មន្ទីរ​សាធារណការ​រាជធានី ​ជួសជុល​ផ្លូវ​៦​ខ្សែ ទៀត ​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​

មន្ទីរ​សាធារណការ​រាជធានី ​ជួសជុល​ផ្លូវ​៦​ខ្សែ ទៀត ​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​



​ភ្នំពេញ ​៖ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ ​និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​រាជធានី​មួយ​នេះ​នៅ​តែ​មាន​សោភណភាព​រីក​ស្រស់បំព្រង​ប្រកបដោយ​បរិស្ថាន​ល្អ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ជួសជុល​៦​ខ្សែ​បន្ថែម​ទៀត។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ពេលនេះ មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជ​ធា​នី​ភ្នំពេញ បាន​និង​កំពុងធ្វើការ​ជួសជុល​ផ្លូវ​ចំនួន​៦​ខ្សែ ហើយ​កំណាត់​ផ្លូវ​ដែល​ត្រូវ​ជួសជុល​នេះ​រួម​មា​ន​ ខ្សែ​ទី​១-​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ស្ពាន​ជ្រោយចង្វា​ដល់​ស្ពាន​ព្រែក​ព្នៅ​។​ ខ្សែ​ទី​២-​ផ្លូវ​លេខ​៥៧ ចាប់ពី​មហាវិថី​ព្រះសីហនុ​ដល់​មហាវិថី​ម៉ៅ​សេទុង​។​ ខ្សែ​ទី​៣-​ផ្លូវ​លេខ​៣៥៥ ចាប់ពី​រង្វង់​មូល​កាំ​កូ ដល់​អង់​តែ​ន​ទួលគោក​។ ​ខ្សែ​ទី​៤-​ផ្លូវ​លេខ​៤៦៤ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ​៩៥​។​ ខ្សែ​ទី​៥-​ផ្លូវ​លេ​ខ​៩៥ ចាប់ពី​ផ្លូវ​លេខ​៤៦៤ ដល់​ផ្លូវ​លេខ​៤៣២​ និង​ខ្សែ​ទី​៦-​ផ្លូវ​លេខ 20A ចាប់ពី​រង្វង់​មូល​ដីក្រហម សង្កាត់​រលួស ដល់​ស្រុក​កណ្ដាលស្ទឹង​៕​

មន្ទីរ​សាធារណការ​រាជធានី ​ជួសជុល​ផ្លូវ​៦​ខ្សែ ទៀត ​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​

មន្ទីរ​សាធារណការ​រាជធានី ​ជួសជុល​ផ្លូវ​៦​ខ្សែ ទៀត ​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​