ធ្លាក់​ចេញពី​ Champions League​ ប្រិយមិត្ត​ប្រហែល​ឃើញ​បុរស​ម្នាក់​នេះ​​ពាក់​អាវ​ Real Madrid​

ក្រុម​យក្ស​របស់​អេស្ប៉ាញ​ Real Madrid​ កំពុង​រៀប​ចំ​គម្រោងការ​ នាំ​យក​លោក​ Jose Mourinho​ ត្រលប់​មក​ក្លឹប​វិញ​ ប្រសិន​បើ​គ្រូ​បង្វឹក​នា​ពេល​បច្ចុប្បន្ន​ បរាជ័យ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​ Champions League​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mirror។​

ដំណឹង​នេះ​លេច​លឺ​ឡើង​ស្របគ្នា​នឹង​លោក​ Zinedine Zidane​ គ្រូ​បង្វឹក​របស់​ Real Madrid​ បាន​ដឹក​នាំ​ក្រុម​ទៅ​ចាញ់​ Wolfsburg​ ក្នុង​លទ្ធផល​២​ទល់​នឹង​០​ សម្រាប់​ជើង​ទី​មួយ​ វគ្គ​៨​ក្រុម​ចុងក្រោយ​ ​ក្របខ័ណ្ឌ​ Champions League​ ដែល​នេះ​បាន​បណ្ដាល​ជា​បញ្ហា​មួយ​សម្រាប់​ក្រុម​ ក្នុង​ការ​ទៅ​លេង​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​នេះ​។​

តាមរយៈ​ដំណឹង​នេះ​បាន​ន័យ​ថា​ ប្រធាន​ក្លឹប​របស់​ Real Madrid ​លោក​ Florentino Perez ​កំពុង​ឆ្មក់​ដណ្ដើម​យក​ ‘The ​Special One’ ​ពី​ក្រុម​បិសាច​ក្រហម​ Manchester United​ របស់​អង់គ្លេស​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ អ្វី​គ្រប់​យ៉ាង​គឺ​ត្រូវ​សម្រេច​ដោយ​ Zidane ​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទីពីរនា​ពេល​​ខាងមុខ​នេះ។​ (ប្រភព៖​ ​Goal)
ធ្លាក់​ចេញពី​ Champions League​ ប្រិយមិត្ត​ប្រហែល​ឃើញ​បុរស​ម្នាក់​នេះ​​ពាក់​អាវ​ Real Madrid​

ធ្លាក់​ចេញពី​ Champions League​ ប្រិយមិត្ត​ប្រហែល​ឃើញ​បុរស​ម្នាក់​នេះ​​ពាក់​អាវ​ Real Madrid​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ធ្លាក់​ចេញពី​ Champions League​ ប្រិយមិត្ត​ប្រហែល​ឃើញ​បុរស​ម្នាក់​នេះ​​ពាក់​អាវ​ Real Madrid​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កីឡា  ព័ត៌មាន
Tags: