រូបមន្តពិសេស!! ​គ្រឿង​ផ្សំ​​​ធ​ម្ម​ជាតិតែ​មួយមុខ អាច​កម្ចាត់ ​ស្នាម​មុន ឬមុខខ្មូត មានប្រសិទ្ធិភាព ១០០%

អ្នក​ដែល​មាន​​ស្បែក​មាន​​ប្រេង​ ឬ​ខ្លាញ់​ច្រើន តែង​តែ​មាន​រន្ធ​ញើស និង​រន្ធ​​មុន​ធំ​ៗ​។ មនុស្ស​​ទាំង​នោះ​ស្អប់​រន្ធ​ញើស និង​​រន្ធ​ពី​ស្នាម​មុន​ធំ​ៗ​នោះ និង​ព្យា​យាម​​លុប​បំ​បាត់​ចោល ដើម្បី​ធ្វើ​ឲ្យ​ស្អែក​​រលោង​។ មាន​​ផលិត​ផល​​ជា​ច្រើន​នៅ​លើ​ទីផ្សារ​ដែល​​បន្តឹង​​ស្បែក​មុខ និង​កាត់​បន្ថយ​ស្នាម​មុន​ធំ​ៗ ប៉ុន្តែ ​ផលិត​ផល​ទាំង​នោះ​​តែង​តាំង​មាន​ប្រតិ​កម្ម​។ ខាង​ក្រោម​នេះ គឺ​ជា​​វិធី​សាស្ត្រ​​ធម្ម​​ជាតិ​ដែល​​អ្នក​​ធ្វើ​ដោយ​ខ្លួន​អ្នក​បាន​​នៅ​ផ្ទះ​ដើម្បី​កម្ចាត់​រន្ធ​ញើស និង​ស្នាម​មុន​ធំ​ៗ​ទាំង​នោះ​។

– ទឹក និង​ម្សៅ​សូ​ដា
លាយ​ម្សៅ​សូ​ដា​ពីរ​ស្លាប​ព្រា​កា​ហ្វេ និង​ទឹក​ពីរ​ស្លាប​ព្រា ហើយ​ច្របល់​បញ្ចូល​គ្នា​។ អ្នក​​​ត្រូវ​​ច្របល់​រហូត​ដល់​ស្អិត​បន្តិច មុន​នឹង​​លាប​ទៅ​លើ​ផ្ទៃ​មុខ​របស់​​អ្នក និង​ទុក​រហូត​ដល់​​ស្ងួត​រយៈ​ពេល​១៥​នាទី​។ នៅ​ពេល​​វា​​រាង​រឹង​បន្តិច លាង​ចេញ​ជា​មួយ​នឹង​ទឹក​​ត្រជាក់​។

– ត្រសក់ ក្រូច​ឆ្មា និង​ទឹក​ផ្កា
ចិត​សំ​បក​ត្រសក់​ចេញ និង​ហាន់​​យក​សាច់​របស់​វា​។ បន្ទាប់ បន្ថែម​ទឹក​ក្រូច​ឆ្មា​ប៉ុន្មាន​ដំ​ណក់ និង​ទឹក​​ផ្កា​មួយ​ស្លាប​ព្រា​ទៅ​លើ​ត្រសក់​ដើម្បី​លាយ​បញ្ចូល​គ្នា​នោះ​​។ បន្ទាប់​មក យក​ក្រណាត់​ស្អាត​​មួយ និង​ដាក់​គ្រៀង​ផ្សំ​​ដែល​​លាយ​ហើយ​​នោះ​លើ​ក្រណាត់ បត់​ក្រណាត់​​ធ្វើ​ជា​រៀង​មូល និង​លាប​លើ​មុខ​របស់​អ្នក​។ ទុក​មួយ​សន្ទុះ បន្ទាប់​មក​​លាង​មុខ​ចេញ​ជា​មួយ​នឹង​ទឹក​​ត្រជាក់​។

– ស៊ុត​ពណ៌​ស និង​ទឹក​ក្រូច​ឆ្មា
អ្នក​​អាច​បង្កើត​ប្រដាប់​បិត​មុខ​ដោយ​ធម្ម​ជាតិ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ទឹក​ក្រូច​ឆ្មា​ប៉ុន្មាន​ដំ​ណក់ និង​ផ្នែក​ស​របស់​ស៊ុត​​ចំនួន​ពីរ​​គ្រាប់​។ នៅ​ពេល​អ្នក​​ធ្វើ​ម៉ាស​បិទ​មុខ​រួច​ហើយ លាប​វា​លើ​​មុខ​​របស់​អ្នក និង​រង់​ចាំ​ប៉ុន្មាន​​នាទី​​រហូត​ទាល់​តែ​​ស្ងួត​។ បន្ទាប់​មក លាង​មុខ​ចេញ​ជា​មួយ​នឹង​ទឹក​​ត្រជាក់​។ ម៉ាស​​បិទ​​មុខ​នេះ មិន​ត្រឹម​តែ​​ជួយ​​​រឹត​បន្តឹង​ស្បែក​របស់​អ្នកទេ ប៉ុន្តែ វា​​ក៏​នឹង​ជួយ​​កម្ចាត់​កោ​សិកា​ងាប់ និង​ជាតិ​​ខ្លាញ់​ចេញ​ពី​មុខ​របស់​អ្នក​ផង​ដែរ​។

– ប៉េង​បោះ និង​ទឹក​ក្រូច​ឆ្មា
លាយ​ទឹក​ប៉េង​បោះ​បន្តិច និង​​ទឹក​ក្រូច​ឆ្មា២ ទៅ​៤​ដំណក់​បញ្ចូល​គ្នា​។ យក​កូន​បាល់​​ជ័រ​មួយ និង​ជ្រលក់​​ក្នុង​គ្រឿង​ផ្សំ​ដែល​លាយ​រួច​នោះ បន្ទាប់​មក លាប​ទៅ​លើ​​មុខ​របស់​អ្នក ហើយ​ទុក​ប្រមាណ​ជា​១៥នាទី​។ ក្រោយ​​ពី​រង់​ចាំ​១៥នាទី​ហើយ លាង​មុខ​អ្នក​​ចេញ​ជា​មួ​នឹង​ទឹក​ប្រាក់​ត្រជាក់​​។

– ផ្លែ​អាល់​មុន និង​ទឹក​ក្រូច​ឆ្មា
យក​​ផ្លែ​អាល់​មុន (ស្រដៀង​ណ្តែង​ដី) ជាច្រើន​គ្រាប់ និង​​ដាក់​​​ផ្លែ​នោះ​លាយ​ជា​មួយ​នឹង​ទឹក​។ ត្រាំ​​ផ្លែ​អាល់​មុន​​ជា​មួយនឹង​ទឹក​នោះ​រយៈ​ពេល​មួយ​យប់​។ នៅ​ព្រឹក​បន្ទាប់ កិន​ផ្លែ​អាល់​មុននោះ ហើយ​​លាយ​ជា​មួយ​នឹង​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា និង​លាយ​រហូត​ទាល់​តែ​ខាប់​បន្តិច​ មុន​នឹង​លាប​ទៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។ ក្រោយ​ពី​រយៈ​​ពេល​៣០​នាទី លាង​មុខ​​របស់​លោក​អ្នក​ចេញ​ជា​មួយ​នឹង​ទឹក​ត្រជាក់​។

– ក្រូច​ឆ្មា និង​ទឹក​ម្នាស់
យក​ផ្លែ​ក្រូច​​ឆ្មា​​ពាក់​កណ្តាល និង​ប្របាច់​ចូក​​ទឹក​របស់​វា​។ បន្ទាប់​មក បន្ថែម​​ទឹក​ម្នាស់​មួយ​​ពែង​ទៅ​លើ​ទឹក​ក្រូច​ឆ្មា​នោះ និង​លាយ​ឲ្យ​សព្វ​ល្អ​។ បន្ទាប់​មក យក​ក្រណាត់​​ស្អាត​មួយ​ដុំ និង​ជ្រលក់​​ក្នុង​គ្រឿង​ផ្សំ​ដែល​លាយ​រួច​នោះ មុន​នឹង​​ដាក់​លើ​ផ្ទៃ​មុខ​របស់​លោក​អ្នក​ ហើយ​ទុក​រយៈ​ពេល​៥នាទី​។ បន្ទាប់​មក លាង​​​ចេញ​ជា​មួយ​នឹង​ទឹក​ត្រជាក់​​៕

ប្រភព៖ baykdang

  • រូបមន្តពិសេស!! ​គ្រឿង​ផ្សំ​​​ធ​ម្ម​ជាតិតែ​មួយមុខ អាច​កម្ចាត់ ​ស្នាម​មុន ឬមុខខ្មូត មានប្រសិទ្ធិភាព ១០០%已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: