ការមើល​ថែទាំ​សុខភាព​នា​រដូវក្តៅ​កាត់បន្ថយ​អា​ការឈឺ​ថ្កាត់​

នៅតែ​ស្ថិត​ក្នុងអំឡុង​រដូវក្តៅ​នៅឡើយ ធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​ឈឺ​ថ្កាត់​ដោយ​រោគាផ្សេងៗជាច្រើន អ្នកខ្លះ​ឈឺក្បាល អ្នកខ្លះ​ឈឺពោះ និង​មាន​អាការ​រាករូស​ធ្វើឱ្យ​លែង​សប្បាយ​ក្នុងអំឡុង​រដូវក្តៅ​រាល់​តែ​លើក ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​គន្លឹះល្អៗពាក់ព័ន្ធ​នឹង​វិធី​មើលថែទាំ​សុខភាព​ក្នុង​រដូវក្តៅ ដើម្បី​កុំឱ្យ​កើតមាន​អាការ​ឈឺ​ថ្កាត់​បាន​ងាយ​មក​ជម្រាបជូន​ដូចតទៅ ៖

ជំហាន​ដំបូង បើ​អ្នក​ត្រូវ​ប្រឈម​ជាមួយនឹង​ស្ថានភាព​អាកាសធាតុដែល ក្តៅ​ខ្លាំង​នោះ គួរតែ​រក​វិធី​ពន្លត់​កម្តៅ​ក្នុង​រាងកាយ ដោយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ព្រោះ​ក្នុងអំឡុងពេល​ធាតុអាកាស​ក្តៅ​នេះ នឹង​ធ្វើឱ្យ​រាងកាយ​បាត់បង់​ញើស​ច្រើន។ គួរ​ទទួលទាន​ទឹកស្អាត​ដែល​ដាំ​ឆ្អិន ឬ​បន្ថែម​រសជាតិ​ដោយ​ស្ករ ឬ​ឱសថ​បុរាណផ្សេងៗបន្តិច​ក៏បាន ដើម្បី​បន្ថែម​រសជាតិ និង​សាង​ភាពស្រស់ថ្លា បំបាត់​ភាព​ក្តៅ​នៅ​ខាងក្នុង​រាងកាយ​ក៏បាន។

យ៉ាងណាក៏ដោយ មិនគួរ​ប្រើ​វិធី​គេង​ហាលខ្យល់ ឬ​ប្រើ​ភាព​ត្រជាក់ស្រោចស្រប់ លើ​រាងកាយ​នោះទេ ព្រោះ​ជា​ប្រក្រតី ភាព​ក្តៅ​ពី​កម្តៅ ថ្ងៃ​ធ្វើឱ្យ​យើង​បាត់បង់​ញើស និង​កម្លាំង​ថាមពល​ស្រាប់​ហើយ នៅ ពេល​គេង​លក់​ហាលខ្យល់​ខណៈដែល​បែកញើស​ចេញមក​នោះ​នឹងធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ធ្លាក់ចុះ ហើយ​ក្នុងខណៈដែល​សី-តុ​ណ្ហ​ភាព​ខាងក្រៅ​នៅតែ​ខ្ពស់​ស្រាប់ ហើយ​ញើស​មិនអាច​បង្ហូរ​ចេញមក បាន​នោះ ទើប​ធ្វើឱ្យមាន​កម្តៅ​ប្រមូល​សន្សំ​នៅ​ខាងក្នុង​រាងកាយ​ច្រើន ហុច​ផល​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​វិលមុខ ឬ​ធ្ងន់​ក្បាល មាន​អាការ​មិន​ស្រស់ស្រាយ​ភ្លឺ​ថ្លា ឬ​អាចធ្វើឱ្យ​កើត​គ្រុនផ្តាសាយ​បាននៅ ទីបំផុត។ សម្រាប់​ការ​គេង​សម្រាក​វិញ គួរ​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់ និង​គួរ​ជ្រើសរើស​ទទួលទាន​អាហារទន់ៗនៅពេល​ព្រឹក ដូចជា បបរ​ជាដើម ព្រោះ​នៅពេល​ព្រឹក​នៅ​មិនទាន់​អាច​ទទួលទាន​អាហារ​ដែលធ្ងន់ៗបាន​នោះទេ ហើយ​គ្រាន់តែ​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន និង​ចៀសវាង​អាហារ​ចៀន​បំពង ខ្លាញ់​ច្រើន ស្ងួតៗ ក៏​អាចជួយ​ឱ្យ​អ្នក​សម្រាល​ភាព​ក្តៅ​ស្អុះស្អាប់​ឱ្យ​ថយចុះ​បានដែរ។

ក្រៅពីនេះ ការមើល​ថែទាំ​សុខភាព​របស់ក្មេងៗក៏​សំខាន់​ដែរ ដោយសារតែក្មេងៗនៅ​មិនទាន់មាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ដែល​រឹងមាំ​នៅឡើយ ជាពិសេស​រឿង​សម្លៀកបំពាក់ អាហារ ទីកន្លែង​ស្នាក់នៅ គួរ​មើលថែទាំ​ឱ្យបាន​ស្អាត​ប្រាសចាក​មេរោគ​ដើម្បី​ការពារ​ជំងឺ​ដ​ង្កា​ត់។ចំណែក​ស្ត្រី​មានគភ៌​វិញ រឿង​ដែល​គួរ​ប្រតិបត្តិ​ក្នុង​រដូវក្តៅ​នោះ​គឺ ស្លៀកសម្លៀកបំពាក់ ដែល​បិទជិតៗ ដើម្បី​ការពារ​ការប៉ះពាល់​នឹង​កម្តៅថ្ងៃ អាហារ​ដែល​បរិភោគ​ត្រូវតែ​ស្អាត​មាន​អនាម័យ មិនគួរ​គេង​នៅក្នុង​ទី​ត្រជាក់ និង​គួរ​ដណ្តប់​កន្សែង​ឃ្លុំ​រាងកាយ​ជានិច្ច ប្រយ័ត្ន​កុំឱ្យ​កើត​ជំងឺ​ផ្តាសាយ ហាម​ងូតទឹក​ដែល​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង។ សម្រាប់​អ្នក​ដែល​ត្រូវ​មើលថែទាំ​ខ្លួន​ជាពិសេស ដូចជា មនុស្ស​ចាស់ អ្នក​ដែលមាន​ប្រព័ន្ធ​រំលាយ​អាហារ​មិនល្អ និង​អ្នក​ដែលមាន​ថ្លើម និង​លំពែង​មិន​សមប្រកប នៅពេល​បានទទួល​កម្តៅ​ពី​ពន្លឺ​ថ្ងៃ និង​ទទួលទាន​ទឹក​ត្រជាក់​ច្រើន​ជ្រុល​ពេក​នឹង​ធ្វើឱ្យ​កើត​ភាព​សើម​ជោរ ប្រមូល​សន្សំ​ច្រើន​នៅក្នុង​រាងកាយ អាចធ្វើឱ្យ​កើត​អាការ​រាករូស ងាយ​ឆ្លង​មេរោគ​ផ្សិត មាន​អាការ​ឈឺក្បាល និង​ងាយ​ក្តៅខ្លួន​គ្រុន​ជាដើម។

បើ​អ្នកចេះ​មើលថែទាំ​សុខភាព​រាងកាយ​តាម​ដែល​បាន​ណែនាំ​ហើយ​នោះ នឹង​ធ្វើឱ្យ​រាងកាយ​ឃ្លាតឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់ ហុច​ផល​ឱ្យ​រដូវក្តៅ​ឆ្នាំនេះ​មិនបាច់​គេង​សម្ងំ ព្រោះតែ​ពិស​ជំងឺ​គ្រុនក្តៅ​ឡើយ តែ​ផ្ទុយទៅវិញ​នឹង​បាន​ចេញទៅ​សប្បាយរីករាយ​ជាមួយនឹង​ភាពស្រស់ស្រាយ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ខ្មែរ​​ក្នុង​ខែចេត្រ​នៅ​រដូវក្តៅ​នេះ​យ៉ាង​ពេញទំហឹង​ជាមិនខាន ព្រោះ​អ្នកមាន​សុខភាព​រាងកាយដែល​រឹងមាំ​ឥតខ្ចោះ​រួចហើយ៕

ប្រភព៖ lareine

  • ការមើល​ថែទាំ​សុខភាព​នា​រដូវក្តៅ​កាត់បន្ថយ​អា​ការឈឺ​ថ្កាត់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: