ជប៉ុន​៖ ពិធីបុណ្យ «​លឹ​ង្គ​» រៀបចំឡើង​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​ដំបូង​នៃ​ខែមេសា​

​ពលរដ្ឋ​នៅ​ក្រុង Kawasaki ប្រទេស​ជប៉ុន មានកម្ម​វិធី​ប្រពៃណី​ប្រចាំ​តំបន់​របស់ខ្លួន​ដែលមាន​ឈ្មោះថា «Kanamara Matsuri» ឬ «​ពិធីបុណ្យ​លឹ​ង្គ​» ។ ពិធីបុណ្យ​នេះ តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​យក​ចំ​ថ្ងៃអាទិត្យ​ដំបូង​នៃ​ខែមេសា​។​

​ពិធីបុណ្យ «Kanamara Matsuri» ឬ «​ពិធីបុណ្យ​លឹ​ង្គ​» ចាប់ផ្តើម​ប្រារព្ធ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៧៧ ដើម្បី​លើកកម្ពស់​ការយល់​ពី​សុវត្ថិភាព​ផ្លូវភេទ ជាពិសេស​លឹ​ង្គ​ដែល​ប្រភព​ដំបូង​នាំ​ឲ្យ​មានការ​បង្ក​កំនើត និង​ការស្វែងរក​មូលនិធិ​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​។​

​កាលពី​ថ្ងៃអាទិត្យ ទី​៣ ខែមេសា កន្លងមក ពិធីបុណ្យ​នេះ មាន​អ្នកចូលរួម​រាប់ពាន់នាក់ ដែល​ក្នុងនោះ​មាន​ក្រុម LGBT ផងដែរ​នោះ បាននាំគ្នា​ដង្ហែ​លឹ​ង្គ​សិប្បនិម្មិត​ដ៏​ធំ ពេញ​ដងផ្លូវ​នៃ​ទីក្រុង Kawasaki ក្រោម​ក្រសែភ្នែក​ទេសចរ​រាប់សិប​នាក់​។ អ្នកចូលរួម ក៏មាន​ឱកាស​ភ្លក់​នំចំណី កា​រ៉ែ​ម ដែលមាន​រាង​ជា​លឹ​ង្គ​ផងដែរ​។​

ជប៉ុន​៖ ពិធីបុណ្យ «​លឹ​ង្គ​» រៀបចំឡើង​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​ដំបូង​នៃ​ខែមេសា​

​ក្រៅពីនេះ អ្នកស្រុក Kawasaki ក៏មាន​ជំនឿ​ដែរ​ថា ការ​ប្រារព្ធ​ពិធី​នេះ នាំ​ឲ្យ​ពួកគេ​រកស៊ី​មានបាន និង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លឹ​ង្គ​ដែលជា​និមិត្តរូប​មួយចំនួន​ត្រូវបាន​ដាក់​កម្ក​ល់​នៅ​ទីតាំង​ដែលមាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ច្រើន​។ ការដាក់​បែបនេះ គឺអាច​ឲ្យ​ស្ត្រី​ទាំងនោះ បួងសួង​ឲ្យ​ខ្លួន​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​គេច​ផុតពី​ការឆ្លង​មេរោគ​អេដស៍​។​
ជប៉ុន​៖ ពិធីបុណ្យ «​លឹ​ង្គ​» រៀបចំឡើង​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​ដំបូង​នៃ​ខែមេសា​

​ទាក់ទង​នឹង​ពិធី​នេះ ព្រេង​និទាន​មួយ​កាលពី​សតវត្ស​ទី​១៧ ដំណាល​ថា បិសាច​មួយ​ដែលមាន​ធ្មេញ​យ៉ាង​មុតមាំ​បាន​សម្ងំ​លាក់ខ្លួន​ក្នុង​យោនី​របស់​នារី​ម្នាក់​។ បិសាច​នោះ បាន​ប្រើ​ធ្មេញ​ដើម្បី​គ្រៀវ​យុវជន​ពីរ​នាក់​ជា​បន្តបន្ទាប់ នា​អំឡុងពេល​នៃ​រាត្រី​ទឹកឃ្មុំ​ជាមួយ​នារី​រងគ្រោះ​។ បន្ទាប់មក ជាងដែក​ម្នាក់​បាន​ច្នៃ​លឹ​ង្គ​ដែក​មួយ​ដើម្បី​ចូល​បំបែក​ធ្មេញ​របស់​បិសាច​រហូតដល់​ជោគជ័យ ហើយ​ក៏បាន​ក្លាយជា​ជំនឿ​នៃ​ការគោរព​លឹ​ង្គ​រហូតដល់​បច្ចុប្បន្ន​៕