ក្រុមតារាវិទូ រកឃើញដំណើរ ឆ្លងកាត់របស់ភព ទី១០នៅក្រៅ ប្រព័ន្ធព្រះអាទិត្យ

យោងតាមទីភ្នាក់ងារ អវកាស បានឲ្យដឹងថា ដោយភពក្រៅ ប្រព័ន្ធព្រះអាទិត្យ បានកើនឡើងដល់ ១០ ភព ក្រុមតារាវិទូនឹង អាចចាប់ផ្តើមធ្វើការ ប្រៀបធៀប ប្រព័ន្ធខុសៗគ្នា ព្រមទាំងការវិវត្តន៍ របស់ភពទាំងនោះបានហើយ។

ជាមួយគ្នានេះដែរ ក្រុមតារាវិទូនៅក្នុង កិច្ចប្រជុំតារាសាស្រ្ត អន្តរជាតិលើកទី ២៩ នឹងធ្វើសេចក្តីប្រកាស អំពីការឃើញ នៃការឆ្លងកាត់ របស់ភពទី១០ នៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានដឹងថា ជាភពដ៏ចំណាស់ជាងគេ ដោយស្ថិតនៅក្នុង ចន្លោះគោចររវាងផ្កាយ២។ មួយវិញទៀត ភពថ្មីនេះត្រូវបាន ក្រុមតារាវិទូឃើញថា មានព្រះអាទិត្យ២ នៅលើផ្ទៃមេឃរបស់វា។

នេះជាការរកឃើញ ដ៏អស្ចារ្យមួយ របស់កែវយឺត ក្រៅប្រព័ន្ធព្រះអាទិត្យ Kepler ដោយវាបានរកឃើញ ភព១០ នៅក្នុងកាឡាក់ស៊ី របស់យើង ហើយត្រូវបានគេ ហៅថាជាភពក្រៅ ប្រព័ន្ធព្រះអាទិត្យ។ ដោយឡែក ភពថ្មីត្រូវបានគេឲ្យ ឈ្មោះថា Kepler-453b ដែលវាស្ថិតនៅ ក្នុងតំបន់ចន្លោះ គោចររបស់ផ្កាយ ២នៃកាឡាក់ស៊ី។

គួរបញ្ជាក់ដែរថា ការរកឃើញទាំងនេះ ត្រូវបានកើតឡើង ដោយសារ បេសកកម្មកែវយឺត Kepler របស់ភ្នាក់ងារ អវកាសណាសា ដែលបេសកកម្មនេះ ត្រូវបានបញ្ចប់នៅ ក្នុងឆ្នាំ ២០១២។ ទោះបីជាយ៉ាងណាក្តីផ្កាយរណប អវកាសនេះ នៅតែបន្តប្រមូល ទិន្នន័យនៃភព ក្នុងខណៈពេលដែរ វាកំពុងតែបន្តបេសកកម្ម លើកទី ២ ដើម្បីឲ្យក្រុមតារាវិទូ ធ្វើការសិក្សាស្រាវជ្រាវ អំពីភពជាបន្តបន្ទាប់។

ក្រុមតារាវិទូ រកឃើញដំណើរ ឆ្លងកាត់របស់ភព ទី១០នៅក្រៅ ប្រព័ន្ធព្រះអាទិត្យ