បណ្ដោយ​ក្មេង​អាយុ​១៥​ឆ្នាំ​ បើក​រថយន្ត​ រេ​ក្រឡាប់​ជាច្រើន​ត្រឡប់

បណ្ដោយ​ក្មេង​អាយុ​១៥​ឆ្នាំ​ បើក​រថយន្ត​ រេ​ក្រឡាប់​ជាច្រើន​ត្រឡប់

បាត់ដំបង ​៖​ ក្មេង​ប្រុស​ម្នាក់​ ដែល​មាន​អាយុ​១៥​ឆ្នាំ​ បាន​រង​របួស​យ៉ាង​ដំណំ​ ខណៈ​ដែល​ឪពុក​ម្ដាយ បណ្ដែតបណ្ដោយ​ឲ្យ​ឡើង​បើក​រថយន្ត​លុច​ស៊ីស​ដ៏​ទំនើប​ ហើយ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ព្រម​ទាំង​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ចូល​ទៅ​ក្នុង​ភូមិ​ក្បែរ ​នឹង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច ភូមិ​សំរោង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ ដែល​បង្ក​ឡើង​ ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស​RX300 ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2H-9269 ​បើកបរ​ដោយ​ឈ្មោះ​រិទ្ធី ចាន់​មករា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ពពេល​ ឃុំ​គាស់ក្រឡ​ ស្រុក​គាស់ក្រឡ។

យោង​តាម​របាយការណ៍​របស់​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ រថយន្ត​​បើក​​មកដល់​ត្រង់​ចំណុច​កើតហេតុ​ខាង​​លើ ​ក៏​ស្រាប់តែ​គេ​ឃើញ​រថយន្ត​នោះ​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ព្រមទាំង​បាន​ក្រឡាប់​ខ្លួនឯង​ជាច្រើន​ត្រឡប់​ទៅដល់​ក្បែរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​យ៉ាង​ដំណំ។ ចំណែក​កង់​រថយន្ត​ម្ខាង​បាន​ដាច់​ចេញ​ពី​តួ​រថយន្ត​ ព្រមទាំង​ធ្វើឲ្យ​រថយន្ត​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​បាន​បញ្ជូន​អ្នកបើកបរ​ដ៏​វ័យក្មេង​នេះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ ព្រមទាំង​បាន​នាំ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង​ផង​ដែរ ដែល​នេះ​គឺជា​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ក្មេង​ដែល​មិនទាន់​គ្រប់​អាយុ​ឡើង​កាន់​ចង្កូត​ ហើយ​ក៏​ជា​សំណាងល្អ​ដែរ​ ដែល​មិន​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ៕