ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ការសង្ស័យ​ដល់​គ្រួសារ​សព​

6 Videos


​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ចាត់ទុកថា​ជាការ​ចម្លែក​និង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​សព​មានការ​សង្ស័យថា​អាចជា​ករណី​ឃាតកម្ម​បានកើត​ឡើង​កាលពីវេលា​ម៉ោង​ប្រមាណ ១ អធ្រាត្រ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ខ្នង​ព្រែកជីក ស្ថិតនៅ​ខាងត្បូង​ភូមិ​ជាំ​ធ្លក ប្រមាណ ១៥០ ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថាជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

​បើតាម​របាយការណ៍​និង​ការសន្និដ្ឋាន​របស់​សម​ត្ថ​កិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា : ជនរងគ្រោះ​ដែលស្លាប់​នោះ​ឈ្មោះ ផល ភាព ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ប្រពន្ធ​ឈ្មោះ ឡាយ ថា​រី អាយុ ១៨ ឆ្នាំ​របួសស្រាល ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ការសង្ស័យ​ដល់​គ្រួសារ​សព​


ជនរងគ្រោះ​បាន​ស្លាប់​ពេល​ឌុប​ប្រពន្ធ​ដល់​លើ​ខ្នង​ព្រែកជីក​ស្ថិតនៅ​ខាងត្បូង ភូមិ​ជាំ​ធ្លក ប្រមាណ ១៥០​ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្នុងស្ថានភាព​ស្រវឹង ដោយ​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក C125 ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ស្ពឺ 1C-6255 រីឯ​ប្រពន្ធ​គ្រាន់តែ​របួសស្រាល ។​

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើ​កំណត់ហេតុ​និង​មានការ​សហការ​ពី​មន្ត្រី​ជំនាញ​ប៉ូលីស​ស្រុក​ពញាក្រែករួចមក​ក្រុមគ្រួសារ​ជនរងគ្រោះ​ហាក់​នៅ​មិន​អស់ចិត្ត​ខណៈដែល​ស្លាកស្នាម​នៅលើ​ខ្លួន​ជនរងគ្រោះ មាន​របួស​ដូច​ត្រូវគេ​កាប់​នឹង​កាំបិតដែល​អាចសន្និដ្ឋាន​បាន​ថា​ជា​ករណី​ឃាតកម្មហើយ​សាង​រូបភាពបំភ្លៃ​ដាន។​មួយវិញ ទៀត​ប្រពន្ធ​ជនរងគ្រោះ​ខាងលើនេះ​ដែល​ជិះ​ជាមួយគ្នា​បែរជា​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។ ក្រុមគ្រួសារ​សព​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យឡើងវិញ​និង​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ករណីនេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ៕ ដេវីត​