រក​ឃើញ​សាកសព​មនុស្ស​4​នាក់​ក្រោយ​ការ​ធ្លាក់​យន្តហោះ​យោធា​ជប៉ុន

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​ថា សាកសព​មនុស្ស​៤​នាក់​ប្រហែលជា​សមាជិក​ក្រុម​យានិក​នៃ​យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​ជប៉ុន ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​៦ េ​ម​សា ជាមួយ​មនុស្ស​៦​នាក់ ក្នុង​តំបន់​ភ្នំ​មួយ​នា​ភាគ​និរតី​ជប៉ុន​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៧ មេ​សា ។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា សាកសព​ទាំងនេះ​ពុំ​ទាន់​កំណត់​អត្តសញ្ញាណ​នៅឡើយ ហើយ​ការ​រុករក​នៅ​បន្ត ដើម្បី​តាម​រក​សមាជិក​ក្រុម​យានិក​២​នាក់​ទៀត ។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ដែល​អះអាង​ពី​រឿង​នេះ​ពុំ​បាន​ផ្តល់​ភាព​លម្អិត​ឡើយ ក៏​ប៉ុន្តែ​បណ្តាសារ​ព័ត៌មាន​ជប៉ុន​គូសបញ្ជាក់​ថា បណ្តា​បំណែក​យន្តហោះ​ក៏​ប្រទះ​ឃើញ​នៅ​ក្បែរ​សាកសព​ទាំងនេះ​ដែរ ។

យន្តហោះ​នេះ​ដែល​ហោះ​ចាក​ចេញពី​មូលដ្ឋាន​យោធា​មួយ​លើ​កោះ​ឃ្យូ​ស៊ូ នា​រសៀល​ថ្ងៃ​ទី​៦ មេ​សា បាន​បាត់​ពី​រ៉ា​ដា បន្តិច​ក្រោយមក​។ មនុស្ស​ប្រមាណ​ជា​៦០០​នាក់​ត្រូវ​បាន​ប្រមូល​ដើម្បី​តាម​រុករក ។ យន្តហោះ​ដែល​ធ្លាក់​នេះ​ធុន U-125 ជា​យន្តហោះ​ដូច​យន្តហោះ​ពាណិជ្ជកម្ម​។ សាកសព​ក្រុម​យានិក​ទាំងនេះ​រក​ឃើញ​ក្នុង​ជ្រលង​ភ្នំ​មួយ​នៃ​ភ្នំ​តា​កា​គូ​ម៉ា លើ​កោះ​ឃ្យូ​ស៊ូ ។

យោង​តាម​រូបភាព​នានា​ផ្សាយ​តាម​ទូរទស្សន៍ NHK កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ដែល​រូប​ទាំងនេះ​ថត​តាម​ឧទ្ធម្ភាគចក្រ​មួយ​បង្ហាញ​ពី​បំណែក​យន្តហោះ​នៅ​រាយ​ប៉ាយ​ក្នុង​ជ្រលង​ភ្នំ ៕