ផាន់ គ្រាន់,ផង់ សុភាពណាត់ជួបថៃ សងសឹកជំនួស មិត្តរួមអាជីព សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ កម្មវិធីប្រដាល់ ជាលក្ខណៈមិត្តភាពអន្តរជាតិ លើសង្វៀនSEATV ផាន់ គ្រាន់ ក្លិបគុជសាកីឡា ជួបជាមួយអ្នកប្រដាល់ថៃ Chheng Krai ក្នុងទម្ងន់៦៥គីឡូក្រាម និងអ្នកប្រដាល់ ផង់ សុភាព ក្លិបរាជសីហ៍ខេត្តរតនគិរី នឹងត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ Chhuok Chhai ប្រកួតក្នុងប្រភេទទម្ងន់ ៦២ គីឡូក្រាម។ 

អ្នកប្រដាល់ថៃ Chheng Krai  ធ្លាប់មកប្រកួតនៅ ស្រុកខ្មែរ៣លើក ហើយ តែមិនដែលឈ្នះនោះទេ គឺបានត្រឹមវាយស្មើ ជាមួយជើងខ្លាំងរបស់ កម្ពុជា១លើក និងចាញ់២លើក គឺស្មើជាមួយ ឃីម ឌីម៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ និង ចាញ់ ឯម វិចិត្រ ក្លិបឫទ្ធីពោធិសែនជ័យ និងចាញ់ផល សោភ័ណ្ឌ អ្នកប្រដាល់ ក្លិបតាឡីដំរីមានរិទ្ធ។Chheng Krai ជាជើងខ្លាំងម្នាក់ ប្រចាំប្រទេសថៃ ប្រកួតចំនួន៨៥លើក ឈ្នះ៦៣លើក ចាញ់២០លើកនិងស្មើ២លើក បើប្រៀបធៀប ផាន់ គ្រាន់ ច្រើនជាង ផាន់ គ្រាន់ មានប្រវត្តិប្រកួត ចំនួន៧៨លើក ឈ្នះ៦៦លើក ចាញ់ ១០លើក និងស្មើ២លើក។

ចំណែកអ្នកប្រដាល់ កម្ពុជា ផង់ សុភាព ក្លិបរាជសីហ៍ ខេត្តរតនគិរី ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះ Chhuok Chhai ប្រកួតក្នុងប្រភេទទម្ងន់ ៦២ គីឡូក្រាម។ ផង់ សុភាព ជាម្ចាស់ខ្សែក្រវាត់ជើង ឯកគូបូតាទម្ងន់៦៧គ.ក្រ សម្រាប់ការជួបអ្នក ប្រដាល់ថៃលើកនេះ ផង់ សុភាព ប្រហែលជាជួបសំណាង អាក្រក់ទៀតហើយ ដោយសារ Chhuok Chhai គូរបស់គេលើកនេះ គឺខ្លាំងជាងពួកថៃ២នាក់ ខាងលើទៅទៀត។

ចំពោះ Chhuok Chhai ធ្លាប់វាយឈ្នះ ឃីម ឌីម៉ា និងឡៅ ចន្ទ្រា ដោយមានប្រវត្តិ ប្រកួត៦១លើក ឈ្នះ៤៧លើក ចាញ់១៣លើក និង ស្មើ០១លើក ខណៈ ផង់ សុភាព គេមានប្រកួត៦៨លើក ឈ្នះ៥០លើក និងចាញ់១៣លើក និងស្មើ០៥លើក។

សម្រាប់ បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ឡើងសងសឹក យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង និងប្រាក់ រស្មី ក្លិបតាកដំបងដែក មានរិទ្ធខេត្តព្រៃវែង ជួបជាមួយ ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធ៕

ផាន់ គ្រាន់,ផង់ សុភាពណាត់ជួបថៃ សងសឹកជំនួស មិត្តរួមអាជីព សង្វៀនSEATV នារសៀលថ្ងៃអាទិត្យ