រំឭក​តិច​មើល ​គ្រឿង​រណ្ដាប់​សម្រាប់​ឆ្នាំ​វក​នេះ​មាន​អ្វី​ខ្លះ​?

អប្បិយជំនឿ​៖​ ប្រិយមិត្ត​ មិត្ត​អ្នក​អាន​មួយ​ចំនួន​ប្រហែល​ជា​​បាន​ជ្រាប និង​​ខ្លះ​ទៀត​ក៏​ប្រហែល​ជា​មិន​ទាន់​ជ្រាប​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​​គ្រឿង​រណ្ដាប់​សម្រាប់​ឆ្នាំ​ថ្មី​នេះ ដូច្នេះ​​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ​​។
មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​  រួមមាន៖​ រាន​ទេវតា​មួយ​ដែល​ក្រាល​សំពត់​ពណ៌ស បាយ​សី​ប្រាំ​ថ្នាក់​១​គូ បាយ​សី​បី​ថ្នាក់​១​គូ បាយ​សី​ប៉ាឆា​​១​គូ ស្លាធម៌​១​គូ ទៀន​ប្រាំ​​ ធូប​ប្រាំ ផ្កា​ប្រាំ ស្លាធម៌​កូន​ចេក​១​គូ​ ដូង​ឡៅ​១​គូ ចេក​នួន​ឬ​ចេក​ណាំវ៉ា​១​គូ ទឹក​ស្អាត​ពីរ​កែវ ផ្លែឈើ​៥​មុខ មួយ​មុខ​១​គូ​ៗ​​ ហើយ​គួរ​មាន​ទឹកដោះស្រស់​ទទួល​ទេវតា​ផង​ដែរ​ព្រោះ​ជា​ភក្សាហារ​របស់​ទេព​ធីតា​។
រំឭក​តិច​មើល ​គ្រឿង​រណ្ដាប់​សម្រាប់​ឆ្នាំ​វក​នេះ​មាន​អ្វី​ខ្លះ​?
សូម​បញ្ជាក់​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​វក​ឆ្នាំ អដ្ឋស័ក ព.ស ២៥៦០​នេះ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​វេលា​ម៉ោង​៨ ​យប់ ដោយ​ទេវ​ធីតា​បុត្រី​ទី​៤ ​របស់​កបិល​មហាព្រហ្ម​ព្រះនាម មណ្ឌា​ទេវី សោយ​ទឹក​ដោះ​ស្រស់ អម្ពរ​ពណ៌ខៀវ​ខ្ចី​ស្រស់​ស្រទន់​នោះ គឺ​ចូល​ឆ្នាំ​រយៈ​ពេល​៤​ថ្ងៃ៕
ប្រភព៖ kqube
  • រំឭក​តិច​មើល ​គ្រឿង​រណ្ដាប់​សម្រាប់​ឆ្នាំ​វក​នេះ​មាន​អ្វី​ខ្លះ​?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: