លោកជំទាវ ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​នៅតែ​បន្ត​គាំទ្រ រាល់​សកម្មភាព មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

លោកជំទាវ ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​នៅតែ​បន្ត​គាំទ្រ រាល់​សកម្មភាព មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

ភ្នំពេញ ៖ លោកជំទាវ ម៉ែន សំអន បាន​ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ដ​គាំទ្រ រាល់​សកម្ម ភាព​មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ​ស្វាយ រៀង ដែល​បេសកកម្ម​របស់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ ពិតជា​បាន​ផ្ដល់​សេវា ចុះ​ពិនិត្យ និង ធ្វើការ​ព្យាបាល ជំងឺ​ជូន​ពលរដ្ឋ នៅ​ជនបទ ដោយ​មិន​គិត​ថ្លៃ និង​បាន​កាត់បន្ថយ​ភាព​ក្រីក្រ ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី ។ លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទំនាក់ទំនង​ជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច បាន​បញ្ជាក់​បែបនេះ​ខណៈ ដែល លោកស្រី​ផ្ដល់​កិត្តិយស ក្នុង​កម្មវិធី​សំណេះ សំ​ណា​ល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ​ស្វាយ រៀង កាល​រសៀល​ថ្ងៃទី​០៨ មេសា​មេ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា។

លោក​ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ដ​ស្វាយរៀង​.​បាន​បញ្ជាក់​ថា ចាប់ពី​តាំងពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រីក្រ នៅ​ខេត្ដ​ស្វាយរៀង បាន​ចំនួន​៣៣​លើក ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​បាន​ចំនួន ជាង​១​ម៉ឺន​នាក់​នៅ​ស្វាយទាប និង​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង​។ ពិធី​ពិនិត្យ ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅជា​បន្ត​បន្ទាប់ ទៀត ។​

លោកជំទាវ​ម៉ែន សំអន បាន​បញ្ជាក់​ថា ៖​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​គ្រឹះ និង​ជា​ធាតុ​ផ្សំ​មួយ ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​អភិវឌ្ឍន៍ ប្រទេសជាតិ ហើយ​សុខភាព​ពិតជា​មានតម្លៃ ជាង​មាស​ពេជ្រ​ទៅទៀត ព្រោះ​ពលរដ្ឋ​មាន​សុខ​ភាព​ល្អ ទើប​ក្រុម​គ្រួសារ និង​សង្គមជាតិ មាន​សុភមង្គល និង​វឌ្ឍនភាព។

ក្នុងនាម​លោកស្រី​តំណាង​រាជរដ្ឋាភិបាល លោកស្រី​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុម​គ្រូពេទ្យ សហ​ភាព សហព័ន្ធ​យុវជន​កម្ពុជា គ្រូពេទ្យ​ស្ម័គ្រ​កម្ពុជា ដែល​មាន​លោក ឌី វិជ្ជា​ជា​ប្រធាន​បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រីក្រ ដោយ​សប្បុរស​ធ​ម៏ ។​
លោកជំទាវ​បាន​បន្ដ​ថា ដូច្នេះ​ដោយហេតុ នេះ​ហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែល​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ទី​៣ ដែល​មាន​លក្ខណៈ​ប្រទាក់ ក្រឡា​គ្នា លើ​គ្រប់​វិស័យ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។ ទន្ទឹម​និង​នោះ ការ​លើក កម្ពស់​ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស ជន​ក្រីក្រ​ស្ត្រី និង​កុមារ ​ត្រូវ​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​សុខាភិបាល​២០១៦-២០២០ ជា​លទ្ធផល​រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធិ ផល ដ៏​ធំធេង​ដូច ជា​ការ​បញ្ចប់​សង្គ្រាម និង​ទទួល​បាន​សុខ​សន្តិ ភាព​ពេញលេញ ។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រចិត្ត​សហភាព សហព័ន្ធ​យុវជន កម្ពុជា បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា ពលរដ្ឋ​ទីទាល់ក្រ​ ដែល​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល ដោយ​ឥត​គិត​ថ្លៃ មាន​ចំនួន​១០៨៣០ គ្រួសារ មកពី​៩ ភូមិ ក្នុងស្រុក​ស្វាយជ្រុំ ការ​ព្យាបាល​ជំងឺ​មាន​លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​នៅតែ​បន្ដ​គាំទ្រ រាល់​សកម្មភាព មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង​៕