3ដំណាក់កាលសំខាន់ៗ ដើម្បី​គេច​ឱ្យ​ផុតពី​បញ្ហា​ធ្មេញ​

ថែរក្សា​ធ្មេញ​ឱ្យបាន​ល្អ​នឹង​ជួយ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ សុខភាព​ល្អ អស់​កង្វល់​រឿង​ឈឺធ្មេញ។ ដើម្បី​រក្សា​ធ្មេញ​ឱ្យមាន​សុខភាព​ល្អជា​ប់​ជានិច្ច អ្នក​ត្រូវ​អភិវឌ្ឍ​ទម្លាប់​នៃ​ការថែរក្សា​ធ្មេញ​ឱ្យបានឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ ការអភិវឌ្ឍ​ទម្លាប់​នៃ​ការថែរក្សា​ធ្មេញ​ត្រឹមត្រូវ​គឺត្រូវធ្វើ​ទៅតាម​ដំណាក់កាល​មួយចំនួន​ដូចជា៖

ដំណាក់កាល​ទី1 ថែរក្សា​ធ្មេញ
ការថែរក្សា​ធ្មេញ​សំដៅ​ដល់​សកម្មភាព​មួយចំនួន​ដូចជា៖
– សម្អាត​ធ្មេញ​ជា​រៀងរាល់​ពេលព្រឹក និង​ពេល​ល្ងាច បន្ទាប់ពី​ទទួលទានអាហារ​រួច ដែល​រាល់ពេល​ដុសធ្មេញម្តងៗត្រូវ​ដុស​ឱ្យ​សព្វកន្លែង ហើយមាន​រយៈពេល​យ៉ាងតិច2នាទី។
– ប្រើ​ថ្នាំដុសធ្មេញ​ដែលមាន​ជាតិ​ហ្វ័​រ​អ​រ៉ៃ​ដ៍ យ៉ាងហោចណាស់​ក៏​នៅក្នុងកម្រិត1350-1500ppm ព្រោះ​បើ​វា​ស្ថិតនៅក្នុង​កម្រិត​ទាប​ជាង​នេះ វា​អាច​នឹង​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​ធ្មេញ​នោះទេ។
– ទាក់​ធ្មេញ​ជាប្រចាំ អាចជួយ​កម្ចាត់​កាកសំណល់​ដែល​លាក់ខ្លួន​នៅចន្លោះ​កន្លៀត​ធ្មេញ​ដែល​ច្រាស​ដុសធ្មេញ​មិនអាច​ទៅដល់។
– ទឹក​ខ្ពុរមាត់ សម្អាត​អណ្តាត មិន​ជក់បារី… គឺជា​ផ្នែក​ផ្សេងទៀត​នៃ​ការថែរក្សា​ធ្មេញ។

ដំណាក់កាល​ទី 2 ការពារ​ធ្មេញ​ជាមួយ​អាហារ​ល្អ
ការការពារ​ធ្មេញ ជាមួយ​អាហារ​ល្អ​ដែល​ត្រូវបាន​រួមបញ្ចូល​មាន​ដូចជា កំណត់​ការដាក់បញ្ចូល​ជាតិ​ស្ករ ទទួលទាន​អាហារ​ប្រភេទស្អិតៗជាប់ធ្មេញ​ឱ្យ​តិចជាង​មុន កាត់បន្ថយ​បរិមាណ​នៃ​ជាតិ​អាល់កុល ទទួលទានអាហារ​ដែលមាន ប្រសិទ្ធភាព​អាចជួយ​សម្អាត​ធ្មេញ​ជាមួយ​បន្លែ​ផ្លែឈើមួយចំនួន​ដូចជា ផ្លែ​ប៉ោម ស្ត្រូ​ប៊ឺ​រី ការ៉ុត ប្រូ​ខូ​លី និង​ត្រសក់​ជាដើម។

ដំណាក់កាល​ទី 3 ទទួលយក​ការថែរក្សា​ធ្មេញ​ពី​អ្នកជំនាញ
– ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​អ្នក​សង្កេតឃើញថា បញ្ហា​ធ្មេញ​របស់អ្នក​ចេះតែ​រីក​រាលដាល​ទៅមុខ។
– ឱ្យ​ពេទ្យធ្មេញ ដុសខាត់​សម្អាត​កាកសំណល់​មេរោគ​ទាំងឡាយចេញពី​ធ្មេញ។
– ការពារ​ទុកជាមុន។
ប្រសិនបើ​អ្នក អាចធ្វើ​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​ខាងលើ​នោះក្តីបារម្ភ​នៃ​ការឈឺ​ធ្មេញ​ពិតជា​មិន​កើតឡើង​ចំពោះ​អ្នក​បានឡើយ៕

ប្រភព៖ lareine

  • 3ដំណាក់កាលសំខាន់ៗ ដើម្បី​គេច​ឱ្យ​ផុតពី​បញ្ហា​ធ្មេញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: