ការ​​វះកាត់​បញ្ចុះទម្ងន់ អាច​ធ្វើឱ្យ​ឆ្អឹង​ខ្សោយ​

ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី បាន​ព្រមាន​ថា ការវះកាត់​បង្រួញ​ក្រពះ ដើម្បី​បញ្ចុះទម្ងន់ ភាគច្រើន​ត្រូវបាន​អនុវត្តន៍​សម្រាប់​អ្នកជំងឺ​ធា​ត់ ដែល​មិន​អាច​សម្រក​ទម្ងន់​តាម​វិធី​ផ្សេង​បាន ករណីនេះ វា​អាច​ធ្វើឲ្យ​ឆ្អឹង​របស់​ពួកគេ​ចុះខ្សោយ និង​ទ្រុឌទ្រោម​។​ ​

វិធីសាស្ត្រ​សំដៅ​ជួយ​ដល់​អ្នកជំងឺ​ធា​ត់ បន្ថយ​បរិមាណ​ចំណីអាហារ​ទទួលទាន មាន​ច្រើន​ប្រភេទ តាំង​ពី​ការវះកាត់​បង្រួញ​តូច​ក្រពះ​, ចង​ក្រពះ​… ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា វិធានការ​ទាំងឡាយ​ខាងលើ អាច​ធ្វើឱ្យ​ថយចុះ​ដង់ស៊ីតេ​ឆ្អឹង​, ជា​រឿង​គួរឱ្យ​បារម្ភ​បំផុត​ចំពោះ​អ្នកជំងឺ​ក្មេងៗ ដែល​ប្រព័ន្ធ​ឆ្អឹង​នៅ​ពុំ​ទាន់​រីកចម្រើន​អស់​កម្រិត​។​​

លទ្ធផល​ខាងលើ ត្រូវបាន​បណ្ឌិត Malgorzata Brzozowska នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Garvan នៅ​ស៊ីដនី លើក​ឡើង​ក្រោយ​ពេល​ស្រាវជ្រាវ​ទំនាក់ទំនង​ស្មុគស្មាញ​រវាង​ខ្លាញ់​, ឆ្អឹង និង​ការរារាំង​អំពី​ផ្នែក​ជីវជាតិ​។​

បណ្ឌិត Brzozoska បាន​បកស្រាយ​ថាៈ «​មូលហេតុ​របស់​ស្ថានភាព​នេះ ត្រូវបាន​ចាត់ទុក​ថា ពុំ​គ្រាន់​តែ​ដោយសារ​ការបញ្ចុះ​ទម្ងន់​ប្រញាប់ប្រញាល់ និង​ស្រូប​យក​តិច​នូវ​សារជាតិ​ជីវជាតិ​ចាំបាច់ ដូចជា​វីតាមីន D និង​កាល់ស្យូម​ប៉ុណ្ណោះ​ទេ តែ​នៅ​អាច​បណ្តាល​ពី​ការប្រែប្រួល​នូវ​អ័រម៉ូន​បញ្ចេញ​ពី​ខ្លាញ់ និង​ពោះវៀន ក៏ដូចជា​ឥទ្ធិពល​របស់​វា​ទៅដល់​ប្រព័ន្ធ​សរសៃប្រសាទ​មជ្ឈិម​»​។​​

ក្រុម​ស្រាវជ្រាវ​របស់​បណ្ឌិត Brzozoska បានឱ្យដឹងថា ការត្រួតពិនិត្យ​ឆ្អឹង និង​ព្យាបាល​ភាព​ថមថយ​ដង់ស៊ីតេ​ឆ្អឹង គួរ​ត្រូវ​បាន​ចាត់​ទុក​ដូចជា​ផ្នែក​មួយ​ក្នុង​សកម្មភាព​ថែទាំ​សុខភាព​អ្នកជំងឺ​មុន និង​ក្រោយ​ការវះកាត់​បញ្ចុះទម្ងន់​៕

ប្រភព៖iknow

  • ការ​​វះកាត់​បញ្ចុះទម្ងន់ អាច​ធ្វើឱ្យ​ឆ្អឹង​ខ្សោយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:សុខភាព
Tags: