តើ​ថ្លើម​មាន​តួនាទី​អ្វីខ្លះ? ចម្ងល់​ដែល​គួរ​ដឹង​ដើម្បី​សុខភាព​ល្អ​

ថ្លើម​មាន​តួនាទី​អ្វីខ្លះ?សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភាព​សំខាន់​ប៉ុនណា​ក្នុង​រាងកាយ​របស់​យើង?

 តួនាទី​របស់​ថ្លើម
ការធ្វើការងារ​របស់​ថ្លើម​ហាក់ដូចជា​ស្មុ​គ្រ​ស្មាញ និង​ដូចដែល​បានដឹងហើយថា ថ្លើម​ជា​អវយវៈ​ខាងក្នុង​ដែល​សំខាន់​ណាស់​ដូច្នេះហើយ​ទើប​ថ្លើម​ទទួលបន្ទុក និង​មាន​មុខនាទី​ច្រើនណាស់ ដោយ​យើង​អាច​អធិប្បាយ​អំពី​តួនាទី​របស់​ថ្លើម​បាន​ដូចខាងក្រោម​នេះ ៖

    1. ថ្លើម​ជា​អ្នក​សាង
អាហារ​គ្រប់​ប្រភេទ​ដែល​យើង​ទទួលទាន​ចូលទៅ មិនថាតែ​ជា​អាហារ​ប្រភេទ​ខា​បូ​ហាយ​ដ្រេ​ត(ម្សៅ ស្ករ) ខ្លាញ់ ប្រូ​តេ​អី​ុ​ន វីតាមីន ថ្នាំ ឬ​អាហារ​អ្វី​ក៏ដោយ រាងកាយ​យើង​មិនអាច​បឺត​ជ្រាប​សារជាតិ​អាហារ​ទាំងនោះ​ទៅប្រើ​ប្រាស់ បានភ្លាមៗនោះទេ ត្រូវ​ឆ្លងកាត់​កម្ម-វិធី​ការរំលាយ​ដោយ​ក្រពះ និង​ពោះវៀនតូច និង​បន្ទាប់ពី​រំលាយ​អាហារ​រហូត​ស្ថិតក្នុង​រូប​បែប​ដែល​ខ្ទេច​ម្ម៉​ដ្ឋ​ល្មម អាចឱ្យ​រាងកាយ​បឺតជ្រាបចូល​ទៅក្នុង​សរសៃឈាម​ខ្មៅ​បាន​ហើយ​នោះ ថ្លើម​នឹងធ្វើ​តួនាទី​រៀបចំ​ទុកដាក់​សារជាតិ​អាហារផ្សេងៗតាម​ការ​សមគួរ ហើយ​នាំយកមក​សាង​ជា​សារជាតិ​អាហារ​ដែល​ចាំបាច់​ដល់​ការធ្វើការងារ​របស់​រាង កាយ ដូចជា សាង​ប្រូ​តេ​អី​ុ​ន​អាល់​ប៊ូ​មីន(Albumine) ដែលជាការ​សាង​ប្រូ​តេ​អី​ុ​ន​ដែល​ជួយ​ក្នុងការ​បង្កក​ខ្លួន​របស់​ឈាម​ផងដែរ។

    2. ថ្លើម​ជាឃ្លាំង​នៃ​សារជាតិ​អាហារ
ថ្លើម​បំពេញ​តួនាទី​ប្រមូល​សន្សំ​សារជាតិ​អាហារផ្សេងៗទុក​ប្រើប្រាស់​នៅពេល រាងកាយ​ត្រូវការ ដូចជា ប្តូរ​ជាតិ​ស្ករ​គ្លុយ​ខូ​ស​ទៅជា ក្លៃ​ខូ​ជេន និង​រក្សាទុក​នៅក្នុង​ថ្លើម ហើយ​នៅពេល​រាងកាយ​ត្រូវការ​កម្លាំង​ថាមពល ថ្លើម​ក៏​នឹង​ទាញ​ក្លៃ​ខូ​ជេន​មក​ធ្វើជា​គ្លុយ​ខូ​ស បន្ទាប់ពីនោះ​ក៏​បញ្ជូនបន្ត​ឱ្យ​រាងកាយ​នាំយកទៅ​ប្រើប្រាស់​បន្ថែម​លើ ការធ្វើការងារ​ផ្នែកផ្សេងៗជា​បន្ត។

ក្រៅពីនេះ ថ្លើម​នៅបាន​រក្សាទុក​សារជាតិ​អាហារ​ដូចជា វីតាមីន និង​សារជាតិ​អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ប្រភេទ​ផ្សេងទៀត ដើម្បី ឱ្យ​រាងកាយ​បាន​ទាញយក​ទៅប្រើ​ក្នុង​គ្រា​ខ្វះខាត ឬ​ប្រើ​ក្នុងការ​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ជួយ​ឱ្យ​កាន់តែ​ងាយ​រំលាយ​អាហារ​ឡើង។

   3. ថ្លើម​មាន​តួនាទី​សាង​ជាតិ​អំបិល​ទឹកប្រមាត់ និង​ទឹកប្រមាត់
អំបិល​ទឹកប្រមាត់ និង​ទឹកប្រមាត់​ដែល​ត្រូវបាន​សាង​ឡើង​ដោយថ្លើម​នឹង​នៅចាំ​បំពេញ​តួនាទី​រំលាយ​ជាតិ​ខ្លាញ់ ទើប​វា​ជួយ​ឱ្យ​ការរំលាយ អាហារ​កាន់តែ​ងាយស្រួល​ឡើង បន្ទាប់ពីនោះ​ទឹកប្រមាត់​ក្នុងការ​រំលាយ​អាហារ​រួចហើយនោះ នឹងត្រូវ​បញ្ចេញ​មក​តាម​បំពង់​ទឹកប្រមាត់​ឆ្លងកាត់​បន្ត​មក​ពោះវៀនតូច​ និង​ត្រូវ​បញ្ចេញ​មក​ក្រៅ​ព្រមជាមួយ​លាមក។

ប៉ុន្តែ​បើ​មានការ​ណែន​ស្ទះ​ខាង​បំពង់​ទឹកប្រមាត់​កើតឡើង​ក្នុង​រាងកាយ សារធាតុផ្សេងៗដែល​ឆ្លងកាត់​ការរំលាយ​ហើយ​នោះ​នឹង​កើតការ​ញ៉ុ​ក​ណែន ហើយ​ទឹកប្រមាត់​ក៏​នឹង​ហូរ​បញ្ច្រាស់​ចូលទៅក្នុង​សរសៃឈាម បង្ក​ឱ្យ​កើត​សភាវ​ខាន់លឿង​បាន។

  4. ថ្លើម​តួនាទី​ជា​មជ្ឈមណ្ឌល​ធ្វើ​និ​ស្សរណ​កម្ម(Recycle)
ក្រៅពី​ថ្លើម​នៅចាំ​ប្រមូល​សន្សំ​សារជាតិ​អាហារ ដើម្បី​ប្តូរ​ទៅជា​កម្លាំង​ថាមពល​ដល់​រាងកាយ ហើយ​ថ្លើម​នៅមាន​តួនាទី​ទាញយក​ប្រូ​តេ​អី​ុ​នចាស់ៗមក​បង្វិល​ត្រឡប់​ប្រើ ជាថ្មី​ម្តងទៀត​បាន​ទៀតផង។

  5. ថ្លើម​មាន​តួនាទី​បណ្តេញ​កាកសំណល់ និង​សារធាតុពុលផ្សេងៗ
ទាំង​ថ្នាំ ឬ​ឱសថ​បុរាណ​ប្រភេទផ្សេងៗដែល​យើង​បរិភោគ​ចូលទៅថ្លើម នឹង​នៅចាំ​ត្រង​យក​សារជាតិ​អាហារ​ទៅ​ទុក​ក្នុង​រាងកាយ ចំណែក​អ្វី​ដែលជា​សារជាតិ​ពុល​ចំពោះ​រាងកាយ​វិញ ថ្លើម​នឹង​ព្យាយាម​បណ្តេញ​ចេញមកក្រៅ​តាម​ទឹកមូត្រ ឬ​មិន​ដូច្នេះ​ទេ​ក៏​បណ្តេញ​ចេញមក​ជាមួយ​ទឹកប្រមាត់​ដែរ។

    6. ថ្លើម​ជា​ក្រោះ​ការពារ​ដ៏​ល្អ​របស់​រាងកាយ
ថ្លើម​មិន​ត្រឹមតែ​ជួយ​បណ្តេញ​សារធាតុពុល​ពី​អាហារ​ដែល​យើងបរិភោគ​ចូលទៅ​ប៉ុណ្ណោះ​ទេ តែ​ថ្លើម​នៅចាំ​បំពេញ​តួនាទី​សាង​ប្រព័ន្ធប្រឆាំង​ជំងឺ​ដើម្បី​ការពារ និង​កម្ទេច​មេរោគ ឬអ្វី​ដែល​ចម្លែកផ្សេងៗដែល​ឆ្លង​ចូលមកក្នុង​រាងកាយ​ទៀតផង អាច​និយាយបានថា ជា​ក្រោះ​ការពារ​ដ៏​សំខាន់​មួយ​របស់​រាងកាយ។

 ការពិនិត្យ​មើល​ការធ្វើការងារ​របស់​ថ្លើម
ដោយសារតែ​ថ្លើម​ជា​អវយវៈ​ដែល​នៅ​ខាងក្នុង​រាងកាយ ទើប​យើង​ពិបាក​ក្នុងការ​សង្កេតមើល​ការធ្វើការ​របស់​ថ្លើម ជាពិសេស​បើកើតមាន ភាពខុស​ប្រក្រតី​បន្តិចបន្តួច រាងកាយ​អាច​នឹង​គ្មាន​អារម្មណ៍​ដឹង ឬ​មិនអាច​ចាប់​ភាពខុសប្រក្រតី​នោះបាន​ឡើយ តែ​យើង​អាច​សង្កេតឃើញ​បាន​តាមរយៈ​ការ​ប្រែប្រួល​របស់​រាងកាយ​ដែល​មើល ឃើញ​បាន​ច្បាស់ ដូចជា ឆាប់​នឿយហត់ មិន​ឃ្លានបាយ ភ្នែក​ឡើង​លឿង ខ្លួន​ឡើង​លឿង និង​ហើម​ខ្លួន​ជាដើម។

 បើ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី នឹង​បង្ក​ឱ្យ​កើត​ជំងឺ​អ្វីខ្លះ?
បើ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី អាច​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​ដូចតទៅ ៖
– ថ្លើម​រឹង
– ជំងឺ​រលាក​ថ្លើម
– ខាន់លឿង
– ជំងឺមហារីក​ថ្លើម។ល។

ការមើល​ថែទាំ​សុខភាព​ថ្លើម
ប្រហែលជា​អាច​បានដឹង​មក​ខ្លះ​ហើយ​ថា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ថ្លើម​កើតមាន​ភាពខុសប្រក្រតី និង​ដូចដែល​បាន​ប្រាប់​ហើយ​ថា បណ្តា​អាហារ​បំប៉ន ឬ​សូម្បីឱសថ​បុរាណ​ប្រភេទ​ខ្លះ​ក៏​មិនបាន​ហុច​ផល​ល្អ​ដល់​ថ្លើម​ដូច ដែល​យើង​គិត​ដែរ។

ដូច្នេះ សូម​តម​តែម្តងទៅ​ជាមួយ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ និង​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុននឹង​ទទួលទាន​អាហារ​បំប៉ន ឬ​ឱសថបុរាណផ្សេងៗ រួមទាំង​កុំ​ភ្លេច​ទទួលទាន​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់​ចំពោះ​តម្រូវការ របស់​រាងកាយ បរិភោគ​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម ដោយ​សង្កត់ធ្ងន់​លើ​ការទទួល​ទាន​អាហារ​ដែល​ត្រូវ​នឹង​អនាម័យ​សុខភាព ព្រមទាំង​ឧស្សាហ៍​ហាត់ប្រាណ និង​សម្រាក​ឱ្យបាន​គ្រប់ គ្រាន់​ជាប់លាប់ ឬ​បើ​ចង់ឱ្យ​ល្អ​នោះ អាច​នឹង​សាកល្បង​បរិភោគ​អាហារបំប៉ន​ថ្លើម​ផង​ក៏បាន៕

ប្រភព៖ lareine

  • តើ​ថ្លើម​មាន​តួនាទី​អ្វីខ្លះ? ចម្ងល់​ដែល​គួរ​ដឹង​ដើម្បី​សុខភាព​ល្អ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: