“ព្រៃឡង់​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​ក្រោយ​ពី​ប្រកាស​ដាក់​ជា​ព្រៃ​អភិរក្ស”

តំណាង​សហគមន៍​ព្រៃឡង់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា នេះ អះអាង​ថា ព្រៃឡង់​នៅ​តែ​រង​ការ​កាប់​បំផ្លាញ បើ​ទោះបី​ជា​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស​ក៏ដោយ។

​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ប្រកាស​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​មាន​តែ​ច្បាប់ ហើយ​មិន​មាន​ការ​រឹត​បន្តឹង​លើ​ការ​អនុវត្ត។

​តំណាង​សហគមន៍​ព្រៃឡង់ លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ឡើង​ក្រោម​ប្រធានបទ “ការ​វាយ​ប្រហារ​មក​លើ​កញ្ញា ផន សុភ័ក្រ និង​ការ​ដាក់​ព្រៃឡង់​ជា​ព្រៃ​អភិរក្ស” សន្និសីទ​នេះ រៀបចំ​ឡើង​នៅ​ក្នុង​ផ្ទះ​មេត្តា (Metta House) ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​អំឡុង​ពេល​ល្បាត​ព្រៃឡង់ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។