ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

ប្រិយមិត្ត​​ធ្លាប់​គិត​ដែរ​អត់​ថា ស្បែក​មុខ​បុរស និង​ស្ត្រី​មាន​ភាព​ខុស​គ្នា?

 

ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

 

ពិតណាស់ ប្រាកដ​ជា​ខុស​គ្នា! បុរស​មាន​ភាព​ខុសគ្នា​រវាង​ស្បែក​រចនាសម្ព័ន្ធ​ពី​ស្ត្រី​។ អាំងដ្រូសែន Androgen (អ័រម៉ូន testosterone) រំញោច​បណ្តាល​ឱ្យ​មាន​ការ​កើន​ឡើង​កម្រាស់​ស្បែក ដែល​ធ្វើ​ស្បែក​របស់​បុរស​ គឺ​ជា​ស្បែក​ដែល​ក្រាស់​ជាង​ស្បែក​ស្ត្រី​ប្រមាណ ២៥%​។ ក្រៅពី​ស្បែក​មុខ រោម​មុខ​បុរស​ក៏​មាន​ភាព​ក្រាស់​ជាង​រោម​មុខ​ស្ត្រី​ដែរ។

 

ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

 

ម្យ៉ាង​ទៀត ក្រពេញ​ផលិត​ខ្លាញ់ (ប្រេង) លើ​មុខ និង​ដង​ខ្លួន​ ក៏​មាន​លក្ខណៈ​ខុសគ្នា​ដែរ។ បន្ទាប់​ពី​ធំ​ពេញ​វ័យ ផលិតកម្ម​ខ្លាញ់​កាន់​តែ​ច្រើន​នៅ​ក្នុង​ខ្លួន​បុរស ដែល​បណ្ដាល​មក​ពី​ការ​សំយោគ អាំង​ដ្រូ​សែន Androgen (អ័រម៉ូន testosterone) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​មាន​មុន​យូរ​អង្វែង​ជាង​ស្ត្រី​។​

 

ពេល​មនុស្ស​ប្រុស​មាន​អាយុ​កាន់តែ​ចាស់​ គេ​មាន​ដង់ស៊ីតេ​ស្រទាប់​កូឡាជែន Collagen ច្រើន​ជាង​ស្ត្រី​។ ដោយសារ​តែ​មាតិកា​ស្រទាប់​កូឡាជែន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​សញ្ញា​នៃ​ភាព​ចាស់​របស់​ស្បែក ស្បែក​របស់​ស្ត្រី​ចាស់​ជាង​បុរស​ម្នាក់​ដែល​មាន​អាយុ​ដូចគ្នា​ប្រហែល ១៥ ឆ្នាំ​។

 

ទោះ​យ៉ាង​ណា​បុរស​មាន​បទពិសោធន៍ប៉ះពាល់​ព្រះអាទិត្យ​ច្រើន​ជាង​ស្ត្រី​ ដោយ​ពួកគេ​មិន​បាន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ដែល​អាច​រួម​ចំណែក​ឲ្យ​ភាព​ខុស​គ្នា​នៃ​អាយុ​របស់​ស្បែក​មិន​ត្រូវ​បាន​កត់​សម្គាល់​។ ការ​ខូចខាត​ដោយ​កាំ​រស្មី UV ពី​ព្រះអាទិត្យ​អាច​បន្ថែម​ភាព​ចាស់​ដល់​ស្បែក និង​ភាព​ទាក់ទាញ​របស់​បុរស​ត្រូវ​បាន​ធ្លាក់ចុះ។

 

ប៉ុន្តែ​ បុរស​មួយ​ចំនួន​យល់​ច្រឡំ​ប្រើប្រាស់​ផលិតផល​រួម​ជាមួយ​ផលិត​ផល​របស់​ស្ត្រី ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​កន្លង​មក និង​ផលិតផល​ទាំង​នោះ​មិន​អាច​ចូល​ជ្រៅ​ទៅ​សម្អាត​ស្បែក​មុខ​របស់​ពួកគាត់​បាន​ល្អ។ ដូច្នេះ បុរស​គួរ​បង្វែរ​មក​ប្រើប្រាស់​ផលិតផល ដែល​ផលិត​ឡើង​សម្រាប់​បុរស​វិញ ហើយ​ឈប់​ដណ្ដើម​របស់​មិត្ត​ស្រី ឬ​ប្រពន្ធ​ទៀត​ណា៎​។​

 

ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

 

Vaseline Men ជា​ផលិតផល​មួយ​ដែល​ពេញនិយម និង​ទទួល​ស្គាល់​ខាង​ផ្នែក​រក្សា​ស្បែក​មុខ​សម្រាប់​បុរស ដែល​មាន​ច្រើន​ប្រភេទ​ក្នុង​ការ​ជ្រើសរើស​។ ជាមួយ​តួនាទី​សំខាន់ៗ​ក្នុង​ការ​ផ្ដល់​សំណើម បំប៉ន ការពារ​កម្ដៅ​ បំបាត់​មុន ស្នាម​អុច​ខ្មៅ ជាតិ​ខ្លាញ់ និង​ជួយ​ឲ្យ​មុខ​ស​ឆាប់រហ័ស​។​

 

​ទោះ​ជា​ជ្រើសរើស​ផលិតផល​បាន​ត្រឹមត្រូវ​ក៏​ដោយ វិធី​ និង​ពេលវេលា​នៃ​ការប្រើប្រាស់​ជា​កត្តា​សំខាន់​ ដើម្បី​ឲ្យ​ផលិតផល​នោះ​កាន់​តែ​មាន​ប្រសិទ្ធភាព​ឡើង​ថែម​ទៀត​។ ដើម្បី​ទទួល​បាន​យោបល់​ ពី​របៀប​ប្រើប្រាស់​ផលិតផល​ក្នុង​ការថែរក្សា​ស្បែក​មុខ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត​នោះ កុំ​ភ្លេច​ចូលរួម​ កម្មវិធី​របស់ Vaseline Men តាម​តារាង​បាល់ទាត់ និង​ក្លឹប​ហាត់​ប្រាណ​ដែល​មាន​ក្នុង​តារាង​ខាង​ក្រោម៖

 

ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

 

ដឹង​អត់ ហេតុ​អី​បុរស​មិន​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ស្ត្រី​?

 

អត្ថបទ៖ ពាណិជ្ជកម្ម​