អាថ៌កំបាំង១១យ៉ាងធ្វើឲ្យ​កើតជម្ងឺ​ទឹក​នោមផ្អែម

កត្តាផ្សេងៗ​ជាច្រើន​អាចធ្វើ​ឲ្យអ្នក​ឡើងកម្រិត​ជាតិស្ករ​ក្នុងឈាម​ដោយមិន​ដឹងខ្លួន។ ​ខាង​ក្រោម​នេះនឹង​បង្ហាញ​ពីអាថ៌កំបាំង​ទាំង​ ១១យ៉ាង​ដែលបណ្តាល​ឲ្យកើត​ជម្ងឺ​ទឹក​នោមផ្អែម៖

ជាតិកាហ្វេអុីន
មិនថាជា​កាហ្វេខ្មៅ ​ឬកាហ្វេដោះគោទេ សុទ្ធតែធ្វើឲ្យកម្រិតគ្លុយកូស​ក្នុងខ្លួន​កើនឡើង។ ​លើសពី​នេះទៀត​ ភេសជ្ជៈ​ដូចជា ​តែបៃតង, ​តែខ្មៅ ​អាចជួយ​ទប់ទល់​នឹងការកើន​ឡើង​នៃជាតិស្ករ។ ផ្ទុយទៅវិញសមាសធាតុ​ក្នុងកាហ្វេខ្មៅ​មួយចំនួន​អាចជួយ​ការពារ​មនុស្សពី​ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ២។

អាហារគ្មានជាតិស្ករ

មនុស្សភាគច្រើនគិតថា ផលិតផលដែលដាក់ផ្លាកថា គ្មានជាតិស្ករមិនអាចធ្វើឲ្យឡើង​កម្រិត​ជាតិស្ករ​ក្នុងឈាម​បានឡើយ។ ​ទោះបីជា​យ៉ាងណា ​នេះមិន​មែនជា​កាពិត​ឡើយ ​ព្រោះអាហារ​ទាំងនេះ​ភាគច្រើន​មានផ្ទុក​នូវកម្រិត​ជាតិម្សៅ​កាបូនខ្ពស់។ ​ដូច្នេះ ​វាធ្វើឲ្យ​ឡើងកម្រិត​គ្លុយកូស។ ​ត្រូវពិនិត្យ​មើលវត្តមាន​បរិមាណ​កាបូហៃដ្រាត​នៅខាងខ្នង​កញ្ចប់​អាហារ​មុននឹងទិញ។

លើសពីនេះទៀត អ្នកក៏គួរពិនិត្យមើលវត្តមានជាតិស្ករអាល់កុលដូចជា ​ស៊ីលីតុល​(Xylitol) ​និងសរប៊ីតុល​ (Sorbitol) ​ទាំង ​២យ៉ាងនេះ​ក៏ធ្វើឲ្យ​ឡើងកម្រិត​ជាតិស្ករ​ក្នុង​ឈាមដែរ។

អាហារផ្សំគ្រឿង និងអាហារមានជាតិខ្លាញ់ខ្ពស់
អាហារមានជាតិខ្លាញ់ខ្ពស់អាចធ្វើឲ្យកើនកម្រិតជាតិស្ករក្នុងឈាម។ ​អាហារទាំង​នោះមាន​ដូចជា ​មាន់ផ្អែម​ និងមាន់ជូរ ​ឬសាច់គោ។ ​អាហារមួយ​ចំនួនទៀត​ក៏ដូចគ្នា​ដូចជា ​ភីហ្សា, ​អាហារចៀន ​និងអាហារ​ផ្សេងៗ​ជាច្រើន​ទៀតដែល​មានផ្ទុក​ជាតិកាបូន ​និងជាតិ​ខ្លាញ់ខ្ពស់។

