មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា

តើលោកអ្នកគិតថា ឥរិយាបថរបស់លោកអ្នកមានលក្ខណៈយ៉ាងម៉េចនៅពេលដែលលោកអ្នកធ្លាក់ក្នុងអន្លុងស្នេហ៍? តើលោកអ្នកមានភាពផ្អែមល្ហែម ទន់ភ្លន់ ជាមនុស្សប្រភេទណា ឬក៏ជាអ្នកស្រឡាញ់គ្រាន់តែការលេងសើច? ខាងក្រោមនេះគឺជាអ្វីដែលទងត្រចៀករបស់លោកអ្នកនឹងប្រាប់អ្នកអំពីធម្មជាតិពិតរបស់លោកអ្នកក្នុងនាមជាអ្នកមានស្នេហាម្នាក់។

A.​ ទងត្រចៀកធំ និងក្រាស់ (Big and Fat)

មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា

លោកអ្នកគឺជាមនុស្សមានប្រជាប្រិយភាពក្នុងចំណោមមនុស្សភេទខុសគ្នា។ អ្នកមានបទពិសោធជាច្រើនលើរឿងស្នេហា ហើយនៅពេលដែលអ្នកបែកបាក់ពីនរណាម្នាក់ អ្នកនឹងមានដៃគូថ្មីកំពុងតែរង់ចាំធ្លាក់ក្នុងអន្លុងស្នេហ៍របស់លោកអ្នក។ អ្នកនឹងរៀនពីរឿងស្នេហាតាមរយៈការសាកល្បង និងការមានកំហុស ហើយនៅថ្ងៃមួយ អ្នកនឹងរកឃើញមនុស្សដ៏ល្អបំផុតដែលនឹងធ្វើឲ្យអ្នកក្លាយជាអ្នករៀបការដ៏មានសុភមង្គល។

B. ទងត្រចៀកវែង និងតូចបន្តិច (Kind of long, little narrow)

មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា

អ្នកមិនជឿជាក់ថា ស្នេហាគឺជាអ្វីគ្រប់យ៉ាងសម្រាប់អ្នកឡើយ ហើយអ្នករីករាយចំពោះការមានសេរីភាពនៃជីវិតនៅតែម្នាក់ឯង ឬនៅលីវ។ បើទោះបីអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហាមួយក៏ដោយ អ្នកនឹងមិនចាត់ទុកថា សំខាន់ពេកហើយ និងនៅតែចង់មានពេលវេលាសម្រាប់អ្នកផ្ទាល់។

C. ទងត្រចៀកតូច និងស្ទើរតែគ្មាន (Small and almost earlobe)

មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា

អ្នកជាមនុស្សត្រង់ គ្មានបទពិសោធ និងផ្តល់ការពេញចិត្តដល់ដៃគូរបស់អ្នក។ ប្រសិនបើអ្នកជានារី អ្នកប្រហែលជា មានភាពជាម្ចាស់ក្សត្រី។ ត្រូវប្រុងប្រយ័ត្នកុំឲ្យគេយកប្រៀបលើឲ្យសោះ ពីព្រោះអ្នកនឹងធ្វើរឿងជាច្រើនដល់ដៃគូរបស់លោកអ្នក។

D. ទងត្រចៀកញែកចេញពីគ្នាជាពីរ (Split into two)

មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា

អ្នកជាមនុស្សអស្ចារ្យចំពោះការមានដៃគូច្រើន សូម្បីតែជាមួយនឹងដៃគូដែលស្រឡាញ់គ្នាស្មោះត្រង់ក៏ដោយ។ ប្រសិនបើអ្នកគិតថា អ្នកទទួលបានមនុស្សដ៏ត្រឹមត្រូវសម្រាប់អ្នកហើយ សូមកុំព្យាយាមធ្វើជាមនុស្សខ្លួនមួយជិះទូកពីរ ប្រសិនបើអ្នកអាច ពីព្រោះអ្នកអាចនឹងសោកស្តាយអស់មួយជីវិត៕

ដោយ៖ baykdang (Dara)
ប្រភព៖ Goodyfeed.com

  • មើលរាងទងត្រចៀក ដើម្បីប្រាប់ថា អ្នកជាមនុស្សបែបណាពេលមានស្នេហា已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: