ម៉ាស​ល្ពៅ​សម្រាប់​ស្បែក​នា​រដូវក្តៅ​

ល្ពៅ​គឺជា​ប្រភព​ដ៏​សន្ធឹកសន្ធាប់​នៃ​អាស៊ីត​ពី​ធម្មជាតិ​ក្នុងការ​ដុស ខាត់​សម្អាត​ស្បែក ព្រមទាំង​មាន antioxidants ផងដែរ។ ប្រើ​ម៉ាស​ល្ពៅ​លើ​ស្បែ​កមុខ នោះ​ផ្ទៃមុខ​របស់​អ្នកនឹង​មាន​ភាព​ភ្លឺ​ថ្លា ទន់​រលោង​ជាង​មុន ហើយក៏​អាចជួយ​កាត់បន្ថយ​ស្នាម​លើ​ផ្ទៃមុខ ព្រមទាំង​ស្នាម​ជ្រួញ​ដែល​បានមកពី​ការបំផ្លាញ​នៃ​ព្រះអាទិត្យ​ផងដែរ។ ចង់ដឹងថា​តើ​ម៉ាស​ល្ពៅ​ដែល​ផលិតឡើង​សម្រាប់​ការពារ​ស្បែក​មុខ​របស់​អ្នកនា រដូវក្តៅ​ក្នុងឆ្នាំនេះ ត្រូវធ្វើឡើង​ដោយសារ​ធាតុ​ផ្សំ​អ្វីខ្លះ​នោះ សូម​បន្ត​តាមដាន​អត្ថបទ​នេះ​ដូចតទៅ៖

ដើម្បី​ទទួលបាន​ម៉ាស​ល្ពៅ អ្នកត្រូវការ​សារធាតុ​ផ្សំ​មួយចំនួន​ដូចជា ទឹក​ល្ពៅស្រស់ៗ កន្លះ​កែវ, ស៊ុត 2គ្រាប់, ទឹកដោះគោ​អាល់​មុន 2ស្លា​ព្រា​បាយ(សម្រាប់​ស្បែក​ស្ងួត) ឬ​ទឹក​ខ្មោះ​ផ្លែ​ប៉ោម 2ស្លាបព្រា​បាយ(សម្រាប់​អ្នកមាន​សភាព​ស្បែក​ដែលមាន​ជាតិ​ប្រេង​ច្រើន)។ ចំណែកឯ​វិធី​ធ្វើ​វិញ​គឺ​ត្រូវយក​ស៊ុត​ទៅ​លាយ​ជាមួយ​ទឹក​ល្ពៅ​ខាប់។ ចាក់​ទឹកដោះគោ​អាល់​មុន​ដែល​សម្បូរ​ទៅដោយ​អូ​មេ​ហ្គា និង​ទឹកឃ្មុំ​ចូល រួច​កូរ​ឱ្យ​សព្វ (ប្រសិនបើ​ស្បែក​របស់​អ្នកជា​ស្បែក​ដែលមាន​សភាព​ស្ងួត)។ ចំណែកឯ​ស្បែក​ដែលមាន​ជាតិ​ប្រេង​វិញ គឺ​ត្រូវ​ប្តូរ​ពី​ទឹកដោះគោ និង​ទឹកឃ្មុំ មកជា​ទឹកខ្មេះ​ផ្លែ​ប៉ោម​វិញ។ លាយ​ល្បាយ​ចូលគ្នា​ឱ្យ​សព្វ រួច​សឹម​យក​វា​ទៅ​លាប​លើ​ផ្ទៃមុខ ទុក​វា​ចោល 15-20នាទី ទៅតាម​សភាព​ស្បែក​របស់​អ្នក។ បន្ទាប់​ពីនេះ​សូម​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយនឹង​ទឹក​ត្រជាក់ ហើយ​បន្ថែមសំណើម​ឱ្យ​ស្បែកមុខ​តាម​ធម្មតា​ជាការ​ស្រេច៕

ប្រភព៖ lareine

  • ម៉ាស​ល្ពៅ​សម្រាប់​ស្បែក​នា​រដូវក្តៅ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: