រដ្ឋមន្ត្រី​ សុខាភិបាល​ ៖ ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១%​​ប៉ុណ្ណោះ ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស

រដ្ឋមន្ត្រី​ សុខាភិបាល​ ៖ ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១%​​ប៉ុណ្ណោះ ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេសភ្នំពេញ ​៖ ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ថា ​ក្នុង​មួយ​ឆ្នាំៗ​មាន​ប្រជាពលរដ្ឋ​​កម្ពុជា​យ៉ាង​ច្រើន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​នោះ ​លោក​វេជ្ជបណ្ឌិត​ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​​ឡើង​ថា ​មិន​មាន​ប្រជាពលរដ្ឋ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ដូច​ការ​​លើក​ឡើង​ឡើយ។

បើ​តាម​ធនាគារ​ពិភពលោក​បាន​ស្រាវជ្រាវ​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១%​​ប៉ុណ្ណោះ ​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ពិធី​បិទ​ទិវា​វេជ្ជសាស្ត្រ​សល្យសាស្ត្រ​​លើក​ទី​២០​នៅ​មន្ទីរពេទ្យ​រុស្សី​កាលពី​​ថ្ងៃ​ទី​៨ ​ខែ​មេសា ​ឆ្នាំ​២០១៦៕