WWF គាំទ្រ​ការអនុម័ត​របស់​រដ្ឋា​ភិ​បាល​លើ​ផែនការ​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា​

6 Videos


ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ WWF នៅ​កម្ពុជា​បាននាំគ្នា​គាំទ្រ​ចំពោះ​ការអនុម័ត​របស់រដ្ឋាភិបាល​កម្ពុជា​លើ​ផែនការ​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា ស្រប​ពេលដែល​សព្វថ្ងៃ​ចំនួន​សត្វខ្លាធំ​ត្រូវគេ​ប៉ាន់ប្រមាណ​ថាបាន​ធ្លាក់​ចុះមក​នៅត្រឹម​ពី ២០ ទៅ ៥០ ក្បាលតែប៉ុណ្ណោះបើ​មិនមាន​ផែនការ​ទេ​ទៅ​ថ្ងៃមុខ​សត្វ​ខ្លា​ប្រភេទ​នេះ​ប្រឈម​នឹង​ការ​ផុត​ពូជ ។​

WWF គាំទ្រ​ការអនុម័ត​របស់​រដ្ឋា​ភិ​បាល​លើ​ផែនការ​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា​

WWF គាំទ្រ​ការអនុម័ត​របស់​រដ្ឋា​ភិ​បាល​លើ​ផែនការ​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា​

​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើបានលើកឡើង​ក្នុង​សន្និ សីទ​សារព័ត៌មាន​ស្តីពី​ការអបអរសាទរ​ដល់​ការអនុម័ត​ផែនការសកម្មភាព​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា​នៅ​ស្នាក់​អង្គការ WWF កាលពី ថ្ងៃទី​៦ ខែ មេសា ឆ្នាំ ២០១៦ នេះ​ថាចំពោះ​ការបាត់បង់​ចំនួន​សត្វ​ខ្លា​នៅ​ក​ម្ព​ជា​គឺ​ដោយសារ​សកម្មភាពប្រមាញ់​ខ្លាធំ​និង​សត្វរំពា​ខ្លាធំ​ដែល​ធ្វើ​ឲ្យ​ខ្វះ​ចំណី ។ ម្យ៉ាងទៀត​ដោយ​កម្ពុជា​ជួប សង្គ្រាម​បាត់បង់​ដែន​ជម្រក​និង​កន្លែង​បន្ត​ពូជ ។

WWF គាំទ្រ​ការអនុម័ត​របស់​រដ្ឋា​ភិ​បាល​លើ​ផែនការ​អភិរក្ស​ខ្លាធំ​នៅ​កម្ពុជា​

​លោក​បាន​បន្តថា នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ ប្រទេស​កម្ពុជា នឹង​នាំ​សត្វ​ខ្លាធំ​ចំនួន​ពី ៦ ទៅ ៨ ក្បាល​ទៅក្នុង​តំបន់​ចំនួន​ពីរ​គឺ​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​និង​តំបន់​ជួរ​ភ្នំក្រវាញ​ពី​ប្រទេស​ណាមួយ​ក្នុងចំណោមប្រទេស​ ចំនួន ១៣ ដែលមានសត្វ​ខ្លាធំ​ដើម្បីបង្កើន​ចំនួន​សត្វ​ខ្លាធំ​ប្រភេទ​នេះ​នៅក្នុង​ស្រុក​ឡើងវិញ ។ លោក​ក៏បាន​លើក​អំពី​យុទ្ធសាស្ត្រ​ក្នុងការ​ស្តារ​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ផងដែរដោយ​លើកឡើងថា ប្រសិន បើវត្តមាន​សត្វ​ខ្លាធំ​នៅ​កម្ពុ​ជាច្រើន​វា​នឹង​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​តំបន់​អេកូ​ទេសចរណ៍​ផងដែរ ដែល​ជួយ​បង្កើន​ជីវភាព​ប្រជាជន​សហគមន៍ មូលដ្ឋាន​បង្ហាញ​ពី​ការរីកចម្រើន និង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ជា​មុខមាត់​លើឆាក​ជាតិ​និង​អន្តរជាតិ​។ ហើយ​ផែនការ​នេះ​កម្ពុជា​ត្រូវការ​ថវិកា​ពី ២០ លាន​ទៅ ៥០ លាន​ដុល្លារដើម្បី​អនុវត្ត​និង​អភិរក្សដែល​លោក​សង្ឃឹមថា​អង្គការ​អន្តរជាតិ​នឹង​រួមសហការ ​បន្ថែម​លើ​ថវិកា​រដ្ឋាភិបាល​ក្នុង​កិច្ចប្រឹងប្រែង​នេះ ។​

​លោក ឈិ​ត សំអាត នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការស្តារ​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​នេះរដ្ឋាភិបាល​ត្រូវមាន​វិធានការ​គ្រប់​គ្រង់​តំបន់​ការពារ​ទាំងនេះ​ឲ្យ​ច្បាស់លាស់ ពិសេសការអនុវត្ត​ច្បាប់​នៅក្នុង​តំបន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ សព្វថ្ងៃ​កម្ពុ​ជាមាន​សត្វ ខ្លាធំ​ប្រមាណ​ពី ២០ ទៅ ៥០ ក្បាល​ប៉ុណ្ណោះរស់នៅ​តំបន់​ភាគ​ឦសាន​តំបន់​ខ្ពង់រាបភាគ​ខាងកើត​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ប្រទេសស្របពេលដែល​សត្វ​ប្រភេទ​នេះ​មាននៅ​សេសសល់​ប្រមាណ​ជា ៣២០០ ក្បាល នៅក្នុង​តំបន់​ព្រៃ ក្នុងប្រទេស​ចំនួន​ ១៣​ លើ​ពិភពលោក ។​

នៅ​ថ្ងៃទី​១២​ដល់​ថ្ងៃទី ១៤ ខែមេសា ខាងមុខ​នឹងមាន​ការប្រជុំ​ប្រចាំ​តំបន់​អាស៊ី​លើក​​ទី ៣ ស្តីអំពី​សត្វ​ខ្លាធំ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង Delhi ដើម្បី​បង្កើន​ចំនួន​ទ្វេដង​នៃ​សត្វ​​ខ្លាធំ​នេះ​ឲ្យ​សម្បូរបែប​ឡើងវិញ ៕ សុថា​ត់​