ក្រឡាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ស្លាប់ ២ នាក់​

6 Videos


​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយសារ​គោយន្ត​កន្ត្រៃ​ដឹកឈើបាន​ក្រឡាប់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២ នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ការណ៍ស្ថិតនៅ​ចំណុច​ភូមិ​ស្រិត​ខាងកើត ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

ក្រឡាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ស្លាប់ ២ នាក់​

ក្រឡាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ស្លាប់ ២ នាក់​

​តាម​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បញ្ជាក់ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​ហេតុការណ៍ ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង ៥ ព្រឹ​ក ថ្ងៃទី​៧ ខែមេសា ឆ្នាំ ២០១៦ នេះ ដោយសារ​ដឹកឈើ​ធ្ងន់ហើយ​ដល់​ផ្លូវបត់​យក​ចង្កូត​មិនទាន់​បណ្តាល​ឲ្យជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង ។ ជនរងគ្រោះ​ទាំង ២ នាក់​នោះមាន​ទីលំ នៅ​ក្នុងភូមិជប់​លើ ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

ក្រឡាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ស្លាប់ ២ នាក់​

​ពេលនេះ​សព​ជនរងគ្រោះ​ទាំង ២ នាក់ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យនៅឯ​គេហដ្ឋាន​រៀងៗ​ខ្លួន ៕ សុថា​ត់​

ក្រឡាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ស្លាប់ ២ នាក់​