ឡុង ថាវ​រី ល្បី​ថា​មាន​អ្នកជំនួញ​ឆ្លង​ទ្វីប​ប្រុង​ដាក់​នុយ​ស្ទូច​បេះដូង​

ឡុង ថាវ​រី ល្បី​ថា​មាន​អ្នកជំនួញ​ឆ្លង​ទ្វីប​ប្រុង​ដាក់​នុយ​ស្ទូច​បេះដូង​



ភ្នំពេញ ​៖​ តារា​សម្ដែង​រលក​ថ្មី​ទើប​រះ​ពន្លឺ​ក្នុង​វិថី​សិល្បៈ ​កញ្ញា ឡុង ថាវ​រី ក្រោយពី​ដាក់ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នាង​ហាក់​កំពុងតែ​លេច​មុខ​លេច​មាត់ច្រើន​គួរសម​នៅ​ក្នុង​អាជីព​សិល្បៈ តាមរយៈ​ការ​ចេញ​មុខ​ជា​តួ​សម្ដែង​រហូត​ទទួល​ការ​គាំទ្រ​ពី​សំណាក់​មហាជន​គ្រប់​វ័យ។

កញ្ញា ឡុង ថាវ​រី ដែល​ជា​អតីត​កញ្ញាឯក​ចំណាត់ថ្នាក់​លេខ​៣​ ក្នុង​ការ​ប្រឡង​កម្មវិធី​Miss Nikon​ថ្មីៗ​នេះ​ មាន​ប្រភព​បង្ហើប​ថា​ តារា​ស្រី​ កញ្ញា ឡុង ថាវ​រី បច្ចុប្បន្ន​កំពុង​មាន​បុរស​អ្នកជំនួញ​ឆ្លង​ទ្វីប​ម្នាក់​តាម​ព្យាយាម​ទាក់ទង​ប្រាថ្នា​ចង់បាន​ការ​ស្រឡាញ់​ពី​ស្រី​ស្រស់​វ័យក្មេង​នាង​ ឡុង ថាវ​រី។ ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ថា​បុរស​ម្នាក់​នេះ​អាច​មាន​សំណាង​បាន​នាង​ជា​ម្ចាស់​បេះដូង ឬ​យ៉ាង​ណា​ទេ​។​

ប្រភព​ខាងលើ​បាន​និយាយ​ថា បុរស​រូប​សង្ហា​វ័យ​ប្រមាណ​ប្រហែល​៣០​ឆ្នាំ ជា​អាណិកជន​ម្នាក់​នេះ​បាន​តាម​ស្រលាញ់​តារា​ស្រី​វ័យក្មេង​រូប​នេះ​តាំងតែ​ពី​នាង​ទើប​មានឈ្មោះ​ល្បី​សន្សឹមៗ​ក្រោយ​ពី​ប្រឡង​ជាប់​កញ្ញាឯក​ចំណាត់ថ្នាក់​លេខ​៣​មក​ម្ល៉េះ​។ ប៉ុន្តែ​កាលពី​ដំបូង​ឡើយ​ ពុំ​មាន​នរណា​ចាប់អារម្មណ៍​រាល់​សកម្មភាព​ដែល​បុរស​ម្នាក់​នោះ​តែង​ធ្វើ​ល្អជា​មួយ​តារា​ស្រី ឡុង ថាវ​រី ទេ រ​ហូត​ទើបតែ​មានការ​បែក​ធ្លាយ​ព័ត៌មាន​នា​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ។​

ប្រភព​ដដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ​បុរស​ខាងលើ​បាន​និង​កំពុង​តែ​រង់ចាំ​ការ​បើក​ពន្លឺ​ភ្លើង​ខៀវ​ជា​សញ្ញា​ពី​កញ្ញា ឡុង ថារ​វី ដើម្បី​ចូលខ្លួន​បញ្ជាក់​ពី​ទំហំ​ទឹកចិត្ត​នៃ​ក្តី​ស្រលាញ់​ឲ្យ​នាង​បាន​ដឹង​ច្បាស់​។​ មិន​តែ​ប៉ុន្តែ​ប៉ុណ្ណោះ​ ក៏​មានការ​បង្ហើប​ថា​ ឲ្យ​តែ ថាវ​រី យល់​ព្រម​ទទួល​យក​ការ​ស្រឡាញ់​ពី​បុរស​ម្នាក់​នោះ​ គេ​នឹង​ផ្តល់​ឲ្យ​នូវ​របស់​គ្រប់យ៉ាង​ដែល​នាង​ចង់បាន​ ពិសេស​គឺ​មាន​បំណង​ផ្តល់​ជា​កាដូ​រថយន្ត​១​គ្រឿង​ផ្គាប់ចិត្ត​នាង​ទៀត​ផង។

ប្រភព​បាន​បន្ត​ថា បើ​តាម​ការ​ឲ្យ​ដឹង ​បុរស​ដែល​តាម​ស្រឡាញ់​តារា​សម្ដែង ​កញ្ញា ឡុង ថាវ​រី ម្នាក់​នោះ ​ជា​អ្នកជំនួញ​ឆ្លង​ទ្វីប ​ឧស្សាហ៍​ចុះឡើង​ស្រុក​ខ្មែរ ​ក្នុង​នោះ​១​ខែ​គេ​អាច​មក​ស្រុក​ខ្មែរ​២ ​ឬ​៣​ដង​ឯណោះ។ យ៉ាងណាមិញ​ កម្ពុជា​ថ្មី​មិនទាន់​អាច​ស្វែងរក​ការ​បក​ស្រាយ​ពី​កញ្ញា ឡុង ថាវ​រី បាន​នៅ​ឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​០៨​ ខែ​មេសា ឆ្នាំ​២០១៦​នេះ​។​ យើង​នឹង​ស្វែងរក​ការ​បំភ្លឺ​​នៅ​ពេល​ក្រោយ ​ដើម្បី​សួរនាំ​ជុំវិញ​ព័ត៌មាន​ខាងលើនេះ។

ស្ថិត​នៅ​ក្នុង​វ័យ​២០​ឆ្នាំ​ កញ្ញា ​ឡុង ថាវ​រី ជា​អតីត​កញ្ញាឯក​ចំណាត់​ថ្នាក់​លេខ​៣ នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី Miss Nikon។ ដោយសារតែ​នាង​មាន​សម្រស់​ផូរផង់ ​ហើយ​ថែមទាំង​នៅ​វ័យក្មេង​ទៀត​នោះ​ ទើប​ធ្វើ​ឲ្យ​កញ្ញា​ ឡុង ថាវ​រី កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​ដ៏​ក្ដៅ​គគុក​មួយ​ពី​សំណាក់​អស់លោក​ដែល​មាន​យស​សក្ដិ មានទ្រព្យ​សម្បត្តិ ក៏ដូចជា​ម៉ែយ៉ែម​៕
ឡុង ថាវ​រី ល្បី​ថា​មាន​អ្នកជំនួញ​ឆ្លង​ទ្វីប​ប្រុង​ដាក់​នុយ​ស្ទូច​បេះដូង​
ឡុង ថាវ​រី ល្បី​ថា​មាន​អ្នកជំនួញ​ឆ្លង​ទ្វីប​ប្រុង​ដាក់​នុយ​ស្ទូច​បេះដូង​