មិនត្រូវ​ឱ្យ​ស្បែក​ស្ងួត​រារាំង​ភាពស្រស់ស្អាត​របស់​អ្នក​នោះទេ​

ប្រសិនបើ​អ្នក​កំពុងតែ​គិតថា ស្បែក​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រេងគឺជា​រឿង​មួយ​ដែល​គួរឱ្យ​រំខាន អី​ុ​ចឹ​ង ឡា​រ៉ែ​ន ក៏​ចង់​ជម្រាប​ទៅ​មិត្ត​អ្នកអាន វិញ​ដែរ​ថា ការ​ដែលមាន​ស្បែក​ដែល​មើលទៅ​ស្ងួត​កក្រោះ​នោះ ក៏​មិនមែនជា​រឿង​ដែល​គួរឱ្យ​រីករាយ​ដែរ។ ស្បែក​ស្ងួត​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា មាន​ភាព​រំខាន ហេតុនេះហើយ​បានជា​តម្រូវឱ្យ​អ្នក​ត្រូវ​ថែរក្សា​ស្បែក​ឱ្យបាន​ជាប់លាប់។ ខាងក្រោម​នេះ​គឺជា​ដើមហេតុ​នៃ​បញ្ហា និង​ដំណោះស្រាយងាយៗដែល​អ្នក​គួរតែ​ស្វែងយល់ ដើម្បី​ធ្វើឱ្យ​ស្បែកដែល​ធ្លាប់តែ​ស្ងួត​ក្រៀម​ប្រែ​ជាមាន​សភាព​ល្អប្រសើរ​ជាង​មុន។

    មូល​ហេតុដែល​ធ្វើឱ្យ​ស្បែក​ស្ងួត
ខ្យល់​ស្ងួត, សាប៊ូ​សម្អាត​មុខ, ឱសថផ្សេង, មិន​ផ្តល់​សំណើម, ទទួលរង​កម្តៅ​យូរ ឬ​ងូតទឹក​ក្តៅ​យូរ​ជាដើម សុទ្ធតែជា​មូលហេតុ​ដែល​អាច​បង្ក​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​បាន​ទាំងអស់។

    ការរំខាន​ទូទៅ
ជាទូទៅ​បើ​យើង​មើល​ពី​ចម្ងាយ ស្បែក​ស្ងួត​ហាក់ដូចជា​មិន​បង្ក​ជាការរំខាន​ចិត្ត​នោះទេ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យ​ជិត​បន្តិច យើង​ប្រាកដជា​ឃើញថាស្បែក​របស់​អ្នក​ហាក់​កំពុងតែ​ត្រូវបាន​បំបែកចេញ​ពីគ្នា​ជា​ចំណែកតូចៗ ស្ងួត​ប្រះ​បែក​ក្រហែង (ជាពិសេស​លើ​បរិវេណ​មាត់ ភ្នែក និង​ថ្ងាស)ហើយ​ទាំងអស់នេះ​គឺជា​ហេតុផល​ដែល​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ យារធ្លាក់ និង​ចាស់​ជាង​វ័យ។

    វិធី​ទូទៅ
– កុំ​ងូតទឹក ឬ​លាង​សម្អាត​ស្បែ​កមុខ​ដោយ​ប្រើ​ទឹក​ក្តៅ ជាពិសេស​នៅក្នុង​រដូវ​ធ្លាក់​ខ្យល់។
– កុំ​ភ្លេច​រឿង​បន្ថែមសំណើម​ដល់​ស្បែ​កមុខ រាល់​ពេលដែល​ត្រូវ​តុបតែង​មុខម្តង។
– ពេល​ងូតទឹក​រួច ត្រូវ​ជូត​មុខ​ឱ្យ​ស្អាត ដោយ​ប្រើ​កន្សែង​ជូត​មុខ​ដែលមាន​សាច់​ក្រណាត់​ទន់ និង​ត្រូវ​ជូត​ផ្តិត​យក​ទឹក​ពី​ផ្ទៃមុខថ្នម។
– មិនមែនជា​រឿង​ពិបាកធ្វើ​នោះទេ ចាប់ផ្តើម​ពី​ពេលនេះ​ទៅណា ៎ដើម្បី​កុំឱ្យ​ស្បែក​ស្ងួត​ចូលមក​រារាំង​ភាពស្រស់ស្អាត​របស់​អ្នក​បាន​តទៅទៀត៕

ប្រភព៖ lareine

  • មិនត្រូវ​ឱ្យ​ស្បែក​ស្ងួត​រារាំង​ភាពស្រស់ស្អាត​របស់​អ្នក​នោះទេ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: