​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក

6 Videos


​កម្លាំង​សមត្ថ​កិ​ច្ន​នគរបាល​ខណ្ឌ ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ បាន​ចាប់​ឃាត​ខ្ឡួ​ន​ក្រុមចោរ​គាស់​ផ្ទះ​ពេលយប់ ដើម្បី​យក​របស់របរ​ទៅ​លក់ ប្តូ​យក​ថ្នាំញៀន​បាន​ចំនួន ៨ នាក់ ស្ថិតនៅ​ចំណុច​ផ្ទះ​បន្ទប់​ផ្ទះជួល ភូមិ​ត្រពាំង​ក្រសាំង ហៅ ភូមិ ៤ ហាត់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក

​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំងនោះ មាន​ទី​១ ឈ្មោះ ច័ន្ទ ចំរើន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២ ឈ្មោះ នួន រតនៈ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ អ្នក ចាក់​សាំង ទី​៣ ឈ្មោះ​វី សំបូរ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​សិស្ស ទី​៤ ឈ្មោះ​ម៉ូ រដ្ឋា ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៥ ឈ្មោះ ប៉ែន តុលា ភេទ​ប្រុស​អាយុ ២១ ឆ្នាំ មុខរបរ​នៅផ្ទះ ទី​៦ ឈ្មោះ ខន ចាន់ ភេទ​ស្រី អាយុ ១៩ ឆ្នាំ មុខរបរ​នៅផ្ទះ ទី​៧ ឈ្មោះ​ ​កែវ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ ២៩ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៨ ឈ្មោះ​គោក លី​ណា ភេទ​ស្រី អាយុ ២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។​

​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក

​លោក​យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ៍ សែន​ជ័យ ដែលជា​អ្នកដឹកនាំ​​កម្លាំង​ប្រតិបត្តិ​ការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ចុះ​ប្រតិបត្តិ​ការណ៍ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ខាងលើ​ថា ឧស្សាហ៍​មាន​ចោរ​គាស់​ផ្ទះ​យករបស់របរ និង ក្រុម​ជួញដូរ​ប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​នាក់ ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែងនៅ​ភូមិ​ត្រពាំង​ក្រសាំង​ហៅ​ភូមិ ៤ ហាត់ ទើប​លោក​បានដាក់​កំលាំង​ស៊ើប​ និង ​​រហូត​កំណត់​មុខសញ្ញា​ឈានទៅដល់​បំបែក​បាន​ទាំង​សំបុក​តែម្តង ។​

​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក

​ហើយ​ក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើនេះ ជាក់ស្តែង​កំលាំង​របស់លោក​បាន​ឃាត់​បាន​មនុស្ស​ចំនួន ៨ នាក់ ក្នុងនោះ​ស្រី ៣ នាក់ និង ដកហូត​បាន​ម៉ូតូ​សង់​សេ ១២៥ ស៊េរី ២០១៥ មួយគ្រឿង ឧបករណ៍​សំរាប់​គាស់​សោរ​ផ្ទះ ឧបករណ៍​សំរាប់​ប្រើប្រាស់​ថង់​ច្រក​ថ្នាំញៀន​មួយចំនួនធំ ៕​សុថា​ត់​

​សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​គាស់​ផ្ទះមួយ​សំបុក