្អាត
  • ក្នុង​មួយ​ផ្លែ​ត្រូវ​ចិត​វា​ជា​បួន​ចំណិត
  • យក​ខ្ទឹមបារាំង​ដែល​ចិត​រួច​ទៅ​ដាំ​ជាមួយ​ទឹក ៣ លីត្រ​រហូតដល់​ទឹក​ពុះ
  • ត្រូវ​ទុក​រហូតដល់​ទឹក​ពុះ​នៅសល់ ១,៥ លីត្រ
  • បន្ទាប់មក​ត្រូវ​ទុក​ទឹកតែ​នោះ​អោយ​ត្រជាក់ រួច​អ្នក​អាច​ទទួលទាន​វា​បាន

ដើម្បីអោយ​មាន​រសជាតិ​កាន់តែ​ពិសេស​អ្នក​អាច​បន្ថែម​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​នៅពេល​ទទួលទាន​តែ​ខ្ទឹមបារាំង​នេះ។

ប្រភព៖ jayaflex

  • ព្យាបាលជំងឺក្អកដោយវិធីងាយៗ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: