Selena Gomez នឹង​មក​សម្ដែង​នៅ​ទីក្រុង​បាងកក​ក្នុង​ខែ​កក្កដា

អតីតតារាសម្ដែងរបស់ប៉ុស្តិ៍ Disney Selena Gomez នឹងមានការសម្ដែងនៅទីក្រុងបាងកកប្រទេសថៃនៅពេលខាងមុខ ដែលស្ថិតក្នុងការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោករបស់ខ្លួន។

បណ្ដាញព័ត៌មាន Coconuts របស់ថៃបានឲ្យដឹងថា តារាចម្រៀងអាមេរិកល្បីឈ្មោះ Selena Gomez នឹងមានការសម្ដែងរបស់ខ្លួនក្នុង ទីក្រុងបាងកក នៅថ្ងៃទី ២៩ ខែកក្កដា វេលាម៉ោង១៩ នៅទីលានប្រកួត Impact។ នេះគឺជាការសម្ដែងដែលស្ថិតក្នុងការប្រគំតន្ត្រីទេសចរណ៍ “Revival Tour” ជុំវិញពិភពលោករបស់តារាចម្រៀងអាយុ ២៣ឆ្នាំ។

Selena Gomez នឹង​មក​សម្ដែង​នៅ​ទីក្រុង​បាងកក​ក្នុង​ខែ​កក្កដា

នៅក្នុងកម្មវិធីនេះ តួរឿង “Spring Breakers” នឹងសម្ដែងបទជាច្រើននៅក្នុងអាល់ប៊ុមចុងក្រោយរបស់ខ្លួនដូចជា “Same Old Love” “Hands to Myself” និងបទល្បីៗនៅក្នុងអាជីពរបស់ខ្លួនដូចជា “Love You Like a Love Song” និង “Come and Get It” ជាដើម។ យ៉ាងណាក៏ដោយ ខាងអ្នករៀបចំមិនទាន់ប្រកាសទេថាសំបុត្រចូលទស្សនានឹងត្រូវដាក់លក់នៅពេលណានោះទេ៕

ប្រភព៖ សប្បាយ