ជម្ងឺ
កម្រិតជាតិគ្លុយកូសនឹងកើនឡើងមិនថាពេលណាវាព្យាយាមប្រឆាំងនឹងជំងឺ។ ​ការរក្សា​ជាតិទឹក​ក្នុងខ្លួន​ដោយទទួល​ទានទឹក​អាចជួយ​ឲ្យកម្រិត​ជាតិស្ករ​ថយចុះ។ ​ហើយអ្នក​ក៏អាចធ្វើ​លំហាត់​ប្រាណ​ក្នុងករណី​នៅតែមាន​ការឈឺចាប់​ក្រោយពេល​ប្រើថ្នាំរួច។

ឱសថដូចជា អង់ទីប្យូទិច និងឱសថជួយបន្ធូរការតឹងច្រមុះក៏អាចធ្វើឲ្យ​ឡើងកម្រិត​ជាតិស្ករ​ក្នុងឈាមដែរ។​ ដូច្នេះ ​អ្នកកើត​ជម្ងឺទឹក​នោមផ្អែម​ត្រូវប្រុង​ប្រយ័ត្ន​ចំពោះការ​ទទួលទាន​ថ្នាំ។ ​ប្រសិន​បើសង្ស័យ ​គួរទៅ​ប្រឹក្សា​ជាមួយ​នឹងវេជ្ជ​បណ្ឌិត​ជាមុន។

ភាពតានតឹងនឹងការងារ
សម្ពាធការងារនៅកន្លែងធ្វើការអាចធ្វើឲ្យឡើងកម្រិតគ្លុយកូសក្នុងខ្លួន។ ​ភាពតាន​តឹងប៉ះពាល់​ដល់​ការបញ្ចេញ​អរម៉ូនពី​រាងកាយ ​ដែលធ្វើ​ឲ្យឡើង​កម្រិត​ជាតិស្ករ។ ​វិធីល្អបំផុត​ត្រូវហាត់​ប្រាណឲ្យ​បានទៀង​ទាត់ ឬ​រកវិធី​បំបាត់​ភាពតានតឹង។

ផ្លែឈើគ្រៀម

ផ្លែឈើល្អសម្រាប់សុខភាពរាងកាយ។ តែទោះជាយ៉ាងណា ​ផ្លែឈើគ្រៀម​អាចធ្វើឲ្យ​ឡើងកម្រិត​គ្លុយកូស។

ថ្នាំពន្យាកំណើត

កម្រិតអរម៉ូនអឺសស្ត្រូសែនខ្ពស់បណ្តាលមកពីថ្នាំពន្យាកំណើត។ ក្រោយពេលទទួលទានវារួច ​សមាស​ធាតុអរម៉ូន​អឺសស្ត្រូសែន​ប៉ះពាល់​ដល់ដំណើរ​ប្រតិកម្ម​របស់​រាងកាយ​នឹងអាំង​ស៊ុយលីន។
យោងតាមសមាគមទឹកនោមផ្អែមរបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា ​ការចាក់ថ្នាំ​ពន្យាកំណើត​ពិតជាមាន​សុវត្ថិភាព​ប្រឆាំង​នឹងជម្ងឺទឹក​នោមផ្អែម។

អាហារសម្រន់ដូចជា នំដូណាត់
អាហារសម្រន់ដូចជា នំដូណាត់ បានប្រៀបធៀបនឹងនំប៉័ង ​អាចបណ្តាល​ឲ្យឡើង​កម្រិត​ជាតិស្ករ​ក្នុងឈាម។​ នំដូណាត់​នៅតាម​ហាងភាគច្រើន​មានផ្ទុក​នូវកម្រិត​ជាតិ​កាបូហៃដ្រាត ​និងជាតិ​កាឡូរីខ្ពស់ ​បើធៀបនឹង​នំប៉័ង។

ភេសជ្ជៈប៉ូវកម្លាំង

ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់។ ភេសជ្ជៈទាំងនេះពិតជាល្អ​សម្រាប់​អ្នក​ដែលមាន​ទម្លាប់​ធ្វើលំហាត់​ប្រាណ​ហត់នឿយ​ខ្លាំង ​ព្រោះជាតិ​ស្ករខ្ពស់​នឹងអាច​ជួយឲ្យរាង​កាយមាន​ថាមពល​ឡើងវិញ។​ ទោះបីជា​យ៉ាងណា ​អ្នកដែល​នៅក្រោម​ពន្លឺថ្ងៃ​ ឬមាន​ទម្លាប់​ហាត់ប្រាណ​គ្រប់គ្រាន់ ​យល់ល្អ​គួរទទួល​ទានទឹក​ឲ្យបាន​ច្រើន។

ឱសថវេជ្ជបញ្ជា

ថ្នាំដំឡើងសាច់ដុំដូចជា prednisone និងcorticosteroids ​អាចធ្វើឲ្យ​មនុស្ស​ឡើងកម្រិត​ជាតិស្ករ​ ឬបណ្តាលឲ្យ​កើតជម្ងឺ​ទឹកនោមផ្អែម។ ​ជាធម្មតា ​ថ្នាំទាំងនេះ​ត្រូវបានប្រើ​ដើម្បី​ព្យាបាល​ជម្ងឺ​ដូចជា ​ឈឺសន្លាក់​ដៃជើង, ​ជម្ងឺហឺត, ​កន្ទួលរមាស់, ​រលាក ​និងជម្ងឺ​ផ្សេងៗ​ជាច្រើន​ទៀត។ ​ហើយអ្នក​ដែលកើត​ជម្ងឺទឹក​នោមផ្អែម​អាចជួប​នឹងបញ្ហា​ឡើងកម្រិត​ជាតិស្ករ ​ប្រសិនបើ​ពួកគេ​ប្រើថ្នាំ​បញ្ចុះ​ទឹកនោម។ ​ថ្នាំទឹក ​ជាធម្មតា​ថ្នាំទាំងនេះ​ត្រូវបាន​ប្រើដើម្បី​ព្យាបាល​ជម្ងឺ​លើសឈាម។​ ថ្នាំបំបាត់​ភាព​ក្រៀមក្រំ ​និងថប់​អារម្មណ៍​មួយចំនួន​ក៏អាចបណ្តាល​ឲ្យឡើង​កម្រិតជាតិ​ស្ករផងដែរ។

ពេលព្រឹកព្រលឹម
ក្នុងកំឡុងពេលពាក់កណ្តាលយប់ ​និងម៉ោង ​៣ភ្លឺ ​រាងកាយត្រូវការ​អាំងស៊ុយលីន​តិចតួច ​ព្រោះនេះ​ជាពេល​ដែលរាង​កាយ​សម្រាក។ ​បន្ទាប់មក​ក្នុងចន្លោះ​ម៉ោង ៣-៨ព្រឹក ​រាងកាយ​ចាប់ផ្តើម​បង្កើត​គ្លុយកូស​ច្រើន​សម្រាប់​សកម្មភាព​នៅថ្ងៃស្អែក។ ​លើសពី​នេះទៀត ​វាក៏បាន​បញ្ចេញ​អរម៉ូន​មានប្រតិកម្ម​តិចតួច​នឹងអរម៉ូន​អាំងស៊ុយលីន។

សកម្មភាពទាំងនេះកើតឡើងក្នុងពេលតែមួយ ​នៅពេល​រាងកាយ​សម្រាក ​ធ្វើឲ្យ​កម្រិត​អាំងស៊ុយ​លីន​ថយចុះ,​ កម្រិត​ជាតិស្ករ​នឹងកើន​ឡើងនៅ​ពេលព្រឹក៕

ប្រភព៖ iknow

  • អាថ៌កំបាំង១១យ៉ាងធ្វើឲ្យ​កើតជម្ងឺ​ទឹក​នោមផ្អែម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: