ឡាវ​ចូលមក​ជីក​លេណដ្ឋាន​នៅ​តំបន់ស ធ្វើ​ឲ្យ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ​តានតឹង​

6 Videos


​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ កងទ័ព​ឡាវ​បាន​ចូលមក​ជីក​លេនដ្ឋាន​នៅតំបន់សដែលជា​តំបន់ ហាមឃាត់ ហើយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បំពាក់អាវុធ​ចុះទៅ​ឃាត់​កម្មករ​ឡាវ​ឲ្យ​បញ្ឈប់​ការសាងសង់​ប៉ុស្តិ៍​ថ្មី​នៅលើ​តំបន់ស ។​

​សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថាបទបញ្ជា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អភិបាលខេត្ត​ចំប៉ា​សាក់​ បាន​លុបចោល​កិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត​ស្ទឹងត្រែងដែល​តាម​គម្រោង​នឹង​ចរចា​គ្នា​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ ២០១៦​នេះ ។​

ឡាវ​ចូលមក​ជីក​លេណដ្ឋាន​នៅ​តំបន់ស ធ្វើ​ឲ្យ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ​តានតឹង​

​ចាប់តាំងពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ មក ទាហាន​ឡាវ​បាន​នាំ​គ្រឿងចក្រ​ចូលមក​សាងសង់​ប៉ុស្តិ៍​ថ្មី​នៅ​ចំណុច​ប៉ុស្តិ៍​ចាស់​តាម​បណ្តោយ​ព្រំដែន ចំណុច​ដុំ​ក្រឡ​ចាស់ ស្ថិត​ត្រង់​និយាម​ការ XA 14885.38651 ជាប់​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គីក្រុង​ស្ទឹងត្រែង។​

​ក្រោយពី​ឃើញ​ទាហាន​ឡាវ​បញ្ជូន​គ្រឿងចក្រ​មក​សាងសង់​ប៉ុស្តិ៍កងកម្លាំង​ព្រំដែន​កម្ពុជា​ក៍បាន​ទៅ​ហាមឃាត់​ជា​បន្តបន្ទាប់ចាប់​តាំង​ថ្ងៃទី ៣១ ខែមីនា រហូតមកដល់​ថ្ងៃទី​០២ ខែ មេសា ឆ្នាំ​២០១៦ ប៉ុន្តែ​ភាគី​ឡាវ​នៅតែ​ផ្គើន​មិន​បញ្ឈប់​សកម្មភាព​សាងសង់​ទៀត ។​

ក្រោយមក​ភាគី​ទាំងពីរ​បាន​សន្យា​ជួប​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែមេសា នេះ ប៉ុន្តែ​ដល់​ថ្ងៃ​ត្រូវ​ជួបគ្នា​ភាគី​ឡាវ​បែរជា​គេចវេស​វិញ​ហើយ​គេ​នៅតែ​សង់​បន្តទៀតហើយ​កម្លាំង​របស់​ភាគី​កម្ពុជា​យើង​ក៏​ទៅ​ហាមឃាត់​ម្តងទៀត ៕ សុថា​ត់​