ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?

6 Videos


​ស្រី​ស្អាត​ដែលមាន​រូប​សម្រស់​ស្រស់​សោភា ​និង​ មាន​រូបរាង​តូច​ស្រ​ឡូ​ន ហ៊ិ​ន ច័ន្ទនី​រ័ត្ន ត្រូវបាន​គូស្នេហ៍​របស់​នាង​រំអុក​ចង់​រៀបការ​ឆាប់​បំផុត ។ ប៉ុន្តែ​សម្រាប់​នាង​វិញ ហាក់បីដូចជា​មិន​អើពើរ​ចំពោះ​រឿង​រៀបការ​សោះ ។ ផ្ទុយទៅវិញ នៅពេលដែល​ជួប​ជាមួយ​មិត្តភក្តិ​ម្តងៗ​នាង​តែងតែ​និយាយថា នាង​ចង់​រៀបការ​ដែរ តែ​មិន​ហ៊ាន​ព្រោះ​ខ្លាច ….​។ តើ​មាន​មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិនទាន់​ចង​រៀបការ ? បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ស្គាល់គ្នា​ជាមួយ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហើប​ប្រាប់ កាលពីពេល​ថ្មីៗ​នេះ​ថា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិនទាន់​ចង់​រៀបការ​ទេ ពីព្រោះ​នាង​ស្តាយ​ការងារ​សិល្បៈ ។

ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?

ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?

ម្យ៉ាងវិញទៀត​នាង​មិនទាន់​ទុកចិត្ត​គូស្នេហ៍​ទាំងស្រុង​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​នាង​ចង់ទុក​ពេលវេលា​សម្រាប់​មើលចិត្ត​ថ្លើម​គ្នា​ជាមួយ គូស្នេហ៍ មួយរយៈ​ពេល​ទៀត​សិន បើ​នាង​មើលឃើញថា គូស្នេហ៍​នាង​ល្អ​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​នាង​ផ្ញើរ វាសនា​បាន នាង​នឹង​រៀបការ​ជាមួយ​ភ្លាម ។ ​គួរបញ្ជាក់​ផងដែរ​ថា គូស្នេហ៍ ហ៊ិ​ន ច័ន្ទនី​រ័ត្ន គឺជា​បុរស​រូប​សង្ហារ​ដែលមាន​វ័យ​ច្រើនជាង​នាង​បន្តិច​ប៉ុណ្ណោះ ជា​ញឹកញាប់​អ្នក​ទាំងពីរ​តែងតែ​បណ្តើរគ្នា​ទៅ​ញ៉ាំ​អាហារ​រួមគ្នា​នៅតាម​ហាង​ជាច្រើន​ជុំវិញ​ទីក្រុង​ភ្នំពេញ ជាមួយនិង​មិត្តភក្តិ​ស្និទ្ធស្នាល​ និង ​ក្រុមគ្រួសារ ។ ប៉ុន្តែ ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ចូលចិត្ត​បង្ហាញ​ឲ្យ​គេ ដឹង​អំពី​រឿងរ៉ាវ​ជីវិត​ឯកជន​របស់ខ្លួន​ឡើយ នាង​តែងតែ​ព្យាយាម​លាក់បាំង ទោះជា​នរណា​ឃើញ និង​និយាយ​អ្វី​ក៏​នាង​មិនដែល​ចាប់អារម្មណ៍​ឡើយ ។​

ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?

តាម​ប្រភព​ពត៌មាន​ដែល​ស្និទ្ធ​ជាមួយ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហើប​ប្រាប់ថា នៅពេល​ជួប​ជាមួយ​មិត្តភក្តិ​ម្តងៗ មិត្តភក្តិ​តែង​ចំអន់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បែប​លេងសើច​ថា តើ​ពេលណា​ទើប​រៀបការ ? មានពេលខ្លះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ឆ្លើយថា​មិនទាន់​រៀបការ​ទេ ព្រោះ​រវល់ ។ មានពេលខ្លះ​ទៀត​នាង​ឆ្លើយថា នាង​ក៏​ចង់ រៀបការ​និង​គេ​ដែរ តែ​ធ្វើ​ម៉េច​គូព្រេង​មិនទាន់​មកដល់ ។ ពិតប្រាកដ​ណាស់ ហ៊ិ​ន ច័ន្ទ​រ័ត្ន គឺជា​ស្រី​ស្អាត​មួយរូប​ដែលមាន​អ្នក​តាម​ស្រលាញ់​ច្រើន មិន​ថា​អ្នក​ក្នុង​និង​ក្រៅប្រទេស​នោះទេ តែ​រហូត​មកទល់ពេលនេះ នៅតែ​ពុំទាន់​ឃើញ​នាង​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ ក្រៅពី​បុរស​អ្នកមាន​រូប​សង្ហារ​ម្នាក់​នោះឡើយ ។​

ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?

​មាន​មូលហេតុ​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​នាង​មិនទាន់​រៀបការ ជាពិសេស​នាង​ចង់ទុក​ពេលវេលា​ដើម្បី​រកប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​សិន ពេល​រៀបការ​រួច​នាង​មាន ដើមទុន​ទុក​ប្រកប​រប​រកស៊ី​អ្វី​បន្ថែមទៀត បាន​ដោយ​មិនបាច់​ពឹងពាក់​លើ​ស្វាមី​ទាំងស្រុង ។ ​ហ៊ិ​ន ច័ន្ទនី​រ័ត្ន ពិតជា​មានការ​មមាញឹក​ខ្លាំង នៅក្នុង​អាជីព​ជា​ពិធី​ការិនី ដូច្នេះហើយ ទើប​នាង​បដិសេធ​មិន​ទទួល​ថត​រឿង​ឲ្យ​បណ្តា​ផលិតកម្ម​ណា​ទាំងអស់ ៕ អា​លី​ណា

ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?ហេតុអ្វី​បានជា ហ៊ិ​ន ច័ន្ទនី​រ័ត្ន មិន​ហ៊ាន​រៀបការ​?