ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

ម្សិលមិញ​នេះ សាកលវិទ្យាល័យ អន្តរជាតិ បាន​ប្រារព្ធ​កម្មវិធី ទិវា​និស្សិត ដើម្បី​អបអរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​ ក្រោម​អធិបតី​ឯកឧត្តម​បណ្ឌិត ណេត បារ៉ុម សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ អន្តរជាតិ និង​ឯកឧត្តម លី ច័ន្ទ​សុភក្តី អនុប្រធាន​ដឹកនាំ​ការងារ​ផ្នែក​ល្បែង​ប្រជាប្រិយ​ខ្មែរ អង្គរ​សង្ក្រាន​ឆ្នាំ ២០១៦​។​

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ន័យ​ចម្បងៗ​ចំនួន ៤ គឺ​៖

១. ផ្ដល់​ឱកាស​ដល់​និស្សិត​ក្នុង​ការ​អនុវត្ត​ចែក​រំលែក​ចំណេះដឹង​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ប្រកួត​ប្រជែង​លក់​ផលិតផល និង​សមិទ្ធផល​របស់​និស្សិត​តាម​មហាវិទ្យាល័យ​នីមួយៗ។
២. រួម​ចំណែក​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់ បណ្ដុះ​ស្មារតី​ឲ្យ​និស្សិត​ទាំងអស់​បាន​យល់ដឹង​អំពី ប្រពៃណី​វប្បធម៌​របស់​ជាតិ។
៣. បង្កើន​បរិយាកាស​សប្បាយ​រីករាយ សាមគ្គីភាព ដល់​និស្សិត​គ្រប់​ជំនាន់  សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន​ទាំង​អស់​តាម​រយៈ​ការ​ចូលរួម​លេង​កម្សាន្ត និង​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​សមត្ថភាព​របស់​និស្សិត ទៅ​តាម​មហាវិទ្យាល័យ​នានា​របស់​សាកលវិទ្យាល័យ អន្តរជាតិ​។​
៤. ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នា​ពេល​ខាង​មុខ។

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

ទិវា​និស្សិត ២០១៦ មាន​ការ​កម្សាន្ត​សប្បាយ​ប្លែកៗ​ជាច្រើន ដែល​កម្មវិធី​ទាំងអស់​មាន​ទម្រង់​ជា​លក្ខណៈ​ប្រកួត​ប្រជែង​របស់​មហា​វិទ្យាល័យ​នៃ​សាកលវិទ្យាល័យ អន្តរជាតិ ដែល​រួមមាន​៖
– ការ​ប្រកួត​ម្ហូប​អាហារ​ និង​បង្អែម​ខ្មែរ
– ការ​ប្រកួត​នារី​ស្រស់​បុរស​សង្ហា (IU Stars)
– ការប្រឡង​ចម្រៀង​ប្រពៃណី និង​សម័យ​ទំនើប​
– ការ​សម្ដែង​រឿង​កំប្លែង​ខ្លី​ក្នុង​ន័យ​អប់រំ
– ទស្សនីយភាព​របាំ​ប្រពៃណី (​របាំ​ត្រុដិ​)
– ការ​រាំ​លេង​កម្សាន្ត និង​ការ​ប្រកួត​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ ដែល​ទាក់ទង​នឹង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ដូចជា លាក់​កន្សែង ទាញ​ព្រ័ត្រ បោះ​អង្គុញ ចោល​ឈូង វាយ​ក្អម ដណ្ដើម​ស្លឹក​ឈើ និង​មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ផ្សេងៗ​ទៀត៕

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

ទិវា​និស្សិត ២០១៦ ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​

 

អត្ថបទ៖ ដៃ​គូ​សហការ