មិន​ចង់​ប្រឈម​នឹង​រោគ​បេះដូង បន្លែ​គ្រួសារ​អាចជួយ​បាន

​ភ្នាក់ងារ​ទប់ទល់​នឹង​រោគ​បេះដូង​នៅ​មិន​ឆ្ងាយ​ឡើយ​ដោយ​គ្រាន់តែ​អ្នកយក​វត្ថុធាតុដើម​ក្នុងផ្ទះបាយ​មក​ធ្វើ​ម្ហូប​ងាយៗ​នោះ​អ្នក​ក៏​អាច​បង្កើន​ភាពខ្លាំង​ដល់​បេះដូង​ខ្លួនឯងបាន​ហើយ ។

១- ខ្ទឹមស​

​មួយ​ក្នុងចំណោម​ប្រសិទ្ធ​ភាពល្អៗ​របស់​ខ្ទឹម​សគឺ​ជួយ​បង្កើន​ការ​ច្របាច់​និង​បន្ធូរ​របស់​បេះដូងធ្វើឱ្យ​ឈាម​ទៅ​ទ្រទ្រង់​បេះដូង​បានល្អ ។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​គឺ​សារធាតុ​អាហារដែល​បាន​ពី​ខ្ទឹម​សនឹង​ជួយ​ការ ពារ​សរសៃ​ឈាមកក​ដើម្បី​បង្ការ​ក្នុងករណី​ដែល​យើង​ខឹងបេះដូង​គាំង​ឈប់​ធ្វើការ ។

២- គល់​ខ្ទឹម ខ្ទឹមក្រហម ខ្ទឹមបារាំង​
​បន្លែ​គ្រួសារ ៣ ប្រភេទ​នេះ​មានគុណ​សម្បត្តិ​ការពារ​មិនឱ្យ​ខ្លា​ញ់​តោង​ជាប់​ជញ្ជាំង​សរសៃឈាមស្មើនឹង​ជួយ​ការពារ​បេះដូង​ដោយផ្ទាល់ ​ប៉ុន្តែ​បើ​ចង់បាន​របស់​ថែម​ដោយ​ឥតគិតថ្លៃ ត្រូវ​ច្របាច់​ទឹក​ខ្ទឹមបារាំង​មក​ផឹក​នឹង​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​និង​ជាតិ​ស្ករ​ក្នុង​ឈាម ។

៣- ឃិនឆាយ
​ទោះបីជា​ក្លិន​របស់​ឃិនឆាយ​ឆួល​បន្តិច​មែន​ប៉ុន្តែ​រឿង​ប្រសិទ្ធភាព​វិញ​វា​មិន​ចាញ់​គេ​ឡើយទាំង​ជួយ​ការពារ​រោគ​បេះដូង​ជួយ​ពង្រីក​សរសៃឈាម​ជួយ​បន្ថយ​សម្ពាធ​ឈាម​ហើយ​ថែមទាំង​ជួយ​បំប៉ន​ខួរក្បាល​ទៀតផង ។ ដូច្នេះ​បើ​អ្នក​មិន​ចង់ឱ្យ​ខួរក្បាល​ឆាប់​ភ្លេចភ្លាំង​ទាំងនៅក្មេង​អាច​រក​ឃិនឆាយ​មក​សាកល្បង ។​

៤- ម្ទេសខ្មាំង​
​សារធាតុ​ខេ​ប​សៃ​ស៊ីន​ដែលមាន​ក្នុង​ម្ទេស​នឹង​ទៅ​រារាំង​មិនឱ្យ​សរសៃឈាម​រួម​ដើម្បី​កុំឱ្យបេះដូង​អ្នក​ខ្វះ​ឈាម​ទៅ​ទ្រទ្រង់ ។ បើ​អ្នក​ឧស្សាហ៍​ញ៉ាំ​ជាប្រចាំ​នោះ អ្នក​អាច​បំភ្លេច​រឿង​ស្ទះសរសៃឈាម​បានតែ​ម្តង ព្រោះ​ខេ​ប​សៃ​ស៊ីន​អាចរំលាយ​កំណក​ឈាម​ក្នុង​សរសៃឈាមបេះដូង​បាន​យ៉ាង​ប្រសើរ ៕

ប្រភព៖pmhotnews

  • មិន​ចង់​ប្រឈម​នឹង​រោគ​បេះដូង បន្លែ​គ្រួសារ​អាចជួយ​បាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: