កម្លាំង​ប្រដាប់​អាវុធ​ជិត​៣០០០​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ និង​អង្គរ​សង្ក្រាន្ត​

កម្លាំង​ប្រដាប់​អាវុធ​ជិត​៣០០០​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ និង​អង្គរ​សង្ក្រាន្ត​

សៀមរាប ៖ កម្លាំង​នគរបាល​និង​កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប ​ប្រមាណ​ជិត​៣០០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​និង​បុណ្យ​អង្គរ​សង្ក្រាន្ត​នា​ពេល​ខាងមុខនេះ​។

លោក​ឧត្ដម​សេនីយ៍​ទោ សត​ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប ​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៨ ​ខែមេសា​នេះ​ថា លោក​បាន​ដាក់​កម្លាំង​នគរបាល​ឲ្យ​ការពារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់​ជិត​២០០០​នាក់​ ដើម្បី​រក្សា​ការពារ​និង​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​មក​ស្នាក់នៅ​និង​ទស្សនា​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​និង​បុណ្យ​អង្គរ​សង្ក្រាន្ត​នា​ពេល​ខាងមុខនេះ។

លោក​បន្ត​ថា ការ​ដាក់​កម្លាំង​ចុះ​ការពារ​នេះ​ដែរ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២​ ខែមេសា​ខាងមុខនេះ​។លោក​បន្ត​ថា ដោយមាន​កា​ចង្អុលបង្ហាញ​ និង​ស្របតាម​ទិសដៅ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ក៏ដូចជា​ផែនការ​ទិសដៅ​របស់​គណៈ បញ្ជាការ​ឯកភាព​ខេត្ត​ និង​ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​បាន​ល្អ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ក៏ដូចជា​ការ​ប្រារព្ធ​ពី​ធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​។ លោក​បន្ថែម​ថា នៅ​ថ្ងៃទី​០៨ ខែមេសា​ឆ្នាំ​២០១៦​នេះ លោក​បាន​ចុះ​ត្រួតពិនិត្យ​និង​ប្រជុំ​ដាស់​តឿន​កើន​រំលឹក​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​ភារកិច្ច​ជំនាញ​របស់​ខ្លួន​ពិសេស​ក្នុង​ការ​ថែរក្សា​ការពារ និង ធានា​បាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​ឲ្យ​មាន​សន្តិសុខ ល្អ​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ​។

ចំណែក​លោក ឧត្ដមសេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ក៏បាន​ថ្លែង​ប្រាប់ កម្ពុ​ជាថ្មី​នា​រសៀល​ថ្ងៃទី​៨​នេះ​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប និង​ត្រូវ​ដាក់​
កម្លាំង​ការពារ​ឲ្យ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជិត​១០០០​នាក់ ​ដើម្បី​រក្សា​ការពារ​និង​ធានា​បាន​នូវ​
សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ស្នាក់នៅ​និង​ទស្សនា​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​និង​បុណ្យ​អង្គរ​សង្ក្រាន្ត នា​ពេល​ខាងមុខនេះ​ផង​ដែរ។ លោក​បន្ត​ថា ការ​ដាក់​កម្លាំង​ចុះ​ការពារ​នេះ​ដែរ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៣​ ខែមេសា​ខាងមុខនេះ​នៅ​តាម​គោលដៅ​សំខាន់ៗ​ដូចជា​មុខ​ប្រាសាទ​អង្គរវត្ត​និង​អង្គរ​ឃ្យុងយូ ជាដើម​។

នៅ​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នេះ​ដែរ ​ក៏​មាន​ការ​ជួយ​រៀបចំ ​និង​ជួយ​សម្រួល​ចរាចរណ៍​ពី​សំណាក់​ប្អូនៗ​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់ ផង​ដែរ​៕