ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​

6 Videos


​នៅក្នុង​កិច្ច​សម្ភាស​កាលពីពេល​ថ្មីៗ​នេះ លោក Choi Tae Joon បាន​និយាយ​ពីបទ​ពិសោធ​របស់ខ្លួន​នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត​លើកដំបូង ក៏ដូចជា​ឈុត​លើ​គ្រែ​នៅក្នុង​រឿង Cutter ផងដែរ ។​ ​នៅក្នុង​រឿង​ថ្មី​នេះ លោក Choi ត្រូវបាន​អ្នកដឹកនាំ​រឿង​ដាក់​សម្តែង​ជា​តួអង្គ​សិស្ស​វិទ្យាល័យ​ម្នាក់​ដែល​ភ្លើតភ្លើន មិនដឹង​ខុសត្រូវ ។ ថ្វី​ត្បិត​លោក​ដើរ​ជា​តួអង្គ​ដែល​លោក​ធ្លាប់មាន​បទពិសោធ​ក្នុង​ជីវិត​ពិត​ក្តី លោក​នៅតែ​បញ្ជាក់ថា វា​មិនមែន​ងាយស្រួល​សម្រាប់​លោក​ទេ ។

ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​

ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​

លោក​បាន​ប្រាប់ថា វា​មាន​អ្វីៗ​ជាច្រើន​ដែល​លោក​មិន​យល់ ឬ មិន​ទាក់ទង​គ្នា ព្រោះ​ពេលនេះ​លោក​លែង​ជា​សិស្ស​វិទ្យាល័យ​ទៀតហើយ ណាមួយ​វា​ពិបាក​សម្រាប់​លោក ដើម្បី​បត់បែន​អារម្មណ៍​ទៅជា​សិស្ស​វិទ្យាល័យ​វិញ ។​ ​ចំពោះ​ឈុត​លើ​គ្រែ​រវាង​លោក និង តារា​សម្តែង​ស្រី Moon Ga Young លោក Choi បាន​ប្រាប់ថា លោក​មិន​ធ្លាប់មាន​បទពិសោធ​ចំពោះ​ការសម្តែង​បែបនេះ​ទេ ណាមួយ​តួអង្គ​ស្រី​ក៏​នៅ​ក្មេង​ទៀត ដូចនេះ​ដំបូង​លោក​គិតថា វា​នឹងមាន​ភាពលំបាក​ច្រើន តែដោយសារ Ga Young មាន​ទេពកោសល្យ​សម្តែង​ដ៏​ល្អ ទើប​ឈុត​នេះ​ពុំ​បាច់​ត្រូវ​ថត​ច្រើនលើកច្រើនសារ ។

ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​

រឿង Cutter បាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃទី ៣០ ខែមីនា ដែល​បង្ហាញ​ពី​ជីវិត​សិស្ស​វិទ្យាល័យ​បីនាក់​ដែល​ភ្លើតភ្លើន ប្រឡូក​បទឧក្រិដ្ឋ​ដ៏​គ្រោះថ្នាក់ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ឃេ​ផ​ប​)

ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​ឈុត​លើ​គ្រែ​ដំបូង លោក Choi Tae Joon ដំណើរការ​យ៉ាង​រលូន ព្រោះ​…​ ​