បែក​គ្នា​ព្រោះ​មិត្តភក្តិ​ស្រី​ស្ទាបអង្អែល​នាង​ខ្ញុំ​

6 Videos


​ដោយសារតែ​គិតថា​ជា​មិត្ត​ជិតស្និទ្ធ​ទើប​យល់ថា​ការ​កាន់​ដៃ​ឬ​ឱប​គ្នា​រវាង​មនុស្ស​ភេទ​ដូចគ្នាជា​រឿង​ធម្មតា ប៉ុន្តែ​មិន​នឹកស្មានថា​មិត្ត​ម្នាក់នេះ​បែរជា​លេង​មែនទែន ។ នាង​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី ៣ នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ មាន​រូបរាង​ស្រស់ស្អាត រៀន​ពូកែ ។ ថ្វី​បើជា​កូនស្រីប៉ុន្តែ​នាង​ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​តាមបែប​ស្រី​ដែលមាន​ឫក​ញ​ដូច​ប្រុស​(tomboy)​។ ព្រោះតែ​ភាព ឆ្លាត​វៃ​គួរឱ្យ​ស្រឡាញ់​របស់​នាង​ខ្ញុំ​បានធ្វើឱ្យ​មិត្តភក្តិ​រួម​បន្ទប់​ម្នាក់​ពេញចិត្ត​នឹង​ខ្ញុំ​យ៉ាងខ្លាំង ។

​ចំណែក​ខ្ញុំ​វិញ​នៅតែ​គិតថា​ការ​កាន់​ដៃ​ឱប​គ្នា​គឺជា​ការធម្មតា​សម្រាប់​ស្ត្រីភេទ​ដូចគ្នា ។ ដំណើរជីវិត​ពិតជា​មិនមាន​អ្នកណា​មួយ​អាច​នឹកស្មាន​ដល់​បញ្ហា​ធំ​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ខែ​មុននៅពេល​គេង​លើ​គ្រែ​ដូច​សព្វមួយដង​មិនដឹង ថា​ហេតុអ្វី​នាង​បែរ​ជាមាន​សកម្ម​ភាពខុស​ពី​លើកមុនៗគឺ​នាង​ឱបថើប​និង​ស្ទាបអង្អែល​នាង​ខ្ញុំ​គ្រប់កន្លែង​ដូច​ប្រុស​និង​ស្រី ។ នឹកថា​នាង​លេងជ្រុល​ហើយដោយ​រសើប​ផង​នោះ​នាង​ខ្ញុំ​ក៏​ប្រតិកម្ម​តប​ដោយ ​ធ្វើ​សកម្មភាព​ដូច​ប្រុស​ចាប់រំលោភ​ស្រី​ដើម្បីឱ្យ​នាង​រើ​គេចចេញ ក៏ប៉ុន្តែ​ខុសពី​អ្វីដែល​នាង​ខ្ញុំ​បាន​ស្មាន​នាង​បែរ​នៅ​ស្ងៀម​បីដូច​ត្រូវ​ថ្នាំ​សណ្តំ​ទុកឱ្យ​នាង​ខ្ញុំ​ធ្វើ​អ្វីៗ​តាមចិត្ត ។​

បែក​គ្នា​ព្រោះ​មិត្តភក្តិ​ស្រី​ស្ទាបអង្អែល​នាង​ខ្ញុំ​

​នាង​ប្រហែល​ជាមាន​មនោសញ្ចេតនា​ស្នេហា​ជាមួយ​ខ្ញុំ​ហើយ​មើល៍ទៅមានពេលខ្លះ​នាងចេះតែ​សួរ​ខ្ញុំ​ថា​«​យើង​ចូលចិត្ត​ខ្ញុំ​ដែរ​មែន​ទេ ?» ភ័យ​ខ្លាំងពេកខ្ញុំ​ក៏​ប្រើ​សម្តី​មិនគួរ​គប្បី​ទៅលើនាង​ធ្វើឱ្យ​នាង​យំ​ព្រមទាំង​ខឹង​ខ្ញុំ​ខ្លាំង​ទៀតផង ។ នាង​ខ្ញុំ​ដឹងថា​នេះ​ក៏​ជា​កំហុស​មួយ​របស់​នាងខ្ញុំ​ដែល​កាលពីមុន​មិនបាន​ចាប់អារម្មណ៍​នឹង​កាយវិការ​ស្និទ្ធស្នាល​រប​ស់​នាង​បណ្តាលឱ្យ​នាងគិតថា​ខ្ញុំ​ក៏​ស្រឡាញ់​នាង​ដែរ ។ មកដល់ពេលនេះ​ខ្ញុំ​មិនបាន​ជួប​នាង​ទៀត​ទេ​ហើយ​មាន​គេប្រាប់ថា​នាង​ក៏មាន​សង្សារ​ហើយ​ដែរ ។ ម្យ៉ាងទៀត​ខ្ញុំ​ក៏បាន​ផ្តាច់ចំណង​មិត្ត ភាព​ជាមួយ​នាងមិនដឹងថា​ធ្វើបែបនេះ​នាង​នឹង​គិតថា​នាង​ខ្ញុំ​ជា​មនុស្ស​បែបណា​នោះទេហើយ​ក្នុង​ចិត្ត​របស់ខ្ញុំបច្ចុប្បន្ន​ដូច​នៅ​មិន​សុខ​សោះ​ចង់តែ​ទៅសុំ​ទោស​និង​សុំ​រាប់អាន​គ្នា​ជា​មិត្ត​ធម្មតា​ឡើងវិញ ។​
​តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច​ចំពោះ​នាង ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​បច្ចុប្បន្ន​មាន​ស្រី​ស្អាត​រាប់មិនអស់ក្នុងនោះ​ពួកគេ​មួយចំនួន​ជាម​នុស្ស​ស្រឡាញ់​ភេទ​ដូចគ្នាចំណែក​បុរស​វិញ​ក៏មាន​ប្រុស​ស្អាត​ប្រុស​សង្ហា​គួរ​ជាទី​ទាក់ទាញ​នៃ​ស្ត្រី​ទាំងឡាយ ។ ជួនកាលយើងទាំងអស់គ្នា​ច្រឡំ​ធំ ព្រោះ ថា​ពួក​បុរស​ខ្លះ​ក៏​ចេះ​«​ហូប​ទាំងប្រុសហូប​ទាំងស្រី​» ។ ចំណែករឿងរ៉ាវ​របស់​នាង​ក៏​មិន​ខុសគ្នា​នេះដែរ​ហើយ​បើតាម​ការ​ស្មាន​របស់​«​ប្រជាប្រិយ​»​នាងក៏​ប្រហែលជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែលមាន​ភេទ​ដូចខាងលើ ។​

​មាន​ករណីខ្លះ​នារី​ពីរ​នាក់​ដែលមាន​ស្ថាន​ភាពស្រដៀងគ្នា​ដូចជា​ឆ្ងាយ​ពី​ស្រុកកំណើតកំព្រា​ដូចគ្នា​ជីវភាព​លំបាក​ដូចគ្នា​ឬមួយ​មានចិត្ត​ត្រូវ​គ្នា​ខ្លាំងពេកក៏​នាំឱ្យមាន​កាយវិការស្និទ្ធស្នាល​ខុសធម្មតា ។​«​ប្រជាប្រិយ​»​ជឿថា​នាង​ក៏មាន​ចិត្ត​ខ្លះៗ​ទៅលើ​រូប​នារី​ម្នាក់​នោះដែរបើតាម​ការរៀបរាប់រ​បស់​នាង​បាន​បង្ហើប​អំពី​រឿងនេះ ។ យ៉ាងណាក៏ដោយ​បញ្ហា​ខាងលើនេះ មិនមែនជា​កំហុស​ទាំងស្រុង​របស់​នា​ង​ទេ​នៅពេល​មិនបាន​ចាប់អារម្មណ៍​លើ​កាយវិការ​និងមនោសញ្ចេតនា​របស់​នា​រី​ម្នាក់​នោះ​ចំពោះ​ខ្លួន​ស្របពេល​ដែល​នាង​«​ប្រហែល​»​មិនមែនជាមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ។​

នាង​ក៏បាន​ជ្រើសរើស​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ទាំងពីរ​ដោយសារ​ថា​រឿង​ស្នេហា​មិនមែនជា​ល្បែង​មួយ​ដែល​អ្នក​បដិសេធ​ជា​អ្នក​ខុស​ទាំងស្រុង​ទេ ។ ប្រសិនបើ​នារី​ម្នាក់​នោះ​មាន មនោសញ្ចេតនា​ស្នេហា​ជាមួយ​នាង ប៉ុន្តែ​នាង​វិញ​មិនមែនជា​មនុស្ស​ភេទ​ទី ៣ នោះ​ការចាកចេញពី​គ្នា​ក៏​ជា​ដំណោះស្រាយ​សម​ហេតុផល ។

​ចូរ​កុំ​គិតថា​នាង​ជា​អ្នកធ្វើ​ឱ្យមាន​កំហុស​ចំពោះ​នារី​ម្នាក់​នោះ​ហើយការវិលត្រឡប់​ទៅសុំ​ទោសដើម្បី​ចង​សម្ពន្ធ​ភាពជា​មិត្ត​ធម្មតា​វិញ​នោះ​នាំ​តែមាន​បញ្ហា​កាន់តែ​ស្មុគស្មាញព្រោះ​ពេលនោះនារី​ម្នាក់​នោះ​នឹង​គិតថា​នាង​ក៏​នៅ​ស្រឡាញ់ ហើយ​នារី​ម្នាក់​នោះ​ក៏​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍វិលវល់​ក្នុងការ​សម្រេចចិត្តថាតើ​នឹង​គួរ​ជ្រើសរើស​នាង​ឬ​នៅ​ជាមួយ​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់ខ្លួន ។ ដូច្នេះ​យក​ល្អ​នាង​ត្រូវ​បោះបង់​គំនិត​ខាងលើនេះ ។

​ចំពោះមុខ​នារី​ម្នាក់​នោះ​ប្រហែលជា​កំពុង​ខឹង​នឹង​នាង​ក៏ប៉ុន្តែ​នៅពេល​ពិចារណា​ឡើងវិញនារី​ម្នាក់​នោះ​នឹង​ដឹងថា​នាង​ធ្វើ​នេះ​ក៏​ដើម្បី​ល្អ​និង​ជាការបើកផ្លូវ​ឱ្យគេ​រកឃើញ​ដៃគូ​ជីវិតដ៏​ត្រឹមត្រូវ ។ ទោះជា​ការពិត​នៃ​បញ្ហា​នេះ​វា​យ៉ាងណាក៏ដោយ នាង​គួរតែ​ត្រឡប់មក​សួរ​ខ្លួនឯងវិញ​ដោយ​សំណួរ​មួយចំនួន​ខាងក្រោម ៖
១ – នាង​ចូលចិត្ត​ស្លៀកពាក់​បែប​បុរស​តាំងពី​ពេលណា ?
២ – នាង​មាន​សង្សារ​ប្រុស​ហើយ​ឬ​នៅ ?
៣ – នាង​មាន​អារម្មណ៍​យ៉ាងណា​ពេល​នៅក្បែរ​ពួក​បុរស ?
៤ – នាង​មាន​អារម្មណ៍​យ៉ាងណា​ពេល​នៅក្បែរ​នារី​ស្រស់ស្អាត ?
៥ – នាង​ចូលចិត្ត​ផាត់មុខ​មាត់​ដូច​នារី​ដទៃ​ដែរ​ទេ ?
៦ – នាង​នឹក​ស្តាយក្រោយ​ដែរ​ទេ​នៅពេល​ចាប់កំណើត​ជា​ស្រី ?
​ប្រសិន​រកឃើញថា​ចម្លើយ​មាន​ភាពមិនប្រក្រតី ពេលនោះ​នាង​គួរតែ ទៅ​ជួប​អ្នកឯកទេស​ផ្នែក​រោគ​ចិត្ត​ដើម្បី​រក​ដំណោះស្រាយ​ត្រឹមត្រូវ​បំផុត ៕