P9 នាំ​ការ​ផ្លាស់ប្តូរ​អ្នក​ចូលចិត្ត​ថត​រូប

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន Huawei បាន​ប្រកាស​រូបរាង​ទូរសព្ទ​ជំនាន់​ថ្មី P9 នៅ​ទីក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស ដោយ​​បង្ហាញ​ភាព​ខ្លាំង​លើ​សមត្ថភាព​កាមេរ៉ា។

 

P9 នាំ​ការ​ផ្លាស់ប្តូរ​អ្នក​ចូលចិត្ត​ថត​រូប

 

លោក អែម យុទ្ធូ ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​របស់ Huawei លើក​ឡើង​ក្នុង​ពិធី​ជប់លៀង​កាល​ពី​ម្សិលមិញ​នេះ​ថា វត្តមាន​របស់ P9 បង្ហាញ​ពី​ការវិវឌ្ឍន៍​ថ្មី​​បច្ចេកវិទ្យា​សម្រាប់​អ្នក​ប្រើប្រាស់​ទូរសព្ទ​ទំនើបៗ។ លោក​និយាយ​ដល់ P9 ទៅ​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កាមេរ៉ា។

 

លោក​ថា P9 នឹង​នាំ​ការ​ផ្លាស់ប្តូរ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការ​ថត​រូប។

 

P9 បាន​បង្ហាញ​រូបរាង​ជា​ផ្លូវការ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ប្រទេស​អង់គ្លេស។ លក្ខណៈ​ពិសេស​នៃ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ទៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា ដោយ​បំពាក់​កាមេរ៉ា​ភ្លោះ​​​របស់​ក្រុមហ៊ុន​ Leica ដែល​អាច​ផ្តល់​ការ​ថត​រូប​បាន​ច្បាស់​ល្អ​មិន​ចាញ់​កាមេរ៉ា​អាជីព។

 

យ៉ាង​ណា P9 នឹង​ត្រូវ​ប្រជែង  S7/S7 Edge របស់ Samsung ដែល​​ទើប​​បញ្ចេញ​លក់​លើ​ទីផ្សារ​ថ្មីៗ​នេះ​​និង​​​ទទួល​​​​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់ជា​ច្រើន។

 

លោក​យុទ្ធូ ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រកួតប្រជែង។ P9 ដឹង​អ្វី​ដែល​អ្នក​ប្រើប្រាស់ត្រូវការ​ ដែល​អាច​បំពេញ​តាម​ការ​ចង់​បាន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា