នាង Ku Hye Sun និងមិត្តប្រុសវ័យក្មេង Ahn Jae Hyun រៀបការខែក្រោយ

កូរ៉េ៖ ចាប់ផ្តើមទំនាក់ទំនង ស្នេហ៍តាំងពីឆ្នាំ២០១៥ តារាសម្តែងតួឯកស្រីក្នុងរឿង F4 កូរ៉េនាង Ku Hye Sun ប្រកាសថានឹងរៀបការ ជាមួយមិត្តប្រុស Ahn Jae Hyun ក្នុងពេលឆាប់ខាងមុខនេះ ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះថាតំណាងរបស់ Ahn Jae Hyun ផលិតកម្ម HB Entertainment និងតំណាងរបស់នាង Ku Hye Sun ផលិតកម្ម YG Entertainment បានចេញសេចក្តីប្រកាស ដែរថាដំណឹងរៀបការនេះ គឺជាការពិត អ្នកទាំងពីរនឹងរៀបការ ជាមួយគ្នានៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ ។

ស្រលាញ់គ្នាក្រោយ ថតចប់ខ្សែភាពយន្ត “Blood”  អ្នកដំណាងបានឲ្យដឹងទៀតថា តារាវ័យ ២៨ឆ្នាំ Ahn Jae Hyun និងមិត្តស្រីវ័យ៣១ឆ្នាំ Hye Sun នឹងរៀបការ លក្ខណៈ គ្រួសារតែប៉ុណ្ណោះ ៕

នាង Ku Hye Sun និងមិត្តប្រុសវ័យក្មេង Ahn Jae Hyun រៀបការខែក្រោយ

នាង Ku Hye Sun និងមិត្តប្រុសវ័យក្មេង Ahn Jae Hyun រៀបការខែក្រោយ

នាង Ku Hye Sun និងមិត្តប្រុសវ័យក្មេង Ahn Jae Hyun រៀបការខែក្រោយ