អាថ៌​កំបាំង​អាយុ​វែង​ដោយ​ទឹក​តែ

​យោង​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​ទៅ​លើ​ស្ត្រី​ចំនួន​១០០០​នាក់​ដែល​មាន​អាយុ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ​ដែល​បាន​ទទួល​ទាន​ទឹក​តែ​១​ពែង​ជា​រៀង​រាល់​ថ្ងៃ លទ្ធផល​បញ្ជាក់​អោយ​ឃើញ​ថា​វា​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​បាន​៤០%​នៅ​អំឡុង​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត។​ តែ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ហ្វ្លេវ៉នយ​(Flavonoids)​ ដែល​ការពារ​យើង​ពី​ជំងឺ​បេះដូង និង មហារីក។

ហ្វ្លេវ៉នយ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​របស់​សារធាតុ​ចិញ្ចឹម ហើយ​មាន​គុណប្រយោជន៍​ជួយ​បំពេញ​បន្ថែម​កង្វះ​ខាត​នៃ​រ៉ាឌីកាល់​សេរី (Antioxidant) និង កាត់​បន្ថយ​ការ​ហើម​រលាក​ផ្សេងៗ ​(anti-inflammatory) ថែម​ទាំង​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​នាំ​ឈាម​ចេញ​ចូល​បេះដូង និង ប្រព័ន្ធ​សរសៃ​ប្រសាទ។ បន្លែ ​ផ្លែឈើ តែ កាហ្វេ និង កាកាវ​គឺ​ជា​ប្រភព​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ហ្វ្លេវ៉នយ​(Flavonoids)។

យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួល​ទាន​ទឹក​តែ​យ៉ាង​តិច​១​ពែង​ក្នុង​១​ថ្ងៃ​មិន​សូវ​មាន​បញ្ហា​ស្តើង​ និង ​ប្រេះ​ឆ្អឹង​ត្រគាកឡើយ​បើ​ប្រៀប​ធៀប​ទៅ​អ្នក​ដែល​មិន​បាន​ទទួលទាន​សោះ។ ដូច្នេះ​ហើយ​អ្នក​ដែល​មានចំណូលចិត្តទទួល​ទាន​កាហ្វេ​គួរ​តែ​គិត​ពី​អត្ថប្រយោជន៍​នេះ​ហើយ​ប្តូរ​មក​ទទួលទាន​ទឹក​តែ​វិញ​ម្តង៕

ប្រភព៖ cambomag

  • អាថ៌​កំបាំង​អាយុ​វែង​ដោយ​ទឹក​តែ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: