តោះ​ទៅរៀនធ្វើ​ម្ហូប​ខ្មែរ «ខ្យងចំហ៊ុយ​ទឹក​គ្រឿង​» គ្រាន់​តែ​ឃើញ​ក៏​ស្រក់​ទឹក​មាត់ដែរ​..!

តាមរយៈទំព័រ​យូធូប​ Healthy and Easy Recipes by Sel នាវា​សូម​ណែនាំ​លោក​អ្នក ជា​ពិសេស​ស្រ្តីមេផ្ទះ​គ្រប់រូប​នូវ​របៀប​ធ្វើ​ «ខ្យង​ចំហ៊ុយ រឺ​ស្ងោ​ទឹក​គ្រឿង​» តាមបែប​ខ្មែរ​ ដែល​បាន​ធ្វើ​ការ​ណែនាំ​ដោយ​ចុង​ភៅជំនាញ​។

គ្រឿង​ផ្សំ​សំខាន់​ៗ..៖

  1. សាច់​ខ្យង​ (តិចច្រើនតាម​តម្រូវការ​)
  2. គល់​ស្លឹកគ្រៃ​
  3. ស្លឹក​ក្រូចសើច​
  4. ទឹក​ត្រី ស្កសរ ខ្ទឹមស អំបិល ក្រូចឆ្មា​ ម្ទេស
  5. ចេកខ្ចី (សម្រាប់​ជា​បន្លែ​)
  6. ជីគ្រប់មុខ និងសាឡាត់​ (សម្រាប់ជាបន្ថែ)
វិធីធ្វើ.. (សូមទស្សនាវីដេអូបន្ថែម​)..៖
  1. ដាំទឹក​អោយពុះ រួចដាក់​គល់ស្លឹកគ្រៃ និង​ស្លឹក​ក្រូចសើចចូល​ បន្ទាប់​មក​ចាក់ខ្យង​ដែល​បានបក​សំបក​ស្អាត​ចូល​រងចាំអោយវាឆ្អិន។
  2. គ្រឿង​ផ្សំ​ទាំងអស់​មាន​ទឹក​ត្រី ខ្ទឹមស ជាដើម​យក​មក​ធ្វើ​ជា​ទឹកគ្រឿង (របៀប​ធ្វើសូម​ទស្សនា​វីដេអូ​)
  3. ចេកខ្ចី និងសាឡាត់ ត្រូវ​ហាន់​ជាចំណិតៗ​ ស្តើងៗ មក​តំរៀប​ក្នុងចាន​អោយស្អាត​។
  4. ចាក់​ខ្យងដែលស្ងោរឆ្អិនចូល​ ជាការស្រេច
សូមទស្សនាវីដេអូបន្ថែម​..៖

ប្រភព៖ neavea

  • តោះ​ទៅរៀនធ្វើ​ម្ហូប​ខ្មែរ «ខ្យងចំហ៊ុយ​ទឹក​គ្រឿង​» គ្រាន់​តែ​ឃើញ​ក៏​ស្រក់​ទឹក​មាត់ដែរ​..!已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: