ក្រសួង​បរិស្ថាន​ កុំ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​ និង​ ចុះ​នេសាទ​​នៅ​ឆ្នេរ​កែប ជា​ធម្មតា

បន្ទាប់​ពី​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ នៃ​ក្រសួង​បរិស្ថាន​បាន​ចុះ​អង្កេត​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់ ​នៃ​ទឹក​សមុទ្រ​នៅ​កែប ជា​លទ្ធផល​បង្ហាញ​ថា​ គុណភាព​ទឹក​នៅ​តាម​តំបន់​ដែល​ទទួល​រង​គ្រោះ​មិន​មាន​ឃើញ​វត្តមាន​សារធាតុ​គ្រោះ​ថ្នាក់ ដែល​អាច​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​ ដល់​មនុស្ស ​និង​បរិស្ថាន​ទឹក​ទេ។

 

ក្រសួង​បរិស្ថាន​ កុំ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​ និង​ ចុះ​នេសាទ​​នៅ​ឆ្នេរ​កែប ជា​ធម្មតា

 

ក្នុង​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​លេច​ចេញ​ជា​ថ្មី​នូវ​វត្តមាន​បណ្ដុំ​សារាយ​នេះ សូម​សាធារណជន​មេត្តា​កុំ​ភ្ញាក់​ផ្អើល ​និង​កុំ​ព្រួយ​បារម្ភ ហើយ​ប្រជា​នេសាទ​អាច​ធ្វើ​ការ​នេសាទ​ជា​ធម្មតា។ ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​បន្ត​តាម​ដាន​បញ្ហា​នេះ​ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត៕

 

 

ក្រសួង​បរិស្ថាន​ កុំ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​ និង​ ចុះ​នេសាទ​​នៅ​ឆ្នេរ​កែប ជា​ធម្មតា

 

 

​អត្ថបទ៖ លឹម សុ​នា