ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​

6 Videos


​យោងតាម​សម្តី​របស់​ផលិតករ​នៃ​រឿង​កូរ៉េ​ដ៏​ល្បី Descendants of the Sun គេ​បានដឹងថា រឿងនេះ​នឹងត្រូវ​ផលិតឡើង​ថ្មី​បែប​ចិន​ម្តងនា​ពេលខាងមុខ ។ ​រឿងនេះ​មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នៅ​អាស៊ី ហើយ​មិន​ត្រឹមតែ​ប្រទេស​ចិន​នោះទេ ដែលមាន​ចិត្ត​ចង់​បង្កើត​វា​ថ្មី​នោះ គឺថា​មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត​ផងដែរ តែ​យ៉ាងណា ទើប​តែមាន​ប្រទេស​ចិន​ប៉ុណ្ណោះ​ដែល​បានប្រកាស​ជា​ផ្លូវការ​ពី​រឿងនេះ ។

ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​

ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​

ចំពោះ​រឿងនេះ អ្នកតាមដាន​ទស្សនា​ចិន​ជាច្រើន​កំពុងតែ​ខ្វល់ខ្វាយ​ថា នរណា​នឹង​ដើរតួ​ជាតា​រា​ឯក​ប្រុស​ស្រី ដោយ​ពួកគេ​ថែមទាំង​ធ្វើការ​បោះឆ្នោត​តាម​អន​ឡាញ​ថែម​ទៀតផង ។ បើ​យោងតាម​លទ្ធផល​បោះឆ្នោត តារា​ប្រុស Hu Ge ជា​អ្នកទទួលបាន​សម្លេង​ច្រើនជាងគេ​គឺ ១៧៣៥ និង តារា​ស្រី Gao Yuanyuan ទទួលបាន​សម្លេង ១៧៥៨ ។​ ​ចំពោះ​ការថត​រឿង​ដ៏​ល្បី​នេះ​បែប​ជនជាតិ​ចិន ឃើញថា​មានការ​រំពឹងទុក​ខ្ពស់ តែ​យ៉ាងណាក្តី អ្នកគាំទ្រ​នៅតែ​គិតថា គ្មាន​តារា​ណា​អាច​ជំនួស​តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង​កូរ៉េ លោក Song Joong Ki និង នាង Song Hye Kyo បានឡើយ ៕

ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​ល្បី​ខ្លាំងពេក ! ចិន​ត្រៀម​ធ្វើ​រឿង Descendants of the Sun ថ្មី​

​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ឃេ​ផ​ប​)