ឪពុក​ស្លាប់​នៅនឹងកន្លែង ប​ន្យ​ល់​ទុក​កូនស្រី​របួសធ្ងន់​

6 Videos


 ភ្នំពេញ : បុរស ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​កូនស្រីអាយុ ៤ ឆ្នាំ​រងរបួស​ធ្ងន់ ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ដឹក​កូន ហើយ​ត្រូវ​រថយន្ត​ដឹក​ដី​បុកកាលពី​វេលា​ម៉ោង ៤ និង ១០ នាទី​រសៀល ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២ កែង​នឹង​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ឪពុក​ស្លាប់​នៅនឹងកន្លែង ប​ន្យ​ល់​ទុក​កូនស្រី​របួសធ្ងន់​

ឪពុក​ស្លាប់​នៅនឹងកន្លែង ប​ន្យ​ល់​ទុក​កូនស្រី​របួសធ្ងន់​

​ ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ ធី ឆាង អាយុ ៣៦ ឆ្នាំ មុខរបរ​ជាងសំណង់ ( ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ) និង មាន​ប្រពន្ធ​ឈ្មោះ ធា រី អាយុ ៣៣ ឆ្នាំ ។ ចំណែក​កូនស្រី​ដែល​ទទួលរង​របួសធ្ងន់ មានឈ្មោះ ធី ឃុន​ឌី អាយុ ៤ ឆ្នាំ ត្រូវបាន​ដឹកបញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

ឪពុក​ស្លាប់​នៅនឹងកន្លែង ប​ន្យ​ល់​ទុក​កូនស្រី​របួសធ្ងន់​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​រវាង​រថយន្ត​ដឹក​ដី​ប្រភេទ​យី​ឌុប ពណ៌​ស ម៉ាក  DONGFENG ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4489 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ ១ គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​រី​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-1245 ពីក្រោយ​ក្នុង ខណៈពេល​កំពុងបើក​ប​រ​ស្របគ្នា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។

ឪពុក​ស្លាប់​នៅនឹងកន្លែង ប​ន្យ​ល់​ទុក​កូនស្រី​របួសធ្ងន់​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាន​ចម្ងាយ​ប្រមាណ​ជាង ៣ គីឡូម៉ែត្រ គឺ​ទៅដល់​ទីតាំង​រណ្តៅ​ដី​ដែលមាន​ថៅកែ​ឈ្មោះ សៅ សុធា ស្ថិតក្នុង​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល  ក៏​ទុក​រថយន្ត​ចោល​រួច​រត់​ចុះ​គេចខ្លួន​បាត់ស្រមោល ៕

                                                                              ( ប្រភព : TV5 )