វីដេអូ​​មនុស្ស​​ប្រជ្រៀត​ដណ្ដើម​ទិញ​ស្បែក​ជើង​ចុះ​ថ្លៃ​​កំពុង​ល្បី​នៅ​ថៃ​

វីដេអូ​​បង្ហាញ​​ពី​​មនុស្ស​ជា​ច្រើន​​​​ចូល​ប្រជ្រៀត​គ្នា​ដើម្បី​​ទិញ​​ស្បែក​ជើង​​ចុះ​ថ្លៃ​ កំពុង​ធ្វើ​ឲ្យ​​​ល្បី​ខ្លាំង​ក្នុង​ប្រទេស​ថៃ​​​ ស្រប​ពេល​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​ថៃ​ក៏​កំពុង​ជិត​មក​ដល់​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bangkok Coconuts។

 

វីដេអូ​​មនុស្ស​​ប្រជ្រៀត​ដណ្ដើម​ទិញ​ស្បែក​ជើង​ចុះ​ថ្លៃ​​កំពុង​ល្បី​នៅ​ថៃ​
 

វីដេអូ​​​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ខាង​លើ​ត្រូវ​បាន​ថត​​នៅ​ឯ​ផ្សារ​ទំនើប​ Central Plaza Lardprao ក្នុង​សង្កាត់​Chatuchak ក្រុង​បាងកក​កាល​ពី​ថ្ងៃ​​ពុធ​កន្លង​ទៅ។ នៅ​ក្នុង​​​វីដេអូ​​ឃ្លីប​រយៈ​ពេល​ប្រមាណ​៣០​វិនាទី​ បាន​បង្ហាញ​ពី​​អ្នក​ដើរ​ផ្សារ​ជា​ច្រើន​កំពុង​តែ​ដណ្ដើម​ទិញ​យក​​ស្បែក​ជើង​ម៉ាក Converse ដែល​ជិត​អស់​ពី​​ស្តុក​​​និង​លក់​​ចុះ​ថ្លៃ​៥០​ភាគ​រយ​បន្ទាប់​ពី​អ្នក​លក់​យក​ប្រអប់​ស្បែក​ជើង​​ចេញ​មក​ក្រៅ។

 

នេះ​មិន​មែន​ជា​​លើក​ទី​១​​ទេ​​នៅ​ប្រទេស​ថៃ​ ក្នុង​ការ​ចាំ​ដណ្ដើម​​ទិញ​ទំនិញ​​ផ្សេង​ៗ។ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​មនុស្ស​​ជា​ច្រើន​បាន​ចាំ​​នៅ​ខាង​មុខ​ហាង​​​​លក់​​ស្បែក​ជើង​មួយ​​​ ដើម្បី​ចាំ​ទិញ​ស្បែក​ជើង​ម៉ាកNMD R1  ដែល​មាន​ចំនួន​កំណត់​ផង​ដែរ៕​

 

វីដេអូ​​មនុស្ស​​ប្រជ្រៀត​ដណ្ដើម​ទិញ​ស្បែក​ជើង​ចុះ​ថ្លៃ​​កំពុង​ល្បី​នៅ​ថៃ​

วินาทีชีวิตมาตั้งแต่10โมง เกือบตายสุดท้ายไม่ได้สักคู่ หึหึหึหึหึหึหึหึหึ ปล.ไม่ได้ตั้งใจหมุนกล้องไปทั่วแต่จังหวะนั้นทั้งเจอเบียดเจอผลักครับ555555555555555555555555555

Posted by มิ้ล รึปล่าว on Wednesday, 6 April 2016

ចុចអាន៖  ពី​​អ្នក​លក់​ស៊ុត ក្លាយអ្នក​ជូត​ស្បែកជើងល្បី លុយហូរ​​ចូល​​ម៉ឺន​ដុល្លារ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​​​​​​