សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើ​ពិធី​សូត្រ​មន្ត និង​ចែក​ថវិកា​ដល់​កង​កម្លាំង​សមត្ថកិច្ច​

សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើ​ពិធី​សូត្រ​មន្ត និង​ចែក​ថវិកា​ដល់​កង​កម្លាំង​សមត្ថកិច្ច​



ភ្នំពេញ ៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ចម្រើ​ន​ព្រះ​បរិ​ត ដើម្បី​រំដោះគ្រោះ​លើករាសី​ឆ្នាំ​ថ្មី តាម​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណ​មក ក្នុង​នោះ​ដែរ​ សាល​ខណ្ឌ​ព្រែក​ព្នៅ​ ក៏​បាន​រៀបចំ​ពិធី​សូត្រ​មន្ត ដើម្បី​រំដោះគ្រោះ​លើករាសី ដល់​មន្ត្រី​សាលា​ខ​ណ្ឌ​ទាំងមូល​ផង​ដែរ ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី និង​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មេ​សា ឆ្នាំ​២០១៦​នេះ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​ឱកាស​សូត្រ​និមន្ត​ចម្រើន​ព្រះ​បរិ​ត ដែល​និមន្ត​ព្រះសង្ឃ​មកពី​វត្ត​៤​វត្ត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​រំ​ដោះ​គ្រោះ​លើករាសី​ឆ្នាំ​ថ្មី​នោះ មានការ​ចូលរួម​ពី​ លោក ​សុខ សម្បតិ អភិបាល​នៃ​គណៈ​អភិបាល​ខ​ណ្ឌ​ព្រែក​ព្នៅ និង​ លោក​ ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​មន្ត្រី​ក្រោម​ឱវាទ​មកពី​បណ្ដា ​និង​សង្កា​ត់​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។​

នា​ពិធីសូត្រមន្ត​ប្រោះព្រំ​សុំ​ពរជ័យ សិរី​សួស្តី​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី ដែល​ជា​បុ​ណ្យប្រពៃណី​ជាតិខ្មែរ ឆ្នាំវក​សប្តស័ក​ព​.ស​២៥៥៩ ដែល​ឈាន​ចូល​មកដល់​ខាងមុខនេះ ព្រះសង្ឃ​បាន​សូត្រ​មន្ត និង​អាចារ្យ ព្រមទាំង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​កងកម្លាំង​អ្នកស្នេហាជាតិ​ ដែល​បាន​ពលី​អាយុជីវិត ដើម្បី​រំដោះជាតិ​មាតុភូមិ​តាំងពី​ឆ្នាំ​១៩៧៩ មក​ផង​ដែរ​។​

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិ​ត ដើម្បី​រំដោះគ្រោះ​លើករាសី​ឆ្នាំ​ថ្មី តាម​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​បុរាណ​មក គឺ​យើង​ទាំង​អស់​គ្នា តែងតែ​នាំគ្នា​ធ្វើជា​រៀង​រាល់​ឆ្នាំ ហើយ​ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា តែងតែ​ឧទ្ទិស​ដល់​បុព្វការី​ជន គឺ​នាម​មាន​មាតា បិតា ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ហើយ​នោះ​។​

បន្ទាប់ពី​បាន​ប្រោះព្រំ​សុំ​ពរជ័យ សិរីសួស្ដី​ពី ​ព្រះសង្ឃ ​ហើយ​នោះ​ លោក​ សុខ សម្បតិ អភិបាល​ខ​ណ្ឌ​ព្រែក​ព្នៅ បាន​ជូន​ថវិកា​ដល់​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​កងកម្លាំង​រាជ​អាវុធហត្ថ​ផង​ដែរ ជាង​នេះ​ទៅទៀត លោក​អភិបាលខណ្ឌ​ក៏​បាន​ជូនអំណោយ​ដល់​កងកម្លាំង​សណ្ដាប់ធ្នាប់​សង្កាត់ និង​ខ​ណ្ឌ​ក្នុង​ម្នាក់ៗ​ ទទួល​បាន​អង្ករ​១​បាវ និង​ប្រាក់​៨០​ម៉ឺន​រៀល​ផង​ដែរ​៕

សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើ​ពិធី​សូត្រ​មន្ត និង​ចែក​ថវិកា​ដល់​កង​កម្លាំង​សមត្ថកិច្ច​

សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ធ្វើ​ពិធី​សូត្រ​មន្ត និង​ចែក​ថវិកា​ដល់​កង​កម្លាំង​សមត្ថកិច្ច​