វិធីងាយៗព្យាបាលបញ្ហារោយកញ្ចឹងក

រោយកញ្ចឹងក អាចចាត់ទុក​ជាបញ្ហា​មួយ​ដែល​អាច​បណ្តាល​ឱ្យ​​អ្នក​មាន​អារម្មណ៍​ថា ស្មុគស្មាញ និង​ពិ​បាក​នៅ​ក្នុង​ខ្លួន ។ បញ្ហា​នេះ អាច​កើត​ឡើង​ចំ​ពោះ​ខ្លួន​របស់​អ្នក​បាន នៅ​ កំ​ឡុង​ពេល​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​នៅ​ខាង​មុខ​កុំ​ព្យូរ​ទ័រ​យូរ​ពេក ឬ​បណ្តាល​ មក​ពីបញ្ហា​ផ្សេងៗ​ទៀត​​ជា​ដើម ។

ប្រភេទ​ថ្នាំ​មួយ​ចំនួន​អាច​ជួយ​ព្យា​បាល​នៅ​បញ្ហារោយក​ញ្ចឹងក​នេះ​បាន ប៉ុន្តែ​អ្នក​ក៏​មិន​​គួរ​​ប្រើ​ប្រាស់​ថ្នាំ​ញឹក​ញាប់​ពេក​ដែរ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​អ្នក​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​ទៀត ។ អ្នក​អាចសាកល្បងនូវវិធីសាស្រ្ត ងាយៗមួយចំនួនដើម្បីបំបាត់អាការៈរោយកញ្ចឹងកកនេះ ។ អ្នកអាចកែខៃបញ្ហា​រោយ​កញ្ចឹង​ក​ដោយខ្លួនឯងបានដោយគ្រាន់ តែយកកូនកន្សែងទៅជ្រលក់​ទឹកកត្រជាក់ៗឬទឹកក្តៅអ៊ុនៗ ក៏បាន​មកដាក់ត្រង់​ផ្នែក​កញ្ចឹងក​របស់អ្នក ។

វិធីសាស្រ្តនេះ គឹជា វិធីដែលងាយស្រួលបំផុតក្នុងការបំបាត់អាការៈរោយក ងាយៗដោយខ្លួនឯងដោយ​មិន​ចាំបាច់ប្រើប្រាស់ថ្នាំដើម្បី បំបាត់ អា ការៈនេះ ។ សង្ឃឹមថា ប្រិយមិត្តដែលមានបញ្ហារោយកញ្ចឹង​ក អ្នក​អាច​ប្រើ​ប្រាស់​នូវវិធីសាស្រ្តមួយនេះ ដើម្បីកម្ចាត់បញ្ហា រោយករបស់អ្នក ។ យើងសូមជូនពរឱ្យប្រិយមិត្តទាំងអស់គ្នាជៀស​ផុតពីបញ្ហាសុខភាពផ្សេងៗព្រមទាំងមានសុខភាព​ល្អជារៀងរហូត៕

ប្រភព៖ iknow

  • វិធីងាយៗព្យាបាលបញ្ហារោយកញ្ចឹងក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: