John Terry បោះ​ឆ្នោត​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Leicester City រូប​នេះ​ ដើម្បី​ឲ្យ​គេ​ឈ្នះ​​ពាន​រង្វាន់​ Player of The Year

ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ English Premier League កាន់​តែ​ជិត​បញ្ចប់​ដូចនេះ​ពួក​គេ​ក៏​​​ចាប់​ផ្ដើម​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​រើស​ជ្រើស​រើស​បេក្ខភាព​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ ( Player of The Year ) , ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ជាង​គេ​ប្រចាំ​ឆ្នាំ​ ( Young Player of The Year ) រួម​នឹង​ឈ្មោះ​កីឡាករ​ដ៏​ល្អ​បំផុត​ទាំង​១១​នាក់​ប្រចាំ​រដូវកាល​ ( Best XI ) ។

យ៉ាង​ណា​កាល​ពី​ម្សិលមិញ​នេះ​ប្រធាន​ក្រុម​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ John Terry ទើប​តែ​បាន​បង្ហោះ​ក្រដាស​នៃ​ការ​បោះ​ឆ្នោត​នោះ​ ដែល​ក្នុង​ក្រដាស​បាន​បង្ហាញ​ថា​ Terry បាន​បោះ​ឆ្នោត​ឲ្យ​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​ Leicester City គឺ​កីឡាករ​ Riyad Mahrez សម្រាប់​ការ​ឈ្នះ​ពាន​ Player of The Year ។ ដោយ​ឡែក​សម្រាប់​ពាន​ Young Player Of The Year គឺ​គាត់​បោះ​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Tottenham Hortspur គឺ​កីឡាករ​ Harry Kane ។

ចំពោះ​កីឡាករ​ល្អ​បំផុត​ទាំង​១១​នាក់​គឺ​ Terry បាន​បោះ​ឲ្យ​កីឡាករ​ Leicester City ដល់​ទៅ​ចំនួន​៧​នាក់​ឯណោះ​ ក្រៅ​ពី​នោះ​មាន​កីឡាករ​ Man Utd ១​នាក់​ , កីឡាករ​ Southampton ១​នាក់​ , កីឡាករ​ West Ham ១​នាក់​ និង​កីឡាករ​ Tottenham Hortspur ១​ម្នាក់​ ។

សូម​បញ្ជាក់​ថា​កីឡាករ​ Riyad Mahrez និង​ Harry Kane សុទ្ធ​ជា​លំដាប់​កីឡាករ​លេច​ធ្លោ​ខ្លាំង​នៅ​រដូវ​កាល​កាល​នេះ​ ។ ដោយ​ Mahrez បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៦គ្រាប់​និង​ Assist ចំនួន​១១​គ្រាប់​ សម្រាប់​ Kane បច្ចុប្បន្ន​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ច្រើន​ជាង​គេ​នៅ​ EPL ) គឺ​រហូត​ដល់​២២​គ្រាប់ ។

ដោយ​ឡែក​បេក្ខភាព​២​រូប​ទៀត​ដែល​គេ​គិត​ថា​អាច​នឹង​ប្រជែង​ពាន​ជាមួយ​ Mahrez នឹង​ Kane គឺ​ខ្សែ​ប្រយុទ្ធ​របស់​ Leicester City គឺ​កីឡាករ​ Jamie Vardy ដែល​គេ​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​នៅ​រដូវ​កាល​នេះ ខណៈ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Everton គឺ​កីឡាករ​ Romelu Lukaku ក៏​ស៊ុត​បញ្ចូល​ទី​១៨​គ្រាប់​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • John Terry បោះ​ឆ្នោត​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ Leicester City រូប​នេះ​ ដើម្បី​ឲ្យ​គេ​ឈ្នះ​​ពាន​រង្វាន់​ Player of The Year已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:វីដេអូ
Tags: