ភោជនីយដ្ឋាន Bongchu Cambodia បើកសម្ពោធជាផ្លូវការ ក្រោយពីទទួលបាន ការគាំទ្រ យ៉ាងពេញទំហឹង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ភោជនីយដ្ឋាន Bongchu Cambodia ដែលជាហាងបើកលក់អាហារ បែបកូរ៉េ ដ៏ថ្មីប្លែក និងមានរសជាតិឆ្ងាញ់បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ ក្រោមការចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់អ្នកមុខអ្នកការ ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើន។

ក្នុងឱកាសនោះដែរ កញ្ញា ប្រាក់ ពេជ្រម៉ូលីកា អ្នកគ្រប់គ្រងភោជនីយដ្ឋាន Bongchu Cambodia បានលើកឡើងថា «ភោជនីយដ្ឋានរបស់យើង ទើបតែបើកដំណើរការ ក៏ពិតមែន តែសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជន គឺពិតជាខ្លាំងក្លា រហូតទាល់តែធ្វើឲ្យ គណៈគ្រប់គ្រងសម្រេច កំណត់ថ្ងៃ បើកសម្ពោធហាងមួយនេះ ជាផ្លូវការតែម្តង»

អ្វីដែលធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង ចំពោះភោជនីយដ្ឋានអាហារ បែបកូរ៉េមួយនេះ ក៏ដោយសារតែរសជាតិរបស់មុខម្ហូបមាន់ខ ឬក៏មីសុភមង្គល ដែលមានតែមួយគត់ ក្នុងប្រទេសកម្ពុជា ហើយក្នុងនោះភ្ញៀវជាច្រើន ដែលពិសាហើយសុទ្ធតែសរសើរ អំពីរសជាតិរបស់វាគ្រប់ៗគ្នា។

ប្រិយមិត្តអាចស្វែងរក ពិសាមីសុភមង្គល ដែលឆ្ងាញ់ប្លែក និងមានតែមួយគត់នេះ នៅឯភោជនីយដ្ឋាន Bongchu Cambodia ចាប់ពីថ្ងៃនេះតទៅ ពីម៉ោង ៩ព្រឹក ដល់ម៉ោង៨៖៣០នាទីយប់ និងមានទីតាំងនៅមហាវិថីសហព័ន្ធរុស្សី ប៉ប្រកខាងជើងកាកាប ខ័ណ្ឌពោធិ៍សែនជ័យ ជាប់យាន្តដ្ឋាន Mazda រាជធានីភ្នំពេញ ឬលោកអ្នកអាច ទូរស័ព្ទមកកាន់ ភោជនីយដ្ឋានតាមរយៈលេខ ០១១ ៧៥៨ ៩១៨ និងស្វែងរកព័ត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក របស់ភោជនីយដ្ឋាន Bongchu Cambodia ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត