សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៩)

...រវាង តំបន់ទាំងពីរ ដែលត្រួតត្រា ដោយពួកបារាំង កាត់ឈូងសមុទ្រសៀមជាមុំ ១៤០ដឺក្រេ ប៉ុន្តែ ខ្សែ បន្ទាត់នេះបានត្រូវបារាំង គូសវាងជុំវិញចម្ងាយប្រហែល១,៥ ម៉ៃល៍ ពីកោះភូកុក (ខ្មែរហៅ កោះត្រល់) ដើម្បីដាក់ឲ្យនៅក្រោមការ ត្រួតត្រារបស់អាជ្ញាធរកូសាំងស៊ីន ។ ការសម្រេចនេះ បង្ហាញឲ្យឃើញភ័ស្តុតាង យ៉ាងគ្រប់គ្រាន់នូវទស្សនៈ របស់រដ្ឋាភិបាល អាណានិគម ប៉ុន្តែ ដូចដែលលោក ប្រេវីយេ ប្រកាសឲ្យដឹងដោយខ្លួនគាត់ផ្ទាល់ថា « ភាពស្ថិតនៅក្រោមអំណាច នៃកោះទាំងនោះ នៅតែតម្កល់ទុក ទាំង ស្រុង មិនទាន់សម្រេចថា ឲ្យទៅខាងណាៗទេ» ប៉ុន្តែសុពលភាព (ភាពប្រើការបាន) របស់ខ្សែបន្ទាត់ប្រេវីយេ ក្នុងនាទីជាខ្សែកំណត់ព្រំ ដែននេះធ្លាប់ត្រូវបានភាគីទាំងពីរ ទទួលស្គាល់ម្តងរួចហើយ ក្នុងឱកាសនៃ កិច្ចចរចាគ្នារវាង កម្ពុជានិង រណសិរ្សរំដោះជាតិ(វៀតកុង )កាលពីឆ្នាំ១៩៦៦ ។

ក្នុងកាលៈទេសៈមួយដែលរណ សិរ្សរំដោះជាតិត្រូវការកិច្ចគាំទ្រពីសម្តេច ព្រះនរោត្តម សីហនុ ហើយប្រហែលជាដើម្បីកុំឲ្យ សម្តេចអាក់អន់ព្រះទ័យ វៀតណាមបានទទួល ស្គាល់ យ៉ាងជាក់លាក់ថា ខ្សែបន្ទាត់នេះជាព្រំ ដែនសមុទ្ររវាងប្រទេសទាំងពីរ  ។ នៅក្រុងប៉ារីសនាខែមិថុនា ឆ្នាំ ១៩៧៧ ផាន់ហៀន បាន អនុញ្ញាតឲ្យខ្ញុំជួប ធ្វើការ សម្ភាសន៍មួយ ។ នៅពេលនោះ ការសន្ទនានៅខែ ឧសភា ឆ្នាំ ១៩៧៦ និងតួនាទីដែលគាត់បានសម្តែង នៅតែស្ថិតក្នុងភាពសម្ងាត់ដដែល ។ ខ្ញុំបានសួរគាត់ថា តើ ក្រុងហាណូយទទួលស្គាល់ ខ្សែបន្ទាត់ប្រេវីយេនេះទេ ? ។

គាត់ឆ្លើយថា « បាទ! ព្រោះថានៅ ពេលនោះ យើងពុំដែលបានដឹងពីបញ្ហាព្រំដែន ទឹកព្រំដែនបាតសមុទ្រឡើយ និយាយដោយខ្លី គឺកត្តាថ្មីៗទាំងនេះ » ។ នេះជារបៀប ទទួលស្គាល់ ដែលចេះខ្មាសអៀនមួយថា តាំងពីមានការ ចាប់ផ្តើមស្ទង់រកអណ្តូងប្រេងកាតក្នុងតំបន់នេះ ក្នុងទសវត្សរ៍ ៧០ ក្រុងហាណូយចាំបាច់ត្រូវតែ ពិនិត្យជំហររបស់ ខ្លួន ស្តីពីព្រំដែល សមុទ្រឡើងវិញ ដែរ ។ អំណោយដែលឲ្យ ប្រផ្នូលអាក្រក់ ក្នុងកំឡុងនៃការជួប សន្ទនាគ្នានៅក្រុងភ្នំពេញ ហៀន បានអះអាងបន្ថែមពីការយល់ ព្រមរបស់ វៀតណាម ក្នុងការបែងចែក កោះនានា តាមគំនូរខ្សែបន្ទាត់ប្រេវីយេ គឺកោះទាំងឡាយ ដែលនៅខាងជើង ត្រូវបានមកកម្ពុជា ហើយកោះទាំងឡាយ ដែលនៅខាងត្បូង ត្រូវបានទៅវៀតណាម ។ ប៉ុន្តែគាត់បានចោទ ប្រកាន់ជាថ្មីស្តីពីការ កំណត់ព្រំដែនសមុទ្រ ។

ចំពោះចំណុច នេះ គាត់ស្នើឲ្យមានការគូសខ្សែ បន្ទាត់ព្រំដែនឡើងវិញ ។ មិនយូរប៉ុន្មានក្រោយមក នៅពេល ដែលជម្លោះតាមសង្រា្គម ប៉ាកកាឡើងដល់កម្រិតខ្ពស់ បំផុតនោះ ក្រុងភ្នំពេញបានឈានរហូត ដល់ចោទប្រកាន់សំណើរ បស់វៀតណាមថា នេះជាគោលបំណង « ភ្ជាប់ដែនទឹកមួយចំណែក យ៉ាងធំរបស់កម្ពុជាធ្វើជារបស់ខ្លួន» ។ សម្រាប់ខ្មែរយល់ថា នេះជាភ័ស្តុតាងនៃបំណងវាតទី របស់វៀតណាមមកលើកម្ពុជា យ៉ាងពិតប្រាកដ ។ កិច្ចចរចាបានត្រូវផ្អាក ដោយគ្មានកំណត់ថ្ងៃ ជួបគ្នាទៀតឡើយ ហើយក៏មិនដែលត្រូវបន្ត ឡើងវិញទាល់តែសោះ ជាមួយនឹងការចរចាទាំង នេះ គំនិតឲ្យមានការជួបប្រជុំកំពូល រវាងប្រទេសទាំងពីរក៏រលាយសូន្យ ។

ប៉ុន្តែថ្វីបើជួបបរាជ័យ នេះក៏ដោយ ក៏គ្មានប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំងពីរ ត្រៀមបម្រុងនឹងផ្តាច់ «ស្ពានមេត្រី» នៅឡើយដែរ ។ ផាន់ហៀន បានវិលទៅក្រុង ហាណូយវិញ ដោយពាំនាំសំបុត្រ អញ្ជើញមួយរបស់ អៀង សារី ឲ្យអ្នកកាសែតវៀតណាមទៅធ្វើ ទស្សនកិច្ចនៅកម្ពុជាប្រជាធិប តេយ្យផង ដែលរហូតមកទល់ នឹងពេលនេះ ត្រូវការផ្តាច់ ប្រទេសទាំងស្រុង ពីពិភពខាងក្រៅ ។

នៅខែកក្កដា ឆ្នាំ ១៧៧៦ ប្រតិភូអ្នកសារព័ត៌មាន និងទូរទស្សន៍ របស់វៀតណាមមួយ ក្រុមដឹកនាំដោយ ត្រាន់ ថាញ់ស៊ន់ អនុប្រធានទីភ្នាក់ងារ ព័ត៌មានវៀតណាមគឺ ជាក្រុមអ្នកសារ ព័ត៌មានបរទេសលើកដំបូងបំផុត ដែលធ្វើដំណើរទៅកាន់កម្ពុជា ។ ស៊ន់ ដែលមានអាយុ ៥០ ប្លាយឆ្នាំពាំក់វែនតា រាងស្គមចម្អឹង និងឆាប់មួម៉ៅ ត្រូវបាន ជ្រើសរើសឲ្យធ្វើជា មេដឹកនាំ គណៈប្រ តិភូ ពីព្រោះគាត់ជាអតីតនិស្សិត នៅក្រុងប៉ារីស ហើយជាអ្នកធ្លាប់ បានជួប ប៉ុល ពត អៀង សារី និងអនាគតមេដឹកនាំ កម្ពុជាប្រជា ធិបតេយ្យ ជាច្រើនរូបទៀតផង ។

នៅក្នុងឱកាសនេះ បុគ្គលដ៏អាថ៌កំបាំង ប៉ុល ពត ដែលអត្តសញ្ញាណពិតប្រាកដ ត្រូវបានគេយកទៅធ្វើជាកម្មវត្ថុរក កម្រៃជានិច្ចកាលនៅបរទេសនោះ ទីបំផុតបានចេញពី« ទីកំបាំង» ហើយ ។ ប៉ុល ពត បានអនុញ្ញាតឲ្យ ស៊ន់ ធ្វើបទសម្ភាសន៍ មួយ ហើយយល់ព្រមបណ្តោយខ្លួន ឲ្យអ្នកទាំងនោះថតរូប គាត់តាមចិត្ត ។ បួនឆ្នាំក្រោយមក ដោយ នៅនឹកឃើញ ពីការជួបគ្នានេះ ស៊ន់ បាននិយាយថា នៅពេលនេះ ប៉ុល ពត មានឫកពាជាបុរសម្នាក់ ដែលគួរឲ្យស្រឡាញ់ចូលចិត្តពិតៗ ។

ដោយ មិនពេញចិត្ត នឹងបង្ហាញខ្លួនជាម្ចាស់ផ្ទះ គួរសមម្នាក់ ក្នុងការសម្ភាសលើកដំបូង គាត់បាន សម្តែងនូវការដឹងគុណ របស់កម្ពុជាចំពោះប្រជាជន វៀតណាមជាមិត្ត និងជាបងប្អូន ដែលធ្លាប់ បានជួយឧបត្ថម្ភកាល ពីពេលកន្លងមក ។ ក្នុងរឿងនេះ តាមដែលគាត់យល់គឺថា មិត្តភាព និង សាមគ្គីភាពរវាង ប្រទេសទាំងពីរមានលក្ខណៈ ព្រមគ្នាជា «បញ្ហាយុទ្ធសាស្រ្ត មួយផងនិង មនោសញ្ចេតនា ដ៏ខ្ពង់ខ្ពស់មួយផង » .....(នៅមានត)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៩)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៩)