ថ្ងៃប្រជុំដំបូងក្រោយ​ចូលកាន់តំណែង លោក ជា សុផារ៉ា រំលឹកមន្រ្តីក្រសួង​ដែនដី ផ្តល់សេវា​ឲ្យបានឆាប់ ទន់ភ្លន់ និង​រាក់ទាក់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាលើកដំបូងជាមួយមន្រ្តីរបស់ខ្លួន ក្រោយចូលកាន់តំណែងបាន ៤ថ្ងៃ។ កិច្ចប្រជុំលើកដំបូងនេះ លោក ជា សុផារ៉ា បានក្រើនរំលឹក និងជំរុញមន្រ្តីរបស់ខ្លួនឲ្យពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់ ជាមួយឥរិយាបថទន់ភ្លន់ និង​រាក់ទាក់។

យោងតាមទំព័រ Facebook របស់ក្រសួងដែនដី បានបញ្ជាក់ថា ក្រៅពីការជំរុញមន្រ្តីឲ្យពង្រឹងការផ្តល់សេវាហើយនោះ លោក ជា សុ ផារ៉ា ក៏បានរំលឹកមន្រ្តីគិតពីប្រសិទ្ធិភាពការងារជាចម្បង និង​លើកទឹកចិត្តមន្ត្រីសកម្ម។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានប្រកាស ទទួលខុសត្រូវជួសមុខមន្រ្តីទាំងអស់ ដែលមានកំហុសឆ្គងក្នុងពេលបំពេញការងារ។

លោក ជា សុផារ៉ា ក៏បានជំរុញមន្រ្តីឲ្យចេញឯកសារកកស្ទះ និង​ចែកបណ្ណ័ ដែលមិនទាន់ចែក ជូនប្រជាពលរដ្ឋឱ្យបានមុនចូលឆ្នាំ ដើម្បីជាការដូរឆ្នាំថ្មីជូនប្រជាពលរដ្ឋ។

ប្រភពដដែលបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពេញចិត្តពេញថ្លើម រីករាយ និងគាំទ្រខ្លាំង ចំពោះការដឹកនាំដ៏មុតស្រួច និងមានការ​ទទួល​ខុសត្រូវខ្ពស់ ដែលផ្តោតលើប្រសិទ្ធិភាពការងារជាចម្បងរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា។

សូមបញ្ជាក់ថា លោក ជា សុផារ៉ា បានប្តូរចេញពីក្រសួងអភិវឌ្ឍន៍ជនបទ មកគ្រប់គ្រងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦៕

ថ្ងៃប្រជុំដំបូងក្រោយ​ចូលកាន់តំណែង លោក ជា សុផារ៉ា រំលឹកមន្រ្តីក្រសួង​ដែនដី ផ្តល់សេវា​ឲ្យបានឆាប់ ទន់ភ្លន់ និង​រាក់ទាក់

ថ្ងៃប្រជុំដំបូងក្រោយ​ចូលកាន់តំណែង លោក ជា សុផារ៉ា រំលឹកមន្រ្តីក្រសួង​ដែនដី ផ្តល់សេវា​ឲ្យបានឆាប់ ទន់ភ្លន់ និង​រាក់ទាក់

ថ្ងៃប្រជុំដំបូងក្រោយ​ចូលកាន់តំណែង លោក ជា សុផារ៉ា រំលឹកមន្រ្តីក្រសួង​ដែនដី ផ្តល់សេវា​ឲ្យបានឆាប់ ទន់ភ្លន់ និង​រាក់ទាក់ថ្ងៃប្រជុំដំបូងក្រោយ​ចូលកាន់តំណែង លោក ជា សុផារ៉ា រំលឹកមន្រ្តីក្រសួង​ដែនដី ផ្តល់សេវា​ឲ្យបានឆាប់ ទន់ភ្លន់ និង​រាក់ទាក់

ប្រភពៈ freshnewsasia