សត្វ​ប្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០គីឡូក្រាម ត្រូវ​គេ​សម្លាប់​ នៅ​ស្រុក​អូរ​ជុំ

សត្វ​ប្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០គីឡូក្រាម ត្រូវ​គេ​សម្លាប់​ នៅ​ស្រុក​អូរ​ជុំ



រតនគិរី ៖ សត្វ​ប្រើស​ទម្ងន់​ជាង១០០​គីឡូក្រាម​ ត្រូវ​គេ​សម្លាប់​យក​សាច់​មក​លក់ និង​ធ្វើ​គ្រឿងក្លែម​ក្នុងផ្ទះ​ លោក​ លី ​នៅ​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃទី​០៧​ ខែមេសា ​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​កាឡៃ៣ ​ឃុំ​កាឡៃ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​។

បើ​តាម​មន្ត្រី​យោធា​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃទី​៦ ​ខែមេសា​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ចំនួន៤គ្រាប់ ​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​គេ​ដឹក​សត្វ​ប្រើស​នោះ​កាត់មុខ​បន្ទាយ​តែម្តង​។

ចំណែក​ លោក​ លី ​ដែល​ជា​អ្នក​កាប់​សាច់​ប្រើស​លក់១​គីឡូ តម្លៃ៣០០០០រៀល ​និង​ធ្វើ​គ្រឿងក្លែម​ស្រវឹង​ពេញ​ភូមិ​នោះ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី៧ ខែមេសា​ថា​ សត្វ​ប្រើស​ដ៏​ធំ​ខាង​លើ​នេះ​ជាប់អន្ទាក់​គាត់​ក្នុង​ចំការ​ដំឡូង​មិនមែន​បាញ់​ទេ ​ដែល​ផ្ទុយ​ពី​ការ​អះ​អាង របស់​មន្ត្រី​យោធា​ខាងលើ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បាន​ខ្សឹប​ប្រាប់​ថា​ សត្វ​ប្រើស​មួយ​ក្បាល ​ដែល​គេ​សម្លាប់​កាប់​យ​ក​សាច់​លក់ ​និង​ចែក​គ្នា​ក្លែម​នេះ​គឺជា​សត្វ​ដែល​រស់​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ ហើយ​គេ​តែងតែ​ឃើ​ញ​វា​ដើរ​ឆ្លងកាត់​ផ្លូវ​ស្ទើរ​រាល់​យប់។ ​ពួកគាត់​បន្ត​ថា ​អ្នក​បាន​សត្វ​ប្រើស​ខាងលើ​គឺជា​ព្រានព្រៃ​ ដែល​ដើរ​ប្រមាញ់​រាល់​យប់​ ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ​ ព្រោះ​អាង​មាន​អ្នកធំ​នៅ​ពីក្រោយ​៕​

សត្វ​ប្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០គីឡូក្រាម ត្រូវ​គេ​សម្លាប់​ នៅ​ស្រុក​អូរ​ជុំ

សត្វ​ប្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០គីឡូក្រាម ត្រូវ​គេ​សម្លាប់​ នៅ​ស្រុក​អូរ​ជុំ